សូមឲ្យមានព្រះពរដល់ព្រះយេហូវ៉ាដ៏ជាព្រះនៃអ៊ីស្រាអែល ចាប់ពីអស់កល្បរហូតដល់អស់កល្ប។ អាម៉ែន! អាម៉ែន!៕
កាឡាទី 1:5 - ព្រះគម្ពីរខ្មែរសាកល សូមឲ្យមានសិរីរុងរឿងដល់ព្រះអង្គរហូតអស់កល្បជាអង្វែងតរៀងទៅ! អាម៉ែន។ Khmer Christian Bible សូមឲ្យព្រះអង្គប្រកបដោយសិរីរុងរឿងរហូតអស់កល្បជានិច្ច អាម៉ែន។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ សូមលើកតម្កើងសិរីល្អរបស់ព្រះអង្គ អស់កល្បជានិច្ចរៀងរាបតទៅ។ អាម៉ែន។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ សូមលើកតម្កើងសិរីរុងរឿងរបស់ព្រះអង្គអស់កល្បជាអង្វែងតរៀងទៅ! អាម៉ែន! ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ សូមឲ្យទ្រង់បានសិរីល្អ ដល់អស់កល្បជានិច្ចរៀងតទៅ អាម៉ែន។ អាល់គីតាប សូមលើកតម្កើងសិរីរុងរឿងរបស់អុលឡោះអស់កល្បជាអង្វែងតរៀងទៅ! អាម៉ីន! |
សូមឲ្យមានព្រះពរដល់ព្រះយេហូវ៉ាដ៏ជាព្រះនៃអ៊ីស្រាអែល ចាប់ពីអស់កល្បរហូតដល់អស់កល្ប។ អាម៉ែន! អាម៉ែន!៕
សូមឲ្យមានព្រះពរដល់ព្រះនាមដ៏រុងរឿងរបស់ព្រះអង្គជារៀងរហូត សូមឲ្យផែនដីទាំងមូលពេញដោយសិរីរុងរឿងរបស់ព្រះអង្គ! អាម៉ែន! អាម៉ែន!
ដោយហេតុនេះ នៅទិសខាងកើត ចូរលើកតម្កើងសិរីរុងរឿងដល់ព្រះយេហូវ៉ា នៅតាមកោះនៃសមុទ្រ ចូរលើកតម្កើងសិរីរុងរឿងដល់ព្រះនាមរបស់ព្រះយេហូវ៉ាដ៏ជាព្រះនៃអ៊ីស្រាអែល។
ចូរឲ្យពួកគេថ្វាយសិរីរុងរឿងដល់ព្រះយេហូវ៉ា ហើយប្រកាសសេចក្ដីសរសើរតម្កើងនៃព្រះអង្គនៅតាមកោះនានា!
ហើយបង្រៀនពួកគេឲ្យកាន់តាមសេចក្ដីទាំងអស់ដែលខ្ញុំបានបង្គាប់អ្នករាល់គ្នា។ មើល៍! ខ្ញុំនៅជាមួយអ្នករាល់គ្នាគ្រប់ពេលរហូតដល់ចុងបញ្ចប់នៃពិភពលោក”៕៚
សូមកុំនាំយើងខ្ញុំទៅក្នុងការល្បួងឡើយ ប៉ុន្តែសូមស្រោចស្រង់យើងខ្ញុំពីមេអាក្រក់ វិញ។ ដ្បិតព្រះរាជ្យ ព្រះចេស្ដា និងសិរីរុងរឿង ជារបស់ព្រះអង្គជារៀងរហូត! អាម៉ែន។
“សូមឲ្យមានសិរីរុងរឿងដល់ព្រះ នៅស្ថានដ៏ខ្ពស់បំផុត! ហើយសូមឲ្យមានសេចក្ដីសុខសាន្តនៅលើផែនដី ក្នុងចំណោមអស់អ្នកដែលព្រះអង្គសព្វព្រះហឫទ័យ!”។
ដ្បិតអ្វីៗទាំងអស់មកពីព្រះអង្គ តាមរយៈព្រះអង្គ និងសម្រាប់ព្រះអង្គ។ សូមឲ្យមានសិរីរុងរឿងដល់ព្រះអង្គជារៀងរហូត! អាម៉ែន៕
សូមឲ្យព្រះតែមួយអង្គគត់ដ៏មានប្រាជ្ញា មានសិរីរុងរឿងជារៀងរហូត តាមរយៈព្រះយេស៊ូវគ្រីស្ទ! អាម៉ែន៕៚
ដូច្នេះ ប្រសិនបើអាហារធ្វើឲ្យបងប្អូនរបស់ខ្ញុំជំពប់ដួល នោះខ្ញុំនឹងមិនហូបសាច់ជាដាច់ខាត គឺជារៀងរហូត ដើម្បីកុំឲ្យខ្ញុំធ្វើឲ្យបងប្អូនរបស់ខ្ញុំជំពប់ដួលឡើយ៕
ដើម្បីឲ្យយើងដែលសង្ឃឹមជាមុនលើព្រះគ្រីស្ទ នាំមកនូវការសរសើរតម្កើងដល់សិរីរុងរឿងរបស់ព្រះអង្គ។
សូមឲ្យមានសិរីរុងរឿងដល់ព្រះដែលជាព្រះបិតារបស់យើង រហូតអស់កល្បជាអង្វែងតរៀងទៅ! អាម៉ែន។
សូមឲ្យកិត្តិយស និងសិរីរុងរឿង មានដល់ព្រះមហាក្សត្រដ៏អស់កល្ប គឺព្រះតែមួយអង្គគត់ដ៏អមតៈ ដែលយើងមើលមិនឃើញ រហូតអស់កល្បជាអង្វែងតរៀងទៅ! អាម៉ែន។
ព្រះអម្ចាស់នឹងស្រោចស្រង់ខ្ញុំពីការអាក្រក់គ្រប់យ៉ាង ហើយនឹងសង្គ្រោះខ្ញុំទៅក្នុងអាណាចក្រនៃមេឃរបស់ព្រះអង្គ។ សូមឲ្យមានសិរីរុងរឿងដល់ព្រះអង្គ រហូតអស់កល្បជាអង្វែងតរៀងទៅ! អាម៉ែន។
បានប្រោសអ្នករាល់គ្នាឲ្យគ្រប់លក្ខណ៍ក្នុងការល្អគ្រប់យ៉ាង ដើម្បីឲ្យអ្នករាល់គ្នាបានប្រព្រឹត្តតាមបំណងព្រះហឫទ័យរបស់ព្រះអង្គ។ សូមឲ្យព្រះធ្វើការក្នុងយើងតាមរយៈព្រះយេស៊ូវគ្រីស្ទ ឲ្យជាទីគាប់ព្រះហឫទ័យនៅចំពោះព្រះអង្គ។ សូមឲ្យមានសិរីរុងរឿងដល់ព្រះអង្គ រហូតអស់កល្បជាអង្វែងតរៀងទៅ! អាម៉ែន។
ផ្ទុយទៅវិញ ចូរចម្រើនឡើងក្នុងព្រះគុណ និងចំណេះដឹងអំពីព្រះយេស៊ូវគ្រីស្ទដែលជាព្រះសង្គ្រោះ និងជាព្រះអម្ចាស់នៃយើង។ សូមឲ្យមានសិរីរុងរឿងដល់ព្រះអង្គ នៅឥឡូវនេះ ព្រមទាំងរហូតដល់ថ្ងៃនៃសេចក្ដីអស់កល្បជានិច្ច! អាម៉ែន៕៚
គឺព្រះតែមួយអង្គគត់ដែលជាព្រះសង្គ្រោះនៃយើង សូមឲ្យមានសិរីរុងរឿង ភាពឧត្ដុង្គឧត្ដម ព្រះចេស្ដា និងសិទ្ធិអំណាច តាមរយៈព្រះយេស៊ូវគ្រីស្ទព្រះអម្ចាស់នៃយើង តាំងពីមុនសម័យកាលទាំងអស់ នៅបច្ចុប្បន្ននេះ និងអស់កល្បតរៀងទៅ! អាម៉ែន៕៚
ទូតនោះបន្លឺសំឡេងយ៉ាងខ្លាំងថា៖ “ចូរកោតខ្លាចព្រះ ហើយថ្វាយសិរីរុងរឿងដល់ព្រះអង្គចុះ ដ្បិតពេលវេលានៃការជំនុំជម្រះរបស់ព្រះអង្គមកដល់ហើយ។ ចូរថ្វាយបង្គំព្រះអង្គដែលបង្កើតផ្ទៃមេឃ ផែនដី សមុទ្រ និងប្រភពទឹកនានាចុះ”។
ពួកគេបន្លឺសំឡេងយ៉ាងខ្លាំងថា៖ “កូនចៀមដែលត្រូវគេធ្វើគុត ស័ក្ដិសមនឹងទទួល ព្រះចេស្ដា រាជសម្បត្តិ ព្រះប្រាជ្ញាញាណ ឫទ្ធានុភាព កិត្តិយស សិរីរុងរឿង និងពាក្យសរសើរតម្កើង!”។
ទាំងពោលថា៖ “អាម៉ែន! សូមឲ្យព្រះពរ សិរីរុងរឿង ព្រះប្រាជ្ញាញាណ ការអរព្រះគុណ កិត្តិយស ព្រះចេស្ដា និងឫទ្ធានុភាព មានដល់ព្រះនៃយើង រហូតអស់កល្បជាអង្វែងតរៀងទៅ! អាម៉ែន”។