ដ្បិតសេចក្ដីស្រឡាញ់ឥតប្រែប្រួលរបស់ព្រះអង្គ ធំជាងផ្ទៃមេឃ ហើយសេចក្ដីពិតត្រង់របស់ព្រះអង្គ ដល់ពពក។
ទំនុកតម្កើង 148:13 - ព្រះគម្ពីរខ្មែរសាកល ចូរសរសើរតម្កើងព្រះនាមរបស់ព្រះយេហូវ៉ា! ដ្បិតមានតែព្រះនាមរបស់ព្រះអង្គប៉ុណ្ណោះដែលត្រូវបានលើកតម្កើង; អានុភាពរបស់ព្រះអង្គខ្ពស់ជាងផែនដី និងផ្ទៃមេឃទៅទៀត។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ៙ ចូរឲ្យទាំងអស់សរសើរតម្កើង ព្រះនាមព្រះយេហូវ៉ា ដ្បិតមានតែព្រះនាមព្រះអង្គប៉ុណ្ណោះ ត្រូវលើកតម្កើង តេជានុភាពរបស់ព្រះអង្គ ខ្ពស់ជាងផែនដី និងផ្ទៃមេឃ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ចូរឲ្យទាំងអស់គ្នាសរសើរតម្កើង ព្រះនាមព្រះអម្ចាស់ ដ្បិតមានតែព្រះនាមព្រះអង្គប៉ុណ្ណោះ ដែលឧត្ដមប្រសើរលើសគេ ព្រះអង្គសម្តែងភាពថ្កុំថ្កើងរុងរឿង ពាសពេញលើផែនដី និងផ្ទៃមេឃ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ត្រូវឲ្យទាំងអស់សរសើរដល់ព្រះនាមព្រះយេហូវ៉ាចុះ ដ្បិតមានតែព្រះនាមទ្រង់១ដែលខ្ពស់ប្រសើរ សិរីល្អនៃទ្រង់ខ្ពស់ជាងផែនដី នឹងផ្ទៃមេឃទៅទៀត អាល់គីតាប ចូរឲ្យទាំងអស់គ្នាសរសើរតម្កើង នាមអុលឡោះតាអាឡា ដ្បិតមានតែនាមទ្រង់ប៉ុណ្ណោះ ដែលឧត្ដមប្រសើរលើសគេ ទ្រង់សំដែងភាពថ្កុំថ្កើងរុងរឿង ពាសពេញលើផែនដី និងផ្ទៃមេឃ។ |
ដ្បិតសេចក្ដីស្រឡាញ់ឥតប្រែប្រួលរបស់ព្រះអង្គ ធំជាងផ្ទៃមេឃ ហើយសេចក្ដីពិតត្រង់របស់ព្រះអង្គ ដល់ពពក។
ព្រះយេហូវ៉ាត្រូវបានតម្កើងឡើងលើប្រជាជាតិទាំងអស់; សិរីរុងរឿងរបស់ព្រះអង្គខ្ពស់ជាងផ្ទៃមេឃ។
ពួកគេបានរាយសំណាញ់ដើម្បីទាក់ជើងរបស់ខ្ញុំ ព្រលឹងរបស់ខ្ញុំត្រូវបានបង្អោនចុះ។ ពួកគេបានជីករណ្ដៅនៅមុខខ្ញុំ ក៏ធ្លាក់ទៅក្នុងនោះវិញ។ សេឡា
សូមឲ្យមានព្រះពរដល់ព្រះនាមដ៏រុងរឿងរបស់ព្រះអង្គជារៀងរហូត សូមឲ្យផែនដីទាំងមូលពេញដោយសិរីរុងរឿងរបស់ព្រះអង្គ! អាម៉ែន! អាម៉ែន!
