លោកុប្បត្តិ 41:38 - ព្រះគម្ពីរខ្មែរសាកល38 ផារ៉ោនក៏មានរាជឱង្ការនឹងពួករាជបម្រើរបស់ទ្រង់ថា៖ “តើយើងអាចរកមនុស្សណាដូចម្នាក់នេះដែលមានព្រះវិញ្ញាណរបស់ព្រះនៅក្នុងខ្លួនបានឬ?”។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦38 ផារ៉ោនមានរាជឱង្ការទៅកាន់ពួកមន្ត្រីថា៖ «តើយើងអាចរកអ្នកណាទៀតឲ្យដូចអ្នកនេះ ដែលមានព្រះវិញ្ញាណរបស់ព្រះគង់នៅជាមួយបាន?» សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥38 ព្រះចៅផារ៉ោនមានរាជឱង្ការទៅកាន់មន្ត្រីទាំងនោះថា៖ «យើងពុំអាចរកបុរសផ្សេងទៀត ដែលមានព្រះវិញ្ញាណរបស់ព្រះជាម្ចាស់គង់ជាមួយ ដូចលោកនេះឡើយ»។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤38 នោះផារ៉ោនទ្រង់មានបន្ទូលទៅពួកមហាតលិកទ្រង់ថា តើយើងនឹងរកមនុស្សឯណាឲ្យដូចមនុស្សនេះ ដែលមានព្រះវិញ្ញាណរបស់ព្រះសណ្ឋិតនឹងគាត់បាន សូមមើលជំពូកអាល់គីតាប38 ស្តេចហ្វៀរ៉អ៊ូនមានប្រសាសន៍ទៅកាន់មន្ត្រីទាំងនោះថា៖ «យើងពុំអាចរកបុរសផ្សេងទៀត ដែលមានរសអុលឡោះនៅជាមួយ ដូចយូសុះនេះបានឡើយ»។ សូមមើលជំពូក |
មានមនុស្សម្នាក់នៅក្នុងអាណាចក្ររបស់ព្រះករុណា ដែលមានវិញ្ញាណរបស់បណ្ដាព្រះដ៏វិសុទ្ធនៅក្នុងគាត់។ នៅជំនាន់ព្រះបិតារបស់ព្រះករុណា នោះឃើញមានភាពយល់ច្បាស់ និងការយល់ដឹង ព្រមទាំងប្រាជ្ញាដូចប្រាជ្ញារបស់បណ្ដាព្រះ នៅក្នុងគាត់ ហើយព្រះបាទនេប៊ូក្នេសាព្រះបិតារបស់ព្រះករុណា បានតាំងគាត់ឡើង ជាមេលើពួកគ្រូមន្តអាគម ពួកហោរ ពួកខាល់ដេ និងពួកគ្រូទាយ។ ព្រះបិតារបស់ព្រះករុណាដែលជាស្ដេចបានធ្វើដូច្នេះ