Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ដានី‌យ៉ែល 6:3 - ព្រះគម្ពីរខ្មែរសាកល

3 ក្រោយមក ដានីយ៉ែល​នេះ​បាន​ទៅជា​កំពូល​លើ​ពួក​អគ្គទេសាភិបាល និង​ពួក​ចៅហ្វាយខេត្ត ពីព្រោះ​មាន​វិញ្ញាណ​ដ៏វិសេស​នៅក្នុង​គាត់ ហើយ​ស្ដេច​គិត​នឹង​តាំង​គាត់​លើ​អាណាចក្រ​ទាំងមូល​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

3 បន្ទាប់​មក ដានី‌យ៉ែល​បាន​ត្រឡប់​ជា​កំពូល​លើ​ពួក​អធិបតី និង​ពួក​នាយក​ទាំង​ប៉ុន្មាន ព្រោះ​លោក​មាន​វិញ្ញាណ​មួយ​ដ៏​វិសេស ហើយ​ស្ដេច​មាន​បំណង​នឹង​តែង​តាំង​លោក ឲ្យ​ត្រួត​លើ​នគរ​ទាំង​មូល។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

3 ក្នុង​ចំណោម​មហា‌មន្ត្រី​ទាំង​បី​រូប និង​មេ‌ទ័ព​ទាំង​អស់ លោក​ដានី‌យ៉ែល​ប្រសើរ​ជាង​គេ ព្រោះ​លោក​មាន​ប្រាជ្ញា​ឈ្លាស‌វៃ​បំផុត។ ព្រះ‌រាជា​មាន​បំណង​តែង‌តាំង​លោក​ឲ្យ​គ្រប់‌គ្រង​លើ​រាជា‌ណាចក្រ​ទាំង​មូល។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

3 រួច​មក​ដានី‌យ៉ែល​បាន​ត្រឡប់​ជា​កំពូល​លើ​ពួក​អធិបតី នឹង​ពួក​ចៅហ្វាយ​ទាំង​ប៉ុន្មាន ដ្បិត​លោក​មាន​វិញ្ញាណ​យ៉ាង​ស្រួច‌ស្រាល់ ហើយ​ស្តេច​ទ្រង់​គិត​នឹង​តាំង​លោក ឲ្យ​ត្រួត​លើ​នគរ​ទាំង​មូល។

សូមមើលជំពូក ចម្លង

អាល់គីតាប

3 ក្នុង​ចំណោម​មហា‌មន្ត្រី​ទាំង​បី​នាក់ និង​មេ‌ទ័ព​ទាំង​អស់ ដានី‌យ៉ែល​ប្រសើរ​ជាង​គេ ព្រោះ​គាត់​មាន​ប្រាជ្ញា​ឈ្លាស‌វៃ​បំផុត។ ស្តេច​មាន​បំណង​តែង‌តាំង​គាត់​ឲ្យ​គ្រប់‌គ្រង​លើ​រាជា‌ណាចក្រ​ទាំង​មូល។

សូមមើលជំពូក ចម្លង




ដានី‌យ៉ែល 6:3
12 ការដាក់ឲ្យឆ្លើយតបគ្នា  

មនុស្សដែល​ចេះ​ទប់​ពាក្យសម្ដី​របស់ខ្លួន គឺ​ស្គាល់​ចំណេះដឹង ហើយ​មនុស្ស​មាន​ចិត្ត​ត្រជាក់ គឺ​មាន​ការយល់ដឹង​។


តើ​អ្នក​បាន​ឃើញ​មនុស្ស​ដែល​ស្ទាត់ជំនាញ​ក្នុង​ការងារ​របស់ខ្លួន​ទេ​? គេ​នឹង​ឈរ​នៅចំពោះ​ព្រះភក្ត្រ​ស្ដេច គឺ​មិន​ឈរ​នៅចំពោះ​មុខ​មនុស្ស​តូចទាប​ឡើយ​៕


នោះ​ខ្ញុំ​បាន​ឃើញ​ថា​ប្រាជ្ញា​មាន​ប្រយោជន៍​ជាង​ភាពល្ងង់ ដូចដែល​ពន្លឺ​មាន​ប្រយោជន៍​ជាង​ភាពងងឹត​។


ពីព្រោះ​វិញ្ញាណ​ដ៏វិសេស និង​ចំណេះដឹង ព្រមទាំង​ការយល់ដឹង ការកាត់ស្រាយ​យល់សប្តិ ការ​ដោះ​ប្រស្នា និង​ការ​ដោះស្រាយ​បញ្ហាដ៏លំបាក ឃើញមាន​នៅក្នុង​គាត់ គឺ​នៅក្នុង​ដានីយ៉ែល​ដែល​ស្ដេច​បាន​ប្រទាន​ឈ្មោះ​គាត់​ថា បេលថិស្សាសារ​។ ឥឡូវនេះ សូម​ហៅ​ដានីយ៉ែល​មក ហើយ​គាត់​នឹង​បង្ហាញ​ការបកស្រាយ​នោះ”។


យើង​បាន​ឮ​អំពី​អ្នក​ថា វិញ្ញាណ​របស់​បណ្ដា​ព្រះ​នៅក្នុង​អ្នក ហើយ​ភាពយល់ច្បាស់ និង​ការយល់ដឹង ព្រមទាំង​ប្រាជ្ញា​ដ៏វិសេស​ឃើញមាន​នៅក្នុង​អ្នក​។


ស្ដេច​ទ្រង់​ស្រែកឡើង​យ៉ាងខ្លាំង​ឲ្យ​នាំ​ពួក​ហោរ ពួកខាល់ដេ និង​ពួក​គ្រូទាយ​មក​។ ស្ដេច​មានរាជឱង្ការ​នឹង​ពួក​អ្នកប្រាជ្ញ​នៃ​បាប៊ីឡូន​ថា​៖ “អ្នកណា​ដែល​អាន​សំណេរ​នេះ ហើយ​បង្ហាញ​ការកាត់ស្រាយ​ដល់​យើង អ្នកនោះ​នឹង​ត្រូវបាន​ស្លៀកពាក់ឲ្យ​ដោយនូវសម្លៀកបំពាក់​ពណ៌ស្វាយ ហើយ​មាន​ខ្សែក​មាស​នៅនឹង​ក ព្រមទាំង​បាន​ឡើងជាអ្នកគ្រប់គ្រង​ទីបី​ក្នុង​អាណាចក្រ​នេះ​ផង”។


នៅពេល​អ្នក​ចាប់ផ្ដើម​ពាក្យអង្វរករ មាន​ព្រះបន្ទូល​ចេញមក​ជាស្រេចហើយ ដូច្នេះ​ខ្ញុំ​បាន​មក​ប្រាប់ ដ្បិត​អ្នក​ជា​មនុស្ស​សំណព្វ​។ ដោយហេតុនេះ ចូរ​ពិចារណា​ព្រះបន្ទូល​នេះ ហើយ​យល់ច្បាស់​នូវ​ការបើកបង្ហាញ​នេះ​ចុះ​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម