Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 25:16 - ព្រះគម្ពីរខ្មែរសាកល

16 សូម​បែរមក​រក​ទូលបង្គំ ហើយ​មេត្តា​ដល់​ទូលបង្គំ​ផង ពីព្រោះ​ទូលបង្គំ​ឯកោ និង​រងទុក្ខ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

16 សូម​បែរ​មកទូល‌បង្គំ ហើយ​ប្រណី​សន្ដោស​ទូល‌បង្គំ​ផង ដ្បិត​ទូល‌បង្គំ​នៅ​ឯកោ ហើយ​វេទនា​ជា​ខ្លាំង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

16 សូម​ទត​មក​ទូលបង្គំ ហើយ​ប្រណី​សន្ដោស​ទូលបង្គំ​ផង! ដ្បិត​ទូលបង្គំ​នៅ​ឯកោ និង​វេទនា​ជា​ខ្លាំង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

16 សូម​ទ្រង់​បែរ​មក​មាន​សេចក្ដី​មេត្តា​ដល់​ទូលបង្គំ​ផង ដ្បិត​ទូលបង្គំ​នៅ​តែ​ឯង ហើយ​មាន​សេចក្ដី​វេទនា

សូមមើលជំពូក ចម្លង

អាល់គីតាប

16 សូម​មើល​មក​ខ្ញុំ ហើយ​ប្រណី​សន្ដោស​ខ្ញុំ​ផង! ដ្បិត​ខ្ញុំ​នៅ​ឯកោ និង​វេទនា​ជា​ខ្លាំង។

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 25:16
12 ការដាក់ឲ្យឆ្លើយតបគ្នា  

ដ្បិត​ទូលបង្គំ​ទ័លក្រ ហើយ​ខ្វះខាត រីឯ​ចិត្ត​របស់ទូលបង្គំ​ក៏​រងរបួស​នៅ​ខាងក្នុង​ទូលបង្គំ​ដែរ​។


សូម​បែរមក​រក​ទូលបង្គំ ហើយ​មេត្តា​ដល់​ទូលបង្គំ​ផង ដូចដែល​ព្រះអង្គបានធ្វើ​រាល់ដង​ដល់​អ្នកដែល​ស្រឡាញ់​ព្រះនាម​របស់ព្រះអង្គ​។


ដោយហេតុនេះ វិញ្ញាណ​របស់ទូលបង្គំ​ចុះខ្សោយ​នៅក្នុង​ទូលបង្គំ ចិត្ត​របស់ទូលបង្គំ​តក់ស្លុត​នៅក្នុង​ទូលបង្គំ​។


ទូលបង្គំ​បាន​ទទួលស្គាល់​បាប​របស់ទូលបង្គំ​នៅចំពោះ​ព្រះអង្គ ហើយ​មិន​បាន​លាក់បាំង​អំពើទុច្ចរិត​របស់ទូលបង្គំ​ទេ​។ ទូលបង្គំ​បាន​ពោលថា​៖ “ខ្ញុំ​នឹង​សារភាព​ការបំពាន​របស់ខ្ញុំ​ដល់​ព្រះយេហូវ៉ា” នោះ​ព្រះអង្គ​បាន​លើកលែងទោស​អំពើទុច្ចរិត​នៃ​បាប​របស់ទូលបង្គំ​ហើយ​។ សេឡា


ឱ​ព្រះ​អើយ ព្រះអង្គ​បាន​បោះបង់​យើងខ្ញុំ​ចោល ព្រះអង្គ​បាន​កម្ទេច​យើងខ្ញុំ ព្រះអង្គ​បាន​ក្រេវក្រោធ​; សូម​ព្រះអង្គ​ទ្រង់​ធ្វើឲ្យ​យើងខ្ញុំ​បានដូចដើមវិញ​ផង​។


ព្រះយេហូវ៉ា​អើយ សូម​ផ្ទៀងព្រះកាណ៌​របស់ព្រះអង្គ ហើយ​ឆ្លើយ​មក​ទូលបង្គំ​ផង ដ្បិត​ទូលបង្គំ​ទ័លក្រ និង​ខ្វះខាត​!


សូម​បែរមក​រក​ទូលបង្គំ ហើយ​មេត្តា​ដល់​ទូលបង្គំ​ផង​; សូម​ប្រទាន​ភាពរឹងមាំ​របស់ព្រះអង្គ​ដល់​បាវបម្រើ​របស់ព្រះអង្គ ហើយ​សង្គ្រោះ​កូន​របស់​ស្រីបម្រើ​ព្រះអង្គ​ផង​។


“ដូច្នេះ​ឥឡូវនេះ ព្រះ​នៃយើងខ្ញុំ​អើយ សូម​សណ្ដាប់​ពាក្យអធិស្ឋាន និង​ពាក្យអង្វរករ​របស់​បាវបម្រើ​ព្រះអង្គ ហើយ​សូមឲ្យ​ព្រះភក្ត្រ​របស់ព្រះអង្គ​ចាំង​មកលើ​ទីវិសុទ្ធ​ដែល​ហិនហោច​របស់ព្រះអង្គ ដោយយល់ដល់​ព្រះអម្ចាស់​ផង​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម