Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ដានី‌យ៉ែល 9:20 - ព្រះគម្ពីរខ្មែរសាកល

20 ខណៈដែល​ខ្ញុំ​កំពុងតែ​ទូល និង​អធិស្ឋាន ព្រមទាំង​សារភាព​បាប​របស់ខ្ញុំ និង​បាប​របស់​អ៊ីស្រាអែល​ប្រជាជន​របស់ខ្ញុំ ទាំង​ថ្វាយ​ពាក្យទូលអង្វរ​របស់ខ្ញុំ​សម្រាប់​ភ្នំ​ដ៏វិសុទ្ធ​របស់​ព្រះ​នៃខ្ញុំ នៅចំពោះ​ព្រះយេហូវ៉ា​ដ៏ជា​ព្រះ​នៃខ្ញុំ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

20 កាល​ខ្ញុំ​កំពុង​តែ​ទូល​ដល់​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ខ្ញុំ ព្រម​ទាំង​អធិ‌ស្ឋាន និង​លន់‌តួ​អំពើ​បាប​របស់​ខ្ញុំ និង​អំពើ​បាប​របស់​ពួក​អ៊ីស្រា‌អែល​ជា​សាសន៍​របស់​ខ្ញុំ ទាំង​ទូល​អង្វរ​ឲ្យ​ភ្នំ​បរិសុទ្ធ​របស់​ព្រះ​នៃ​ខ្ញុំ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

20 ខ្ញុំ​បាន​រៀប​រាប់​ទូល‌អង្វរ​ព្រះអង្គ​ត​ទៅ​មុខ​ទៀត ខ្ញុំ​បាន​សារភាព​អំពើ​បាប​របស់​ខ្ញុំ ព្រម​ទាំង​បាប​របស់​ប្រជា‌ជាតិ​អ៊ីស្រា‌អែល ហើយ​ខ្ញុំ​ក៏​បាន​ទូល‌អង្វរ​ព្រះ‌អម្ចាស់​ជា​ព្រះ​របស់​ខ្ញុំ ស្ដី​អំពី​ភ្នំ​ដ៏វិសុទ្ធ​របស់​ព្រះអង្គ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

20 កាល​ខ្ញុំ​កំពុង​តែ​ទូល​ដល់​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ខ្ញុំ​ព្រម​ទាំង​អធិស្ឋាន នឹង​លន់‌តួ​បាប​របស់​ខ្លួន​ខ្ញុំ ហើយ​បាប​របស់​ពួក​អ៊ីស្រាអែល​ជា​សាសន៍​នៃ​ខ្ញុំ ទាំង​ទូល​អង្វរ​ឲ្យ​ភ្នំ​បរិសុទ្ធ​របស់​ព្រះ​នៃ​ខ្ញុំ​ផង

សូមមើលជំពូក ចម្លង

អាល់គីតាប

20 ខ្ញុំ​បាន​រៀប​រាប់​ទូរអា‌អង្វរ​ទ្រង់​ត​ទៅ​មុខ​ទៀត ខ្ញុំ​បាន​សារភាព​អំពើ​បាប​របស់​ខ្ញុំ ព្រម​ទាំង​បាប​របស់​ប្រជា‌ជាតិ​អ៊ីស្រ‌អែល ហើយ​ខ្ញុំ​ក៏​បាន​ទូរអា‌អង្វរអុលឡោះ‌តាអាឡា​ជា​ម្ចាស់របស់​ខ្ញុំ ស្ដី​អំពី​ភ្នំ​ដ៏‌វិសុទ្ធ​របស់​ទ្រង់។

សូមមើលជំពូក ចម្លង




ដានី‌យ៉ែល 9:20
24 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះយេហូវ៉ា​គង់​នៅជិត​អស់អ្នក​ដែល​ស្រែកហៅ​ព្រះអង្គ គឺ​អស់អ្នក​ដែល​ស្រែកហៅ​ព្រះអង្គ​ដោយ​សេចក្ដីពិតត្រង់​។


ទូលបង្គំ​បាន​ទទួលស្គាល់​បាប​របស់ទូលបង្គំ​នៅចំពោះ​ព្រះអង្គ ហើយ​មិន​បាន​លាក់បាំង​អំពើទុច្ចរិត​របស់ទូលបង្គំ​ទេ​។ ទូលបង្គំ​បាន​ពោលថា​៖ “ខ្ញុំ​នឹង​សារភាព​ការបំពាន​របស់ខ្ញុំ​ដល់​ព្រះយេហូវ៉ា” នោះ​ព្រះអង្គ​បាន​លើកលែងទោស​អំពើទុច្ចរិត​នៃ​បាប​របស់ទូលបង្គំ​ហើយ​។ សេឡា


តាមពិត គ្មាន​មនុស្ស​សុចរិត​នៅលើ​ផែនដី ដែល​ធ្វើ​ការ​ល្អ ហើយ​មិន​ប្រព្រឹត្តបាប​នោះ​ឡើយ​។


យើង​នឹង​នាំ​ពួកគេ​មក​ឯ​ភ្នំ​ដ៏វិសុទ្ធ​របស់យើង ហើយ​ឲ្យ​ពួកគេ​អរសប្បាយ​នៅក្នុង​ដំណាក់​នៃ​ការអធិស្ឋាន​របស់យើង​។ តង្វាយដុត និង​យញ្ញបូជា​របស់ពួកគេ​នឹង​ត្រូវបាន​ទទួលយក​នៅលើ​អាសនា​របស់យើង ដ្បិត​ដំណាក់​របស់យើង​នឹង​ត្រូវបាន​ហៅថា ដំណាក់​នៃ​ការអធិស្ឋាន​សម្រាប់​ប្រជាជាតិ​ទាំងអស់”។


បើធ្វើដូច្នេះ ពេល​អ្នក​ស្រែកហៅ ព្រះយេហូវ៉ា​នឹង​ឆ្លើយតប ពេល​អ្នក​ស្រែករកជំនួយ ព្រះអង្គ​នឹង​មានបន្ទូលថា​: ‘មើល៍! យើង​នៅទីនេះ’។ ប្រសិនបើ​អ្នក​ដក​នឹម ការចង្អុលដាក់គេ និង​ការ​ពោល​ពាក្យទុច្ចរិត ចេញ​ពី​កណ្ដាលចំណោម​អ្នក


ពេលនោះ ខ្ញុំ​ពោលថា​៖ “វេទនា​ដល់​ខ្ញុំ​ហើយ​! ខ្ញុំ​ត្រូវ​វិនាស ដោយសារ​ខ្ញុំ​ជា​មនុស្ស​មាន​បបូរមាត់​សៅហ្មង ហើយ​ខ្ញុំ​រស់នៅ​ក្នុងចំណោម​ប្រជាជន​ដែល​មាន​បបូរមាត់​សៅហ្មង​ដែរ និង​ដោយសារ​ភ្នែក​ខ្ញុំ​បាន​ឃើញ​ព្រះមហាក្សត្រ គឺ​ព្រះយេហូវ៉ា​នៃ​ពលបរិវារ​!”។


ពេលនោះ មុនពេល​ពួកគេ​ស្រែកហៅ យើង​នឹង​ឆ្លើយ ខណៈដែល​ពួកគេ​កំពុងតែ​និយាយ​នៅឡើយ យើង​នឹង​ស្ដាប់​។


រួច​គាត់​និយាយ​នឹង​ខ្ញុំ​ថា​៖ “ដានីយ៉ែល​អើយ កុំ​ខ្លាច​ឡើយ ដ្បិត​តាំងពី​ថ្ងៃ​ដំបូង​ដែល​អ្នក​បាន​ដាក់ចិត្ត​របស់អ្នក​ដើម្បី​យល់ច្បាស់ ហើយ​បាន​បន្ទាបខ្លួន​នៅចំពោះ​ព្រះ​របស់អ្នក ពាក្យ​របស់អ្នក​ត្រូវបាន​សណ្ដាប់​ហើយ ដូច្នេះ​ខ្ញុំ​បាន​មក​ដោយព្រោះ​ពាក្យ​របស់អ្នក​។


នៅគ្រានោះ ខ្ញុំ ដានីយ៉ែល បាន​កាន់ទុក្ខ​រយៈពេល​បី​សប្ដាហ៍​។


ទ្រង់​នឹង​បោះ​ពន្លា​ហ្លួង​របស់ទ្រង់​នៅចន្លោះ​សមុទ្រ និង​ភ្នំ​វិសុទ្ធ​ដ៏រុងរឿង ប៉ុន្តែ​ទ្រង់​នឹង​មកដល់​ចុងបញ្ចប់​របស់ទ្រង់ ហើយ​គ្មានអ្នកណា​ជួយ​ទ្រង់​ឡើយ”៕


ព្រះអម្ចាស់​អើយ ស្របតាម​គ្រប់ទាំង​សេចក្ដីសុចរិតយុត្តិធម៌​របស់ព្រះអង្គ សូមឲ្យ​ព្រះពិរោធ​របស់ព្រះអង្គ និង​សេចក្ដីក្រេវក្រោធ​របស់ព្រះអង្គ​បាន​បែរចេញ​ពី​យេរូសាឡិម​ជា​ទីក្រុង​របស់ព្រះអង្គ គឺ​ភ្នំ​ដ៏វិសុទ្ធ​របស់ព្រះអង្គ​ផង ដ្បិត​ដោយសារតែ​បាប​របស់យើងខ្ញុំ និង​អំពើទុច្ចរិត​របស់​ដូនតា​យើងខ្ញុំ យេរូសាឡិម និង​ប្រជារាស្ត្រ​របស់ព្រះអង្គ​បាន​ទៅជា​ទីត្មះតិះដៀល​ដល់​អស់អ្នក​ដែលនៅ​ជុំវិញ​យើងខ្ញុំ​។


ព្រះយេហូវ៉ា​មានបន្ទូល​ដូច្នេះ​ថា​: ‘យើង​នឹង​ត្រឡប់​មក​ស៊ីយ៉ូន ហើយ​ស្នាក់នៅ​កណ្ដាល​យេរូសាឡិម នោះ​យេរូសាឡិម​នឹង​ត្រូវបាន​ហៅថា “ទីក្រុង​នៃ​សេចក្ដីពិត” ហើយ​ភ្នំ​របស់​ព្រះយេហូវ៉ា​នៃ​ពលបរិវារ​នឹង​ត្រូវបាន​ហៅថា “ភ្នំ​ដ៏វិសុទ្ធ”’។


បន្ទាប់ពី​ពួកគេ​បាន​អធិស្ឋាន​រួចហើយ កន្លែង​ដែល​ពួកគេ​កំពុង​ជួបជុំគ្នា​ក៏​រញ្ជួយ ហើយ​ទាំងអស់គ្នា​បាន​ពេញ​ដោយ​ព្រះវិញ្ញាណដ៏វិសុទ្ធ ពួកគេ​ក៏​ចាប់ផ្ដើម​ប្រកាស​ព្រះបន្ទូល​របស់​ព្រះ​ដោយ​ភាពក្លាហាន​។


ដ្បិត​មនុស្ស​គ្រប់គ្នា​បាន​ប្រព្រឹត្តបាប ហើយ​ខ្វះមិនដល់​សិរីរុងរឿង​របស់​ព្រះ


តាមពិត យើង​ទាំងអស់គ្នា​តែងតែ​ជំពប់​ក្នុង​ចំណុច​ជាច្រើន​។ ប្រសិនបើ​អ្នកណា​មិន​ជំពប់​ក្នុង​ពាក្យសម្ដី​របស់ខ្លួន អ្នកនោះ​ជា​មនុស្ស​ពេញវ័យ​ដែល​អាច​ទប់​រូបកាយ​ទាំងមូល​បាន​។


ទូតសួគ៌នោះ​ក៏​នាំ​ខ្ញុំ​ដែល​លង់ក្នុង​វិញ្ញាណ​ទៅលើ​ភ្នំ​មួយ​ដ៏ធំ ហើយ​ខ្ពស់ រួច​បង្ហាញឲ្យ​ខ្ញុំ​ឃើញ​ក្រុង​ដ៏វិសុទ្ធ គឺ​យេរូសាឡិម​ដែល​ចុះមក​ពី​លើមេឃ​មកពី​ព្រះ​។


ពេលនោះ ខ្ញុំ​ឃើញ​ក្រុង​ដ៏វិសុទ្ធ គឺ​យេរូសាឡិម​ថ្មី ចុះមក​ពី​លើមេឃ​មកពី​ព្រះ ទាំង​រៀបចំ​ជាស្រេច ដូច​កូនក្រមុំ​តុបតែងខ្លួន​ទទួល​ស្វាមី​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម