Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -

ទំនុកតម្កើង 150 - ព្រះគម្ពីរខ្មែរសាកល


ចូរសរសើរតម្កើងព្រះយេហូវ៉ា

1 ហាលេលូយ៉ា​! ចូរ​សរសើរតម្កើង​ព្រះ​នៅក្នុង​ទីវិសុទ្ធ​របស់ព្រះអង្គ ចូរ​សរសើរតម្កើង​ព្រះអង្គ​នៅ​លំហអាកាស​នៃ​ឫទ្ធានុភាព​របស់ព្រះអង្គ​!

2 ចូរ​សរសើរតម្កើង​ព្រះអង្គ​ចំពោះ​កិច្ចការដ៏មានព្រះចេស្ដា​របស់ព្រះអង្គ ចូរ​សរសើរតម្កើង​ព្រះអង្គ​ចំពោះ​អានុភាព​ដ៏បរិបូរ​របស់ព្រះអង្គ​!

3 ចូរ​សរសើរតម្កើង​ព្រះអង្គ​ដោយ​សូរ​ស្នែង ចូរ​សរសើរតម្កើង​ព្រះអង្គ​ដោយ​ពិណបុរាណ និង​ពិណហាប​!

4 ចូរ​សរសើរតម្កើង​ព្រះអង្គ​ដោយ​ក្រាប់ និង​ការរាំសប្បាយ ចូរ​សរសើរតម្កើង​ព្រះអង្គ​ដោយ​គ្រឿងតន្ត្រីមានខ្សែ និង​ខ្លុយ​!

5 ចូរ​សរសើរតម្កើង​ព្រះអង្គ​ដោយ​ការវាយ​ឆាប ចូរ​សរសើរតម្កើង​ព្រះអង្គ​ដោយ​សំឡេង​ឆាប​យ៉ាងកងរំពង​!

6 ចូរឲ្យ​អ្វីៗ​ទាំងអស់​ដែល​មាន​ខ្យល់ដង្ហើម​សរសើរតម្កើង​ព្រះយេហូវ៉ា​! ហាលេលូយ៉ា​!​៕​៚

GLOBAL KHMER BIBLE©

Copyright © 2023 by Global Bible Initiative

Global Bible Initiative
តាម​ពួក​យើង:



ការផ្សាយពាណិជ្ជកម្ម