Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ដានី‌យ៉ែល 3:8 - ព្រះគម្ពីរខ្មែរសាកល

8 នៅ​ពេល​នោះ មាន​ជនជាតិខាល់ដេ​ខ្លះ​ចូលមកជិត ហើយ​ចោទប្រកាន់​ជនជាតិយូដា​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

8 នៅ​ពេល​នោះ មាន​ពួក​ខាល់ដេ​ខ្លះ​ចូល​ទៅ​គាល់​ស្ដេច ហើយ​ចោទ​ប្រកាន់​ពួក​សាសន៍​យូដា។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

8 នៅ​ក្នុង​ពេល​ជា​មួយ​គ្នា​នោះ មាន​ជន‌ជាតិ​ខាល់ដេ​ខ្លះ​នាំ​គ្នា​ចូល​ទៅ​ប្ដឹង ដើម្បី​ចោទ​ប្រកាន់​ជន‌ជាតិ​យូដា។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

8 នៅ​គ្រា​នោះ មាន​ពួក​ខាល់ដេ​ខ្លះ​ចូល​ទៅ​ជិត​ប្តឹង​ពី​ពួក​សាសន៍​យូដា

សូមមើលជំពូក ចម្លង

អាល់គីតាប

8 នៅ​ក្នុង​ពេល​ជា​មួយ​គ្នា​នោះ មាន​ជន‌ជាតិ​ខាល់ដេ​ខ្លះ​នាំ​គ្នា​ចូល​ទៅ​ប្ដឹង ដើម្បី​ចោទ​ប្រកាន់​ជន‌ជាតិ​យូដា។

សូមមើលជំពូក ចម្លង




ដានី‌យ៉ែល 3:8
14 ការដាក់ឲ្យឆ្លើយតបគ្នា  

ជា​យុវជន​ដែល​ឥតមាន​ភាពខ្ចោះ​ណាមួយ​នៅលើ​ពួកគេ មាន​រូបឆោម​ល្អ ឈ្លាសវៃ​ក្នុង​គ្រប់ទាំង​ប្រាជ្ញា ចេះ​ចំណេះដឹង មានការយល់ច្បាស់​ក្នុង​ចំណេះវិជ្ជា ហើយ​មាន​សមត្ថភាព​ឈរចាំបម្រើ​ក្នុង​រាជវាំង​របស់​ស្ដេច ដើម្បី​បង្រៀន​ពួកគេ​នូវ​អក្សរសាស្ដ្រ និង​ភាសា​របស់​ជនជាតិខាល់ដេ​។


ពួកខាល់ដេ​ទូល​តប​នៅចំពោះ​ស្ដេច​ថា​៖ “គ្មាន​មនុស្ស​ណា​នៅលើ​ផែនដី​នេះ ដែល​អាច​បង្ហាញ​ដំណើររឿង​របស់​ព្រះរាជា​បាន​ទេ ដ្បិត​មិនដែល​មាន​ស្ដេច​ដ៏ធំឧត្ដម និង​ដ៏មានអំណាច​ណាម្នាក់ បាន​សួរ​ដំណើររឿង​យ៉ាងនេះ​ដល់​គ្រូមន្តអាគម ឬ​ហោរ ឬ​ពួកខាល់ដេ​ណា​ឡើយ​។


ដូច្នេះ ស្ដេច​ទ្រង់​បញ្ជា​ឲ្យ​កោះហៅ​ពួក​គ្រូធ្មប់ ពួក​ហោរ ពួក​គ្រូមន្តអាគម និង​ពួកខាល់ដេ ដើម្បីឲ្យ​ទូល​ដល់​ស្ដេច​អំពី​យល់សប្តិ​របស់ទ្រង់​។ ពួកគេ​ក៏​ចូលមក​ឈរ​នៅចំពោះ​ស្ដេច​។


ដោយហេតុនេះ នៅ​ពេល​ដែល​ប្រជាជន​ទាំងអស់​នោះ​បាន​ឮ​សំឡេង​ស្នែង ខ្លុយ ពិណបុរាណ ចាប៉ី ពិណហាប និង​គ្រឿងតន្ត្រី​គ្រប់ប្រភេទ​ហើយ អស់ទាំង​ជាតិសាសន៍ ប្រជាជាតិ និង​ភាសា ក៏​ក្រាប​ថ្វាយបង្គំ​រូបបដិមាករ​មាស​ដែល​ព្រះបាទ​នេប៊ូក្នេសា​បាន​ដំឡើង​នោះ​។


ពេលនោះ ពួក​គ្រូមន្តអាគម ពួក​ហោរ ពួកខាល់ដេ និង​ពួក​គ្រូទាយ​ក៏​ចូលមក ហើយ​យើង​ប្រាប់​យល់សប្តិ​នោះ​ដល់​ពួកគេ ប៉ុន្តែ​ពួកគេ​ឲ្យ​យើង​ដឹង​ការកាត់ស្រាយ​នៃ​យល់សប្តិនោះ​មិនបានឡើយ​។


ដោយហេតុនេះ ពួក​អគ្គទេសាភិបាល និង​ពួក​ចៅហ្វាយខេត្ត​ក៏​រក​ឲ្យ​ឃើញ​ទោស​ទាស់នឹង​ដានីយ៉ែល​ទាក់ទងនឹង​អាណាចក្រ​នោះ ប៉ុន្តែ​ពួកគេ​រក​មិន​ឃើញ​ទោស ឬ​កំហុស​អ្វី​ទេ ពីព្រោះ​គាត់​ស្មោះត្រង់ ដូច្នេះ​ពួកគេ​ក៏​រក​មិន​ឃើញ​ការធ្វេសប្រហែស ឬ​កំហុស​អ្វី​ក្នុង​គាត់​ឡើយ​។


ប៉ុន្តែ​យើង​គិតថាគួរ​ស្ដាប់​គំនិត​របស់​លោក​ពី​លោក ដ្បិត​យើង​ដឹងច្បាស់​ថា នៅ​គ្រប់ទីកន្លែង គេ​និយាយប្រឆាំង​នឹង​និកាយ​នេះ​មែន”។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម