Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ហេព្រើរ 1:7 - ព្រះគម្ពីរខ្មែរសាកល

7 អំពី​បណ្ដា​ទូតសួគ៌ ព្រះអង្គ​មានបន្ទូល​មែន​ថា​: “ព្រះ​ទ្រង់​ធ្វើឲ្យ​បណ្ដា​ទូតសួគ៌​របស់​ព្រះអង្គ​ទៅជា​ខ្យល់ ហើយ​ធ្វើឲ្យ​អ្នកបម្រើ​របស់​ព្រះអង្គ​ទៅជា​ភ្លើងសន្ធោសន្ធៅ”

សូមមើលជំពូក ចម្លង

Khmer Christian Bible

7 ដោយ​ឡែក​ ព្រះជាម្ចាស់​មាន​បន្ទូល​អំពី​ពួក​ទេវតា​ថា៖​ «ព្រះអង្គ​យក​ពួក​ទេវតា​របស់​ព្រះអង្គ​ធ្វើ​ជា​ខ្យល់​ ហើយ​យក​ពួកអ្នកបម្រើ​របស់​ព្រះអង្គ​ធ្វើ​ជា​អណ្ដាត​ភ្លើង»​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

7 ព្រះ‌ទ្រង់​មាន​ព្រះ‌បន្ទូល​អំពី​ពួក​ទេវតា​ថា៖ «ព្រះ‌អង្គ​យក​ពួក​ទេវតា​របស់​ព្រះ‌អង្គ ធ្វើ​ជា​ខ្យល់ ហើយ​ពួក​អ្នក​បម្រើ​ព្រះ‌អង្គ​ធ្វើ​ជា​អណ្តាត​ភ្លើង» ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

7 ព្រះ‌ជាម្ចាស់​មាន​ព្រះ‌បន្ទូល​អំពី​ពួក​ទេវតា​ថា៖ «ព្រះអង្គ​បាន​យក​ពួក​ទេវតា​ធ្វើ​ជា​ខ្យល់ និង​យក​ពួក​អ្នក​បម្រើ​របស់​ព្រះអង្គ ធ្វើ​ជា​អណ្ដាត​ភ្លើង» ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

7 ខាង​ឯ​ពួក​ទេវតា នោះ​ទ្រង់​មាន​បន្ទូល​ថា «ទ្រង់​យក​ពួក​ទេវតា​របស់​ទ្រង់ ធ្វើ​ជា​វិញ្ញាណ ហើយ​ពួក​អ្នក​បំរើ​ទ្រង់​ធ្វើ​ជា​អណ្តាត​ភ្លើង»

សូមមើលជំពូក ចម្លង

អាល់គីតាប

7 អុលឡោះ​មាន​បន្ទូល​អំពី​ពួក​ម៉ាឡា‌អ៊ីកាត់​ថា៖ «ទ្រង់​បាន​យក​ពួក​ម៉ាឡា‌អ៊ីកាត់​ធ្វើ​ជា​ខ្យល់ និង​យក​ពួក​អ្នក​បម្រើ​របស់​ទ្រង់​ធ្វើ​ជា​អណ្ដាត​ភ្លើង»។

សូមមើលជំពូក ចម្លង




ហេព្រើរ 1:7
10 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះអង្គ​បាន​បណ្ដេញ​មនុស្ស​ចេញ ហើយ​ដាក់​ចេរ៉ូប៊ីន​នៅ​ទិសខាងកើត​សួន​អេដែន និង​ដាវ​ភ្លើង​ដែល​បែរទៅគ្រប់ទិស ដើម្បី​ការពារ​ផ្លូវ​ទៅឯ​ដើមឈើ​នៃ​ជីវិត​៕


ព្រះអង្គ​ទ្រង់​យក​ខ្យល់​ធ្វើជា​អ្នកនាំសារ​របស់ព្រះអង្គ ហើយ​យក​ភ្លើងសន្ធោសន្ធៅ​ធ្វើជា​អ្នកបម្រើ​របស់ព្រះអង្គ​។


មាន​ពួក​សេរ៉ាភីម​ឈរ​នៅ​ខាងលើ​ព្រះអង្គ នីមួយៗ​មាន​ស្លាប​ប្រាំមួយ ក៏​បាំង​មុខ​ខ្លួន​ដោយ​ស្លាប​ពីរ បាំង​ជើង​ខ្លួន​ដោយ​ស្លាប​ពីរ ហើយ​ហើរ​ដោយ​ស្លាប​ពីរ​។


ទន្លេ​ភ្លើង​បាន​ហូរ​ចេញមក​ពី​ចំពោះ​ព្រះអង្គ មនុស្ស​រាប់ពាន់រាប់ម៉ឺន​នាក់​បម្រើ​ព្រះអង្គ មនុស្ស​រាប់លានរាប់កោដិ​នាក់​ឈរ​នៅចំពោះ​ព្រះអង្គ​។ ការជំនុំជម្រះ​បាន​ចាប់ផ្ដើម ហើយ​ក្រាំង​ទាំងឡាយ​ក៏​ត្រូវបាន​បើកឡើង​។


ទូតសួគ៌​ក៏​តប​នឹង​ខ្ញុំ​ថា​៖ “ទាំងនេះ​ជា​ខ្យល់​ទាំង​បួន​ទិស​នៃ​មេឃ​ដែល​ចេញមក ក្រោយពី​ឈរ​នៅចំពោះ​ព្រះអម្ចាស់​នៃ​ផែនដី​ទាំងមូល​។


តើ​ទូតសួគ៌​ទាំងអស់​មិនមែន​ជា​វិញ្ញាណ​បម្រើ ដែល​ត្រូវបាន​ចាត់ឲ្យមក​ដើម្បី​បម្រើ​អ្នក​ដែល​រៀបនឹង​ទទួល​សេចក្ដីសង្គ្រោះ​ជាមរតក​ទេ​ឬ​?​៕


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម