Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ដានី‌យ៉ែល 8:18 - ព្រះគម្ពីរខ្មែរសាកល

18 ខណៈដែល​គាត់​កំពុង​និយាយ​នឹង​ខ្ញុំ ខ្ញុំ​ក៏​លង់លក់​ទាំង​ផ្កាប់មុខដល់ដី ប៉ុន្តែ​គាត់​បាន​ពាល់​ខ្ញុំ ហើយ​ខ្ញុំ​ក៏​ឈរឡើង​លើ​កន្លែងដែល​ខ្ញុំ​បាន​ឈរ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

18 កាល​លោក​កំពុង​មាន​ប្រសាសន៍​មក​កាន់​ខ្ញុំ នោះ​ខ្ញុំ​ក៏​លង់​ស្មារតី ទាំង​ក្រាប​ចុះ​មុខ​ដល់​ដី តែ​លោក​ពាល់​ខ្ញុំ ហើយ​ធ្វើ​ឲ្យ​ខ្ញុំ​ឈរ​ឡើង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

18 ក្នុង​ពេល​លោក​មាន​ប្រសាសន៍​មក​ខ្ញុំ ខ្ញុំ​ក៏​លង់​ស្មារតី ហើយ​នៅ​តែ​ឱន​មុខ​ដល់​ដី​ដដែល។ លោក​ពាល់​ខ្ញុំ រួច​ឲ្យ​ខ្ញុំ​ក្រោក​ឈរ​ឡើង នៅ​កន្លែង​ដែល​ខ្ញុំ​ឈរ​ពី​មុន។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

18 កាល​លោក​កំពុង​និយាយ​មក​ខ្ញុំ នោះ​ខ្ញុំ​ក៏​លង់​ស្មារតី​ទៅ មាន​មុខ​ផ្កាប់​ដល់​ដី តែ​លោក​ពាល់​ខ្ញុំធ្វើ​ឲ្យ​ខ្ញុំ​ឈរ​ឡើង

សូមមើលជំពូក ចម្លង

អាល់គីតាប

18 ក្នុង​ពេល​គាត់​មាន​ប្រសាសន៍​មក​ខ្ញុំ ខ្ញុំ​ក៏​លង់​ស្មារតី ហើយ​នៅ​តែ​អោន​មុខ​ដល់​ដី​ដដែល។ គាត់​ពាល់​ខ្ញុំ រួច​ឲ្យ​ខ្ញុំ​ក្រោក​ឈរ​ឡើង នៅ​កន្លែង​ដែល​ខ្ញុំ​ឈរ​ពី​មុន។

សូមមើលជំពូក ចម្លង




ដានី‌យ៉ែល 8:18
13 ការដាក់ឲ្យឆ្លើយតបគ្នា  

លុះ​ថ្ងៃ​ជិត​លិច ការលង់លក់​បាន​ធ្លាក់​មកលើ​អាប់រ៉ាម នោះ​មើល៍! សេចក្ដីភ័យរន្ធត់ និង​ភាពងងឹត​យ៉ាងខ្លាំង​បាន​ធ្លាក់​មកលើ​គាត់​!


នោះ​មើល៍! មាន​ម្នាក់​ទ្រង់ទ្រាយ​ដូច​កូនមនុស្ស​ពាល់​បបូរមាត់​របស់ខ្ញុំ រួច​ខ្ញុំ​ក៏​បើក​មាត់​និយាយ​នឹង​អ្នកដែល​ឈរ​នៅចំពោះ​ខ្ញុំ​ថា​៖ “លោកម្ចាស់​នៃខ្ញុំ​អើយ ដោយសារតែ​និមិត្ត​នេះ ការឈឺចុកចាប់​បាន​ធ្លាក់​មកលើ​ខ្ញុំ ហើយ​ខ្ញុំ​រក្សាទុក​កម្លាំង​មិនបានឡើយ​។


ម្នាក់​ដែលមាន​ភិនភាគ​ដូច​មនុស្ស​បាន​ពាល់​ខ្ញុំ​ទៀត ក៏​ឲ្យ​ខ្ញុំ​មានកម្លាំងឡើង


ដូច្នេះ គាត់​មក​ជិត​កន្លែងដែល​ខ្ញុំ​ឈរ​។ នៅពេល​គាត់​មកដល់ ខ្ញុំ​ក៏​ភ័យខ្លាច ហើយ​ក្រាបមុខដល់ដី ប៉ុន្តែ​គាត់​និយាយ​នឹង​ខ្ញុំ​ថា​៖ “កូនមនុស្ស​អើយ ចូរ​យល់ច្បាស់​ថា និមិត្ត​នេះ​គឺ​សម្រាប់​គ្រា​ចុងបញ្ចប់”។


នោះ​ខ្ញុំ ដានីយ៉ែល បាន​ខ្សោយល្វើយ ហើយ​ឈឺ​ជាច្រើន​ថ្ងៃ​។ បន្ទាប់មក ខ្ញុំ​ក៏​ក្រោកឡើង ហើយ​បំពេញ​មុខងារ​របស់​ស្ដេច ប៉ុន្តែ​ខ្ញុំ​តក់ស្លុត​ដោយ​និមិត្ត​នោះ ហើយក៏​មិន​យល់​អត្ថន័យនិមិត្តនោះ​ដែរ​៕


ទូតសួគ៌​ដែល​និយាយ​នឹង​ខ្ញុំ​ក៏​ត្រឡប់មកវិញ ហើយ​ដាស់​ខ្ញុំ​ឡើង ដូចជា​មនុស្ស​ដែល​ត្រូវគេ​ដាស់​ពី​ដំណេក​របស់ខ្លួន​។


នៅពេល​ក្រោកឡើង​ពី​ការអធិស្ឋាន ព្រះយេស៊ូវ​យាង​មករក​ពួក​សិស្ស ហើយ​ឃើញ​ពួកគេ​ដេកលក់​ដោយសារតែ​ទុក្ខព្រួយ


ពេត្រុស និង​ពួក​អ្នក​ដែល​នៅ​ជាមួយ​គាត់​កំពុង​ដេកលង់លក់​។ ប៉ុន្តែ​នៅពេល​ភ្ញាក់ឡើង ពួកគេ​ក៏​ឃើញ​រស្មីរុងរឿង​របស់​ព្រះយេស៊ូវ និង​មនុស្ស​ពីរ​នាក់​ដែល​កំពុង​ឈរជាមួយ​ព្រះអង្គ​។


ឥឡូវនេះ ខ្ញុំព្រះបាទ​កំពុង​ឈរ​ទទួល​ការ​កាត់ក្ដី​ដោយសារតែ​សេចក្ដីសង្ឃឹម​ចំពោះ​សេចក្ដីសន្យា​ដែល​ព្រះ​បាន​តាំង​នឹង​ដូនតា​របស់យើង


នៅពេល​ខ្ញុំ​បាន​ឃើញ​លោក ខ្ញុំ​ក៏​ដួល​នៅទៀប​ជើង​របស់​លោក​ដូច​មនុស្សស្លាប់ នោះ​លោក​ក៏​ដាក់​ដៃស្ដាំ​លើ​ខ្ញុំ ទាំង​និយាយថា​៖“កុំ​ខ្លាច​ឡើយ​! យើង​ជា​ដើម និង​ជា​ចុង


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម