ព្រះយេហូវ៉ាអើយ សូមសណ្ដាប់ពាក្យអធិស្ឋានរបស់ទូលបង្គំផង សូមឲ្យសម្រែករបស់ទូលបង្គំបានទៅដល់ព្រះអង្គផង!
ទំនុកតម្កើង 143:4 - ព្រះគម្ពីរខ្មែរសាកល ដោយហេតុនេះ វិញ្ញាណរបស់ទូលបង្គំចុះខ្សោយនៅក្នុងទូលបង្គំ ចិត្តរបស់ទូលបង្គំតក់ស្លុតនៅក្នុងទូលបង្គំ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ហេតុនេះហើយបានជាវិញ្ញាណ នៅក្នុងទូលបង្គំចុះខ្សោយ ហើយចិត្តនៅក្នុងទូលបង្គំក៏ញាប់ញ័រ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ទូលបង្គំបាក់ទឹកចិត្តជាខ្លាំង ទូលបង្គំទាល់គំនិត។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ហេតុនោះបានជាវិញ្ញាណនៅក្នុងខ្លួន ទូលបង្គំត្រូវអន់ថយទៅ ហើយចិត្តនៅក្នុងទូលបង្គំ ក៏នៅតែលតោល អាល់គីតាប ខ្ញុំបាក់ទឹកចិត្តជាខ្លាំង ខ្ញុំទាល់គំនិត។ |
ព្រះយេហូវ៉ាអើយ សូមសណ្ដាប់ពាក្យអធិស្ឋានរបស់ទូលបង្គំផង សូមឲ្យសម្រែករបស់ទូលបង្គំបានទៅដល់ព្រះអង្គផង!
កាលណាវិញ្ញាណរបស់ទូលបង្គំចុះខ្សោយនៅក្នុងទូលបង្គំ នោះព្រះអង្គទ្រង់ជ្រាបផ្លូវរបស់ទូលបង្គំ; នៅក្នុងគន្លងដែលទូលបង្គំដើរ ពួកគេបានបង្កប់អង្គប់ដើម្បីចាប់ទូលបង្គំ។
សូមសង្កេតមើលខាងស្ដាំផង គ្មានអ្នកណាចាប់អារម្មណ៍នឹងទូលបង្គំឡើយ; ជម្រកបានបាត់ពីទូលបង្គំ គ្មានអ្នកណាខ្វល់ខ្វាយនឹងព្រលឹងរបស់ទូលបង្គំឡើយ!
ការភ័យខ្លាច និងការញ័ររន្ធត់ស្ថិតនៅលើទូលបង្គំ ហើយសេចក្ដីតក់ស្លុតគ្របដណ្ដប់ទូលបង្គំ។
កាលណាចិត្តទូលបង្គំខ្សោយ ទូលបង្គំស្រែកហៅព្រះអង្គពីចុងបំផុតនៃផែនដី; សូមព្រះអង្គនាំទូលបង្គំទៅឯថ្មដាដែលខ្ពស់ជាងទូលបង្គំផង
ខ្ញុំនឹកចាំព្រះ ក៏ស្រែកថ្ងូរ ខ្ញុំសញ្ជឹងគិត ហើយវិញ្ញាណរបស់ខ្ញុំក៏ចុះខ្សោយ។ សេឡា
ទូលបង្គំនឹកឃើញចម្រៀងរបស់ទូលបង្គំនៅពេលយប់ ទូលបង្គំសញ្ជឹងគិតក្នុងចិត្ត ហើយវិញ្ញាណរបស់ទូលបង្គំស្វែងយល់ថា៖
ដោយស្ថិតនៅក្នុងភាពឈឺចុកចាប់យ៉ាងខ្លាំង ព្រះយេស៊ូវទ្រង់អធិស្ឋានកាន់តែខ្លាំងទ្បើង ហើយតំណក់ញើសរបស់ព្រះអង្គក៏បានដូចជាតំណក់ឈាមធំៗស្រក់ចុះលើដី។