ព្រះយេហូវ៉ាដ៏ជាព្រះអម្ចាស់នៃយើងខ្ញុំអើយ ព្រះនាមរបស់ព្រះអង្គឧត្ដុង្គឧត្ដមយ៉ាងណាហ្ន៎នៅលើផែនដីទាំងមូល! ព្រះអង្គបានតម្កល់សិរីរុងរឿងរបស់ព្រះអង្គឲ្យខ្ពស់ជាងបណ្ដាមេឃ។
ដោយព្រោះពួកសត្រូវរបស់ព្រះអង្គ ព្រះអង្គបានស្ថាបនាព្រះចេស្ដាចេញពីមាត់កូនក្មេង និងទារកនៅបៅ ដើម្បីធ្វើឲ្យខ្មាំងសត្រូវ និងអ្នកសងសឹកគ្មានវាចាសោះ។
ព្រះយេហូវ៉ាដ៏ជាព្រះអម្ចាស់នៃយើងខ្ញុំអើយ ព្រះនាមរបស់ព្រះអង្គឧត្ដុង្គឧត្ដមយ៉ាងណាហ្ន៎ នៅលើផែនដីទាំងមូល!៕
ចូរលើកតម្កើងព្រះយេហូវ៉ាដ៏ជាព្រះរបស់យើង ចូរថ្វាយបង្គំនៅភ្នំដ៏វិសុទ្ធរបស់ព្រះអង្គ ដ្បិតព្រះយេហូវ៉ាដ៏ជាព្រះរបស់យើង ជាអង្គដ៏វិសុទ្ធ!៕
នៅថ្ងៃនោះ អ្នករាល់គ្នានឹងនិយាយថា៖ “ចូរអរព្រះគុណដល់ព្រះយេហូវ៉ា ចូរស្រែកហៅព្រះនាមរបស់ព្រះអង្គ ចូរប្រកាសអំពីកិច្ចការរបស់ព្រះអង្គនៅក្នុងចំណោមបណ្ដាជន ចូររំលឹកគេថាព្រះនាមរបស់ព្រះអង្គត្រូវបានលើកតម្កើង។
ព្រះយេហូវ៉ាត្រូវបានលើកតម្កើងហើយ ពីព្រោះព្រះអង្គគង់នៅស្ថានដ៏ខ្ពស់ ព្រះអង្គបានបំពេញស៊ីយ៉ូនដោយសេចក្ដីយុត្តិធម៌ និងសេចក្ដីសុចរិត។
ពួកគេស្រែកទៅវិញទៅមកថា៖ “វិសុទ្ធ! វិសុទ្ធ! វិសុទ្ធ! ព្រះយេហូវ៉ានៃពលបរិវារ! ផែនដីទាំងមូលពេញដោយសិរីរុងរឿងរបស់ព្រះអង្គ”។
ដ្បិតសេចក្ដីល្អរបស់ព្រះអង្គច្រើនយ៉ាងណាហ្ន៎ សោភ័ណភាពរបស់ព្រះអង្គល្អយ៉ាងណាហ្ន៎! ស្រូវនឹងធ្វើឲ្យពួកមនុស្សកំលោះចម្រើនឡើង ហើយស្រាទំពាំងបាយជូរថ្មីក៏ធ្វើឲ្យពួកស្រីក្រមុំចម្រើនឡើងដែរ៕
សូមកុំនាំយើងខ្ញុំទៅក្នុងការល្បួងឡើយ ប៉ុន្តែសូមស្រោចស្រង់យើងខ្ញុំពីមេអាក្រក់ វិញ។ ដ្បិតព្រះរាជ្យ ព្រះចេស្ដា និងសិរីរុងរឿង ជារបស់ព្រះអង្គជារៀងរហូត! អាម៉ែន។
ព្រះអង្គដែលយាងចុះមក ជាព្រះអង្គតែមួយដែលយាងឡើងទៅខ្ពស់លើអស់ទាំងមេឃ ដើម្បីឲ្យព្រះអង្គបានបំពេញអ្វីៗទាំងអស់។
លើសពីនេះទៅទៀត ខ្ញុំបានចាត់ទុកថាអ្វីៗទាំងអស់ជាការខាតបង់ ដោយព្រោះការស្គាល់ព្រះគ្រីស្ទយេស៊ូវព្រះអម្ចាស់នៃខ្ញុំ មានតម្លៃបំផុត។ ដោយសារតែព្រះគ្រីស្ទ ខ្ញុំបានខាតបង់អ្វីៗទាំងអស់ ព្រមទាំងចាត់ទុកថាអ្វីៗទាំងអស់ជាលាមក ដើម្បីឲ្យខ្ញុំចំណេញបានព្រះគ្រីស្ទ
ព្រះយេស៊ូវគ្រីស្ទបានយាងឡើងទៅលើមេឃ ហើយគង់នៅខាងស្ដាំព្រះ ដែលបណ្ដាទូតសួគ៌ សិទ្ធិអំណាច និងឫទ្ធិអំណាចចុះចូលនឹងព្រះអង្គ៕