Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 113:4 - ព្រះគម្ពីរខ្មែរសាកល

4 ព្រះយេហូវ៉ា​ត្រូវបាន​តម្កើងឡើង​លើ​ប្រជាជាតិ​ទាំងអស់​; សិរីរុងរឿង​របស់ព្រះអង្គ​ខ្ពស់ជាង​ផ្ទៃមេឃ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

4 ព្រះ‌យេហូវ៉ា​គង់​នៅ​ខ្ពស់​លើ​អស់​ទាំង​សាសន៍ ហើយ​សិរី‌ល្អ​រប​ស់​ព្រះ‌អង្គ ខ្ពស់​ជាង​ផ្ទៃ​មេឃ!

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

4 ព្រះ‌អម្ចាស់​គង់​នៅ​ពី​លើ​ប្រជា‌ជាតិ​ទាំង‌ឡាយ សិរី‌រុងរឿង​របស់​ព្រះអង្គ​ខ្ពស់​ជាង ផ្ទៃ​មេឃ​ទៅ​ទៀត។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

4 ព្រះ‌យេហូវ៉ា​ទ្រង់​ស្ថិត​នៅ​ទី​ខ្ពស់​លើ​គ្រប់​ទាំង​សាសន៍ ហើយ​សិរី‌ល្អ​នៃ​ទ្រង់​ក៏​ខ្ពស់​ជាង​ផ្ទៃ​មេឃ

សូមមើលជំពូក ចម្លង

អាល់គីតាប

4 អុលឡោះ‌តាអាឡា​នៅ​ពី​លើ​ប្រជា‌ជាតិ​ទាំង‌ឡាយ សិរី‌រុង‌រឿង​របស់​ទ្រង់​ខ្ពស់​ជាង ផ្ទៃ​មេឃ​ទៅ​ទៀត។

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 113:4
10 ការដាក់ឲ្យឆ្លើយតបគ្នា  

ចូរ​សរសើរតម្កើង​ព្រះនាម​របស់​ព្រះយេហូវ៉ា​! ដ្បិត​មានតែ​ព្រះនាម​របស់ព្រះអង្គ​ប៉ុណ្ណោះ​ដែល​ត្រូវបាន​លើកតម្កើង​; អានុភាព​របស់ព្រះអង្គ​ខ្ពស់ជាង​ផែនដី និង​ផ្ទៃមេឃ​ទៅទៀត​។


ព្រះយេហូវ៉ា​ដ៏ជា​ព្រះអម្ចាស់​នៃយើងខ្ញុំ​អើយ ព្រះនាម​របស់ព្រះអង្គ​ឧត្ដុង្គឧត្ដម​យ៉ាងណាហ្ន៎​នៅលើ​ផែនដី​ទាំងមូល​! ព្រះអង្គ​បាន​តម្កល់​សិរីរុងរឿង​របស់ព្រះអង្គ​ឲ្យ​ខ្ពស់ជាង​បណ្ដាមេឃ​។


ដ្បិត​ព្រះយេហូវ៉ា​អើយ ព្រះអង្គ​ជា​ព្រះ​ដ៏ខ្ពស់បំផុត​លើ​ផែនដី​ទាំងមូល​; ព្រះអង្គ​ត្រូវបាន​លើកតម្កើង​យ៉ាងខ្ពស់​លើ​ព្រះ​ទាំងអស់​!


ព្រះយេហូវ៉ា​ទ្រង់​ធំឧត្ដម​នៅ​ស៊ីយ៉ូន ព្រះអង្គ​ត្រូវបាន​លើកតម្កើង​លើ​ប្រជាជាតិ​ទាំងអស់​។


មើល៍! ប្រជាជាតិ​នានា​ប្រៀបដូចជា​តំណក់​មួយ​ពី​ធុងទឹក ហើយ​ត្រូវបាន​ចាត់ទុក​ដូចជា​ធូលី​នៅលើ​ត្រាជូ​; មើល៍! ព្រះអង្គ​ទ្រង់​លើក​កោះ​នានា​ឡើង ដូចជា​របស់​ម៉ដ្ដ​។


ប្រជាជាតិ​ទាំងអស់​ប្រៀបដូចជា​ភាពទទេ​នៅចំពោះ​ព្រះអង្គ ពួកគេ​ត្រូវ​ព្រះអង្គ​ចាត់ទុកថា​តិច​ជាង​គ្មាន​ទៅទៀត ហើយ​ឥតបានការ​ផង​។


គឺ​ព្រះអង្គ​ហើយ ដែល​គង់​លើ​ដំបូលក្រឡូម​នៃ​ផែនដី ហើយ​មនុស្សដែល​រស់នៅ​លើ​ផែនដី​ក៏​ប្រៀបដូចជា​កណ្ដូប​វិញ​។ គឺ​ព្រះអង្គ​ហើយ ដែល​លាត​ផ្ទៃមេឃ​ដូចជា​វាំងនន ហើយ​សន្ធឹង​វា​ដូចជា​រោង​សម្រាប់​រស់នៅ​។


ព្រះយេហូវ៉ា​មានបន្ទូល​ដូច្នេះ​ថា​៖ “ផ្ទៃមេឃ​ជា​បល្ល័ង្ក​របស់យើង ផែនដី​ជា​កំណល់ជើង​របស់យើង​។ តើ​អ្នករាល់គ្នា​នឹង​សាងសង់​ដំណាក់​នៅ​ឯណា​សម្រាប់​យើង​? តើ​កន្លែង​នៃ​ការសម្រាក​របស់យើង​នៅ​ឯណា​?


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម