ផារ៉ោនក៏មានរាជឱង្ការនឹងពួករាជបម្រើរបស់ទ្រង់ថា៖ “តើយើងអាចរកមនុស្សណាដូចម្នាក់នេះដែលមានព្រះវិញ្ញាណរបស់ព្រះនៅក្នុងខ្លួនបានឬ?”។
ដានីយ៉ែល 6:4 - ព្រះគម្ពីរខ្មែរសាកល ដោយហេតុនេះ ពួកអគ្គទេសាភិបាល និងពួកចៅហ្វាយខេត្តក៏រកឲ្យឃើញទោសទាស់នឹងដានីយ៉ែលទាក់ទងនឹងអាណាចក្រនោះ ប៉ុន្តែពួកគេរកមិនឃើញទោស ឬកំហុសអ្វីទេ ពីព្រោះគាត់ស្មោះត្រង់ ដូច្នេះពួកគេក៏រកមិនឃើញការធ្វេសប្រហែស ឬកំហុសអ្វីក្នុងគាត់ឡើយ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដូច្នេះ ពួកអធិបតី និងពួកនាយកក៏រិះរកហេតុដើម្បីចោទប្រកាន់ដានីយ៉ែល តែគេរកឱកាស ឬកំហុសអ្វីមិនបានឡើយ ក៏មិនឃើញមានថ្លស់ធ្លោយ ឬទោសកំហុសអ្វីដែរ ព្រោះលោកជាមនុស្សស្មោះត្រង់។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពេលនោះ មហាមន្ត្រីឯទៀតៗ និងពួកមេទ័ពរិះរកមូលហេតុណាមួយ ដែលជាប់ទាក់ទងនឹងការងារក្នុងរាជាណាចក្រ ដើម្បីចោទប្រកាន់លោកដានីយ៉ែល តែពួកគេពុំអាចរកឃើញមូលហេតុ ឬកំហុសណាមួយបានទេ ដ្បិតលោកដានីយ៉ែលជាមនុស្សស្មោះត្រង់នឹងការងារ មិនដែលធ្វេសប្រហែស ឬមានកំហុសណាមួយឡើយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដូច្នេះ ពួកអធិបតី នឹងពួកចៅហ្វាយក៏ស្វែងរកហេតុពីដំណើររាជការផែនដី ឲ្យទាស់នឹងដានីយ៉ែល តែគេរកឱកាស ឬកំហុសអ្វីមិនបានឡើយ ក៏មិនឃើញមានថ្លស់ធ្លោយ ឬទោសទាស់អ្វីដែរ ពីព្រោះលោកជាមនុស្សស្មោះត្រង់ អាល់គីតាប ពេលនោះ មហាមន្ត្រីឯទៀតៗ និងពួកមេទ័ពរិះរកមូលហេតុណាមួយ ដែលជាប់ទាក់ទងនឹងការងារក្នុងរាជាណាចក្រ ដើម្បីចោទប្រកាន់លោកដានីយ៉ែល តែពួកគេពុំអាចរកឃើញមូលហេតុ ឬកំហុសណាមួយបានទេ ដ្បិតដានីយ៉ែលជាមនុស្សស្មោះត្រង់នឹងការងារ មិនដែលធ្វេសប្រហែស ឬមានកំហុសណាមួយឡើយ។ |
ផារ៉ោនក៏មានរាជឱង្ការនឹងពួករាជបម្រើរបស់ទ្រង់ថា៖ “តើយើងអាចរកមនុស្សណាដូចម្នាក់នេះដែលមានព្រះវិញ្ញាណរបស់ព្រះនៅក្នុងខ្លួនបានឬ?”។
អ្នកទាំងនោះក៏ភ័យខ្លាច ពីព្រោះត្រូវគេនាំទៅផ្ទះរបស់យ៉ូសែប។ ពួកគេគិតថា៖ “ដោយសារតែប្រាក់ដែលត្រឡប់មកក្នុងបាវរបស់ពួកយើងពីលើកមុន បានជាគេនាំពួកយើងមកដើម្បីលូកដៃទាស់នឹងពួកយើង ហើយវាយសន្ធប់លើពួកយើង និងដើម្បីចាប់ពួកយើងធ្វើជាទាសករ ព្រមទាំងចាប់យកលារបស់ពួកយើងផង”។
មនុស្សទុច្ចរិតជាទីស្អប់ខ្ពើមដល់មនុស្សសុចរិត ហើយមនុស្សដែលទៀងត្រង់ក្នុងផ្លូវរបស់ខ្លួន ក៏ជាទីស្អប់ខ្ពើមដល់មនុស្សអាក្រក់ដែរ៕
ខ្ញុំបានឃើញដែរថា អស់ទាំងការនឿយហត់ និងអស់ទាំងការស្ទាត់ជំនាញក្នុងការងារ គឺចេញពីចិត្តច្រណែនរបស់មនុស្សចំពោះអ្នកជិតខាងរបស់ខ្លួន។ នេះក៏ជាការឥតន័យ និងជាការដេញចាប់ខ្យល់ដែរ!
ពីព្រោះវិញ្ញាណដ៏វិសេស និងចំណេះដឹង ព្រមទាំងការយល់ដឹង ការកាត់ស្រាយយល់សប្តិ ការដោះប្រស្នា និងការដោះស្រាយបញ្ហាដ៏លំបាក ឃើញមាននៅក្នុងគាត់ គឺនៅក្នុងដានីយ៉ែលដែលស្ដេចបានប្រទានឈ្មោះគាត់ថា បេលថិស្សាសារ។ ឥឡូវនេះ សូមហៅដានីយ៉ែលមក ហើយគាត់នឹងបង្ហាញការបកស្រាយនោះ”។
ព្រះរបស់ខ្ញុំព្រះបាទបានចាត់ទូតសួគ៌របស់ព្រះអង្គឲ្យមកបិទមាត់តោ ដូច្នេះពួកវាមិនបានធ្វើទុក្ខខ្ញុំព្រះបាទឡើយ ពីព្រោះខ្ញុំព្រះបាទត្រូវបានឃើញថាឥតទោសនៅចំពោះព្រះអង្គ។ ព្រះរាជាអើយ ខ្ញុំព្រះបាទក៏មិនបានធ្វើខុសនៅចំពោះព្រះករុណាដែរ”។
បន្ទាប់មក ពួកគេឃ្លាំមើលព្រះយេស៊ូវ ហើយចាត់អ្នកស៊ើបការណ៍ដែលបន្លំខ្លួនជាមនុស្សស្មោះត្រង់ ឲ្យទៅចាប់កំហុសព្រះអង្គតាមរយៈព្រះបន្ទូលរបស់ព្រះអង្គ ដើម្បីប្រគល់ព្រះអង្គទៅក្នុងការគ្រប់គ្រង និងអំណាចរបស់អភិបាល។
ពួកគេចាប់កំហុសព្រះយេស៊ូវតាមរយៈព្រះបន្ទូលរបស់ព្រះអង្គនៅមុខប្រជាជនមិនបាន ពួកគេក៏នៅស្ងៀមដោយស្ងើចចំពោះចម្លើយរបស់ព្រះអង្គ។
ពួកនាយកបូជាចារ្យ និងពួកគ្រូវិន័យកំពុងរកមធ្យោបាយធ្វើគុតព្រះយេស៊ូវ ដ្បិតពួកគេខ្លាចប្រជាជន។
ពីឡាត់ចេញទៅខាងក្រៅម្ដងទៀត ហើយមានប្រសាសន៍នឹងពួកគេថា៖ “មើល៍! ខ្ញុំនាំអ្នកនេះចេញមកជួបអ្នករាល់គ្នា ដើម្បីឲ្យអ្នករាល់គ្នាដឹងថា ខ្ញុំរកមិនឃើញទោសអ្វីក្នុងគាត់ឡើយ”។
អ្វីដែលខ្ញុំកំពុងធ្វើឥឡូវនេះ ខ្ញុំនឹងធ្វើបន្តទៀត ដើម្បីបំផ្លាញឱកាសរបស់ពួកអ្នកដែលរកឱកាសឲ្យត្រូវគេទទួលស្គាល់ដូចយើងដែរ ក្នុងអ្វីដែលពួកគេអួតនោះ
ដើម្បីឲ្យអ្នករាល់គ្នាទៅជាឥតបន្ទោសបាន និងស្លូតត្រង់ ជាកូនឥតសៅហ្មងរបស់ព្រះនៅកណ្ដាលចំណោមជំនាន់វៀចវេរ និងខូចសីលធម៌នេះ ដែលនៅកណ្ដាលចំណោមពួកគេ អ្នករាល់គ្នាបញ្ចេញពន្លឺ ជាប្រភពពន្លឺក្នុងពិភពលោក។
ដោយហេតុនេះ ខ្ញុំចង់ឲ្យស្ត្រីមេម៉ាយវ័យក្មេងរៀបការ បង្កើតកូន ហើយមើលខុសត្រូវក្នុងផ្ទះ ដើម្បីកុំឲ្យផ្ដល់ឱកាសដល់អ្នកដែលរករឿងបានត្មះតិះដៀលឡើយ។
និងពាក្យសម្ដីដ៏ត្រឹមត្រូវដែលឥតកន្លែងបន្ទោសបាន ដើម្បីឲ្យអ្នកដែលប្រឆាំងបានអៀនខ្មាស ដោយគ្មានអ្វីអាចនិយាយអាក្រក់អំពីយើងឡើយ។
អ្នករាល់គ្នាត្រូវមានកិរិយាល្អនៅក្នុងចំណោមសាសន៍ដទៃ ធ្វើដូច្នេះទោះបីជាគេមួលបង្កាច់អ្នករាល់គ្នាដូចជាមនុស្សធ្វើអាក្រក់ក៏ដោយ ក៏គេនឹងលើកតម្កើងសិរីរុងរឿងដល់ព្រះ នៅថ្ងៃនៃការយាងមក ដោយសារបានឃើញអំពើល្អរបស់អ្នករាល់គ្នា។
យ៉ាងណាមិញ ចូរឆ្លើយដោយសុភាពរាបសា និងដោយការកោតខ្លាច ទាំងរក្សាសតិសម្បជញ្ញៈត្រឹមត្រូវ ដើម្បីកាលណាអ្នករាល់គ្នាត្រូវគេមួលបង្កាច់ ពួកអ្នកដែលត្មះតិះដៀលកិរិយាល្អរបស់អ្នករាល់គ្នាក្នុងព្រះគ្រីស្ទ បានអាម៉ាស់មុខវិញ។