ទូតសួគ៌ដ៏មានកម្លាំងខ្លាំងពូកែរបស់ព្រះអង្គ ដែលធ្វើតាមព្រះបន្ទូលរបស់ព្រះអង្គដោយស្ដាប់តាមព្រះសូរសៀងនៃព្រះបន្ទូលរបស់ព្រះអង្គអើយ ចូរថ្វាយពរព្រះយេហូវ៉ា!
ដានីយ៉ែល 9:21 - ព្រះគម្ពីរខ្មែរសាកល គឺខណៈដែលខ្ញុំកំពុងតែទូលក្នុងការអធិស្ឋាន នោះមានបុរសម្នាក់ គឺកាពី្រយ៉ែល ដែលខ្ញុំបានឃើញក្នុងនិមិត្តលើកមុន បានហើរយ៉ាងលឿនមកដល់ខ្ញុំ ប្រហែលជាម៉ោងតង្វាយពេលល្ងាច។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ អើ កាលខ្ញុំកំពុងតែអធិស្ឋាននៅឡើយ នោះលោកដែលនាម កាព្រីយ៉ែល ជាអ្នកដែលខ្ញុំបានឃើញក្នុងនិមិត្តពីមុន ហោះយ៉ាងលឿន ចូលមករកខ្ញុំ ចំពេលថ្វាយតង្វាយល្ងាច។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពេលខ្ញុំកំពុងតែអធិស្ឋាននៅឡើយ ស្រាប់តែទេវតា*កាព្រីយ៉ែល ដែលខ្ញុំបានឃើញក្នុងសុបិននិមិត្តដ៏អស្ចារ្យ កាលពីមុននោះ ហោះចូលមកជិតខ្ញុំយ៉ាងរហ័ស ចំពេលថ្វាយតង្វាយវេលាល្ងាច។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ អើ កំពុងដែលខ្ញុំអធិស្ឋាននៅឡើយ នោះលោកដែលនាមជា កាព្រីយ៉ែល ជាអ្នកដែលខ្ញុំបានឃើញក្នុងការជាក់ស្តែងមុនដំបូង លោកហោះយ៉ាងលឿន ចូលមកឯខ្ញុំ ក្នុងរវាងពេលថ្វាយដង្វាយល្ងាច អាល់គីតាប ពេលខ្ញុំកំពុងតែទូរអានៅឡើយ ស្រាប់តែម៉ាឡាអ៊ីកាត់ជីព្រអេល ដែលខ្ញុំបានឃើញក្នុងសុបិននិមិត្តដ៏អស្ចារ្យ កាលពីមុននោះ ហោះចូលមកជិតខ្ញុំយ៉ាងរហ័ស ចំពេលជូនជំនូនវេលាល្ងាច។ |
ទូតសួគ៌ដ៏មានកម្លាំងខ្លាំងពូកែរបស់ព្រះអង្គ ដែលធ្វើតាមព្រះបន្ទូលរបស់ព្រះអង្គដោយស្ដាប់តាមព្រះសូរសៀងនៃព្រះបន្ទូលរបស់ព្រះអង្គអើយ ចូរថ្វាយពរព្រះយេហូវ៉ា!
ព្រះអង្គទ្រង់យកខ្យល់ធ្វើជាអ្នកនាំសាររបស់ព្រះអង្គ ហើយយកភ្លើងសន្ធោសន្ធៅធ្វើជាអ្នកបម្រើរបស់ព្រះអង្គ។
សូមឲ្យសេចក្ដីអធិស្ឋានរបស់ទូលបង្គំត្រូវបានតាំងថ្វាយដូចជាគ្រឿងក្រអូបនៅចំពោះព្រះអង្គ សូមឲ្យការលើកដៃឡើងរបស់ទូលបង្គំបានដូចជាតង្វាយពេលល្ងាចផង។
មានពួកសេរ៉ាភីមឈរនៅខាងលើព្រះអង្គ នីមួយៗមានស្លាបប្រាំមួយ ក៏បាំងមុខខ្លួនដោយស្លាបពីរ បាំងជើងខ្លួនដោយស្លាបពីរ ហើយហើរដោយស្លាបពីរ។
ពេលនោះ មើល៍! មានដៃមួយពាល់ខ្ញុំ ហើយធ្វើឲ្យខ្ញុំងើបឡើងទាំងញ័រដោយលុតជង្គង់ និងច្រត់ដៃ។
នោះមើល៍! មានម្នាក់ទ្រង់ទ្រាយដូចកូនមនុស្សពាល់បបូរមាត់របស់ខ្ញុំ រួចខ្ញុំក៏បើកមាត់និយាយនឹងអ្នកដែលឈរនៅចំពោះខ្ញុំថា៖ “លោកម្ចាស់នៃខ្ញុំអើយ ដោយសារតែនិមិត្តនេះ ការឈឺចុកចាប់បានធ្លាក់មកលើខ្ញុំ ហើយខ្ញុំរក្សាទុកកម្លាំងមិនបានឡើយ។
រួចខ្ញុំឮសំឡេងមនុស្សនៅកណ្ដាលទន្លេអ៊ូឡាយ ស្រែកហៅថា៖ “កាពី្រយ៉ែលអើយ ចូរឲ្យម្នាក់នេះយល់និមិត្តនេះចុះ!”។
ខណៈដែលគាត់កំពុងនិយាយនឹងខ្ញុំ ខ្ញុំក៏លង់លក់ទាំងផ្កាប់មុខដល់ដី ប៉ុន្តែគាត់បានពាល់ខ្ញុំ ហើយខ្ញុំក៏ឈរឡើងលើកន្លែងដែលខ្ញុំបានឈរ។
ប្រមាណជាម៉ោងបីរសៀល ព្រះយេស៊ូវទ្រង់ស្រែកឡើងដោយសំឡេងយ៉ាងខ្លាំងថា៖“អេលី អេលី ឡាម៉ាសាបាច់ថានី?” ដែលមានអត្ថន័យថា“ព្រះរបស់ទូលបង្គំ! ព្រះរបស់ទូលបង្គំអើយ! ហេតុអ្វីបានជាព្រះអង្គបោះបង់ទូលបង្គំចោល?”។
ទូតសួគ៌តបនឹងលោកថា៖ “ខ្ញុំគឺកាព្រីយ៉ែល ដែលឈរនៅមុខព្រះ ហើយខ្ញុំត្រូវបានចាត់ឲ្យមកដើម្បីនិយាយនឹងអ្នក និងដើម្បីនាំដំណឹងល្អនេះដល់អ្នក។
នៅខែទីប្រាំមួយ ទូតសួគ៌កាព្រីយ៉ែលត្រូវបានចាត់ពីព្រះ ឲ្យទៅទីក្រុងមួយក្នុងកាលីឡេ ដែលមានឈ្មោះថាណាសារ៉ែត
ថ្ងៃមួយ ប្រមាណជាម៉ោងបីរសៀល លោកបានឃើញនិមិត្តយ៉ាងច្បាស់ គឺឃើញទូតសួគ៌របស់ព្រះចូលមក និយាយនឹងលោកថា៖ “កូនេលាស!”។
លុះនៅថ្ងៃបន្ទាប់ ប្រមាណជាម៉ោងដប់ពីរថ្ងៃត្រង់ គឺខណៈដែលអ្នកទាំងនោះធ្វើដំណើរមកជិតទីក្រុងនោះ ពេត្រុសបានឡើងទៅលើដំបូលផ្ទះដើម្បីអធិស្ឋាន។
ពេលនោះ មើល៍! ទូតសួគ៌របស់ព្រះអម្ចាស់មកឈរនៅក្បែរ ហើយមានពន្លឺភ្លឺចែងចាំងក្នុងគុក។ ទូតសួគ៌ក៏ដាស់ពេត្រុសឡើងដោយទះចំហៀងខ្លួនគាត់ ទាំងនិយាយថា៖ “ចូរក្រោកឡើងជាប្រញាប់!” នោះច្រវាក់ក៏របូតធ្លាក់ពីដៃទាំងពីររបស់គាត់។
តើទូតសួគ៌ទាំងអស់មិនមែនជាវិញ្ញាណបម្រើ ដែលត្រូវបានចាត់ឲ្យមកដើម្បីបម្រើអ្នកដែលរៀបនឹងទទួលសេចក្ដីសង្គ្រោះជាមរតកទេឬ?៕
អំពីបណ្ដាទូតសួគ៌ ព្រះអង្គមានបន្ទូលមែនថា: “ព្រះទ្រង់ធ្វើឲ្យបណ្ដាទូតសួគ៌របស់ព្រះអង្គទៅជាខ្យល់ ហើយធ្វើឲ្យអ្នកបម្រើរបស់ព្រះអង្គទៅជាភ្លើងសន្ធោសន្ធៅ”
សេះ និងអ្នកដែលជិះវា ដែលខ្ញុំបានឃើញក្នុងនិមិត្ត មានលក្ខណៈដូច្នេះ: ពួកគេពាក់ក្រោះការពារទ្រូងពណ៌ភ្លើង ពណ៌ត្បូងកណ្ដៀង និងពណ៌ស្ពាន់ធ័រ; ក្បាលសេះទាំងនោះដូចក្បាលសិង្ហ ហើយមានភ្លើង ផ្សែង និងស្ពាន់ធ័រ ចេញមកពីមាត់របស់ពួកវា។