Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ដានី‌យ៉ែល 9:22 - ព្រះគម្ពីរខ្មែរសាកល

22 គាត់​ក៏​ឲ្យ​ខ្ញុំ​យល់ច្បាស់ ព្រមទាំង​និយាយ​នឹង​ខ្ញុំ​ថា​៖ “ដានីយ៉ែល​អើយ ឥឡូវនេះ​ខ្ញុំ​បាន​ចេញមក ដើម្បីឲ្យ​អ្នក​មានប្រាជ្ញា និង​ការយល់ដឹង​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

22 លោក​ពន្យល់​ប្រាប់​ខ្ញុំ ដោយ​សន្ទនា​ជា‌មួយ​ខ្ញុំ​ថា៖ «ដានី‌យ៉ែល​អើយ ខ្ញុំ​បាន​ចេញ​មក​ឥឡូវ​នេះ ដើម្បី​ឲ្យ​លោក​មាន​ប្រាជ្ញា និង​មាន​យោបល់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

22 លោក​មក​ពន្យល់​ប្រាប់​ខ្ញុំ​ថា៖ «លោក​ដានី‌យ៉ែល​អើយ ខ្ញុំ​មក​ពេល​នេះ ដើម្បី​ណែ‌នាំ​លោក​ឲ្យ​បាន​យល់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

22 ហើយ​ក៏​ប្រាប់​ខ្ញុំ ព្រម​ទាំង​សន្ទនា​នឹង​ខ្ញុំ​ថា ដានី‌យ៉ែល​អើយ យើង​បាន​ចេញ​មក​ឥឡូវ ដើម្បី​នឹង​ឲ្យ​អ្នក​មាន​ប្រាជ្ញា ហើយ​នឹង​យោបល់

សូមមើលជំពូក ចម្លង

អាល់គីតាប

22 គាត់​មក​ពន្យល់​ប្រាប់​ខ្ញុំ​ថា៖ «ដានី‌យ៉ែល​អើយ ខ្ញុំ​មក​ពេល​នេះ ដើម្បី​ណែ‌នាំ​អ្នក​ឲ្យ​បាន​យល់។

សូមមើលជំពូក ចម្លង




ដានី‌យ៉ែល 9:22
12 ការដាក់ឲ្យឆ្លើយតបគ្នា  

គាត់​ក៏​និយាយ​នឹង​ខ្ញុំ​ថា​៖ “ដានីយ៉ែល​មនុស្ស​សំណព្វ​អើយ ចូរ​យល់ច្បាស់​នូវ​ពាក្យ​ដែល​ខ្ញុំ​និយាយ​នឹង​អ្នក ហើយ​ឈរ​ឲ្យ​ត្រង់​ចុះ ដ្បិត​ឥឡូវនេះ ខ្ញុំ​ត្រូវបាន​ចាត់ឲ្យមក​ឯ​អ្នក”។ នៅពេល​គាត់​និយាយ​ពាក្យ​នោះ​នឹង​ខ្ញុំ​ហើយ ខ្ញុំ​ក៏​ឈរឡើង​ទាំង​ញ័ររន្ធត់​។


រួច​គាត់​និយាយ​នឹង​ខ្ញុំ​ថា​៖ “ដានីយ៉ែល​អើយ កុំ​ខ្លាច​ឡើយ ដ្បិត​តាំងពី​ថ្ងៃ​ដំបូង​ដែល​អ្នក​បាន​ដាក់ចិត្ត​របស់អ្នក​ដើម្បី​យល់ច្បាស់ ហើយ​បាន​បន្ទាបខ្លួន​នៅចំពោះ​ព្រះ​របស់អ្នក ពាក្យ​របស់អ្នក​ត្រូវបាន​សណ្ដាប់​ហើយ ដូច្នេះ​ខ្ញុំ​បាន​មក​ដោយព្រោះ​ពាក្យ​របស់អ្នក​។


ឥឡូវនេះ ខ្ញុំ​បាន​មក​ដើម្បី​ឲ្យ​អ្នក​យល់ច្បាស់​នូវ​អ្វីដែល​នឹង​កើតឡើង​ដល់​ប្រជាជន​របស់អ្នក​នៅ​គ្រា​ចុងបញ្ចប់ ដ្បិត​និមិត្ត​នេះ​សំដៅលើ​យូរ​ថ្ងៃ​ទៅមុខ​ទៀត”។


យ៉ាងណាមិញ ខ្ញុំ​នឹង​ប្រាប់​អ្នក​អំពី​សេចក្ដី​ដែល​មាន​កត់ត្រាទុក​ក្នុង​សៀវភៅ​នៃ​សេចក្ដីពិត​។ គ្មានអ្នកណា​ម្នាក់​គាំទ្រ​ខ្ញុំ​ទាស់នឹង​ពួកទាំងនោះ​ឡើយ មានតែ​មីកែល​ទេវតាគ្រប់គ្រង​របស់អ្នក​ប៉ុណ្ណោះ”៕


ខ្ញុំ​បាន​ចូលទៅជិត​ម្នាក់​ក្នុងចំណោម​ពួកអ្នកដែល​កំពុង​ឈរ ហើយ​សួរ​អ្នកនោះ​អំពី​ការពិត​ទាក់ទងនឹង​ការទាំងអស់​នេះ​។ គាត់​ក៏​ប្រាប់​ខ្ញុំ ហើយ​ឲ្យ​ខ្ញុំ​ដឹង​ការកាត់ស្រាយ​នៃ​សេចក្ដី​ទាំងនេះ គឺ​:


រួច​ខ្ញុំ​ឮ​សំឡេង​មនុស្ស​នៅកណ្ដាល​ទន្លេអ៊ូឡាយ ស្រែកហៅ​ថា​៖ “កាពី្រយ៉ែល​អើយ ចូរឲ្យ​ម្នាក់នេះ​យល់​និមិត្ត​នេះ​ចុះ​!”។


ដូច្នេះ ទូតសួគ៌​ដែល​និយាយ​នឹង​ខ្ញុំ ក៏​ប្រាប់​ខ្ញុំ​ថា​៖ “ចូរ​ប្រកាស​ថា​: ‘ព្រះយេហូវ៉ា​នៃ​ពលបរិវារ​មានបន្ទូល​ដូច្នេះ​ថា​: “យើង​បាន​ប្រច័ណ្ឌ​យេរូសាឡិម និង​ស៊ីយ៉ូន ដោយ​ការប្រច័ណ្ឌ​យ៉ាងខ្លាំង​។


ពេលនោះ ខ្ញុំ​សួរថា​៖ “លោកម្ចាស់​នៃខ្ញុំ​អើយ តើ​ទាំងនេះ​ជា​អ្វី​?”។ ទូតសួគ៌​ដែល​និយាយ​នឹង​ខ្ញុំ ក៏​ប្រាប់​ខ្ញុំ​ថា​៖ “ខ្ញុំ​នឹង​បង្ហាញ​អ្នក​ថា ទាំងនេះ​ជា​អ្វី”។


បន្ទាប់ពីការទាំងនេះ ខ្ញុំ​បាន​សង្កេតមើល ហើយ​មើល៍! មាន​ទ្វារ​មួយ​បើកចំហ​នៅ‍លើមេឃ​។ សំឡេង​ដំបូង​ដែល​ខ្ញុំ​បាន​ឮ​ដូចជា​សំឡេង​ត្រែ និយាយ​មក​ខ្ញុំ​ថា​៖“ចូរ​ឡើងមក​ទីនេះ​! យើង​នឹង​បង្ហាញឲ្យ​អ្នក​ឃើញ​អ្វីដែល​ត្រូវតែ​កើតឡើង បន្ទាប់ពីការទាំងនេះ”។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម