Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ កូរិន‌ថូស 8:13 - ព្រះគម្ពីរខ្មែរសាកល

13 ដូច្នេះ ប្រសិនបើ​អាហារ​ធ្វើឲ្យ​បងប្អូន​របស់ខ្ញុំ​ជំពប់ដួល នោះ​ខ្ញុំ​នឹង​មិន​ហូប​សាច់​ជាដាច់ខាត គឺ​ជារៀងរហូត ដើម្បីកុំឲ្យ​ខ្ញុំ​ធ្វើឲ្យ​បងប្អូន​របស់ខ្ញុំ​ជំពប់ដួល​ឡើយ​៕

សូមមើលជំពូក ចម្លង

Khmer Christian Bible

13 ដូច្នេះ​បើ​អាហារ​ណា​ធ្វើ​ឲ្យ​បងប្អូន​របស់​ខ្ញុំ​ជំពប់​ដួល​ ខ្ញុំ​មិន​បរិភោគ​អាហារ​នោះ​ជា​រៀង​រហូត​ ដើម្បី​កុំ​ឲ្យ​ខ្ញុំ​ធ្វើ​ឲ្យ​បងប្អូន​របស់​ខ្ញុំ​ជំពប់​ដួល‍។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

13 ដូច្នេះ បើ​ចំណី​អាហារ​ជា​ហេតុ​នាំ​ឲ្យ​បង‌ប្អូន​ខ្ញុំ​ជំពប់​ដួល នោះ​ខ្ញុំ​នឹង​មិន​បរិ‌ភោគ​សាច់​ជា​រៀង​រហូត ក្រែង​បង‌ប្អូន​របស់​ខ្ញុំ​ជំពប់​ដួល​ដោយ​សារ​ខ្ញុំ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

13 ហេតុ​នេះ ប្រសិន​បើ​ចំណី​អាហារ​ណា​មួយ​ធ្វើ​ឲ្យ​បងប្អូន​របស់​ខ្ញុំ​ធ្លាក់​ក្នុង​អំពើ​បាប ខ្ញុំ​នឹង​មិន​បរិភោគ​សាច់​ទៀត​ជា​ដាច់​ខាត ដើម្បី​កុំ​ឲ្យ​បងប្អូន​ខ្ញុំ​រវាត​ចិត្ត​បាត់​ជំនឿ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

13 ហេតុ​ដូច្នេះ បើ​សិន​ជា​ចំណី​អាហារ​អ្វី​នាំ​ឲ្យ​បង​ប្អូន​ខ្ញុំ​ជំពប់​ដួល នោះ​ខ្ញុំ​មិន​ព្រម​ទទួល​ទាន​ចំណី​អាហារ​នោះ​ជា​ដរាប​ត​ទៅ ក្រែង​បង​ប្អូន​ខ្ញុំ​ជំពប់​ដួល។

សូមមើលជំពូក ចម្លង

អាល់គីតាប

13 ហេតុ​នេះ ប្រសិន​បើ​ចំណី​អាហារ​ណា​មួយ​ធ្វើ​ឲ្យ​បង​ប្អូន​របស់​ខ្ញុំ​ធ្លាក់​ក្នុង​អំពើ​បាប ខ្ញុំ​នឹង​មិន​បរិភោគ​សាច់​ទៀត​ជា​ដាច់​ខាត​ដើម្បី​កុំ​ឲ្យ​បង​ប្អូន​ខ្ញុំ​រវាត​ចិត្ដ​បាត់​ជំនឿ។

សូមមើលជំពូក ចម្លង




១ កូរិន‌ថូស 8:13
14 ការដាក់ឲ្យឆ្លើយតបគ្នា  

ប៉ុន្តែ​ដើម្បីកុំឲ្យ​យើង​ធ្វើឲ្យ​គេ​ជំពប់ដួល ចូរ​អ្នក​ទៅ​បឹងបោះ​ផ្លែសន្ទូច​ទៅ ហើយ​យក​ត្រី​ទីមួយ​ដែល​ស្ទូចបាន បើក​មាត់​វា នោះ​អ្នក​នឹង​ឃើញ​កាក់​ស្ទេតាមួយ​។ ចូរ​យក​កាក់នោះ​ទៅ​បង់​ឲ្យ​ពួកគេ​សម្រាប់​ខ្ញុំ និង​អ្នក​ចុះ”៕


ប៉ុន្តែ​ត្រូវ​សរសេរ​ទៅ​ពួកគេ​ឲ្យ​ចៀសវាង​ពី​សេចក្ដីសៅហ្មង​នៃ​រូបបដិមាករ ពី​អំពើអសីលធម៌ខាងផ្លូវភេទ ពី​សាច់សត្វ​ដែល​សម្លាប់ដោយច្របាច់ក និង​ពី​ឈាម​។


ដូច្នេះ កុំឲ្យ​យើង​វិនិច្ឆ័យ​គ្នាទៅវិញទៅមក​ទៀតឡើយ ផ្ទុយទៅវិញ ចូរឲ្យ​សម្រេចចិត្ត​ថា នឹង​មិន​ដាក់​ឧបសគ្គ ឬ​សេចក្ដីបណ្ដាលឲ្យជំពប់ដួល​ឲ្យ​បងប្អូន​ឡើយ។


ជា​ការល្អ​ណាស់​ដែល​មិន​ហូប​សាច់ ឬ​ផឹក​ស្រា ឬ​ធ្វើ​អ្វីដែល​ធ្វើឲ្យ​បងប្អូន​របស់អ្នក​ជំពប់ដួល​។


កុំឲ្យ​មាន​ការជំពប់ដួល​ដល់​ជនជាតិយូដា ឬ​សាសន៍ដទៃ ឬ​ក្រុមជំនុំ​របស់​ព្រះ


ដូចដែល​ខ្ញុំ​បំពេញចិត្ត​មនុស្ស​ទាំងអស់​ក្នុង​គ្រប់ការទាំងអស់​ដែរ ដោយ​មិន​ស្វែងរក​ប្រយោជន៍​សម្រាប់​ខ្លួនឯង​ឡើយ គឺ​ស្វែងរក​ប្រយោជន៍​សម្រាប់​មនុស្ស​ជាច្រើន​វិញ ដើម្បីឲ្យ​ពួកគេ​បាន​សង្គ្រោះ​។


ក៏​មិន​ឈ្លើយ មិន​ស្វែងរក​ប្រយោជន៍​សម្រាប់​ខ្លួន មិន​ឆាប់ខឹង មិន​ប្រកាន់ទោស​គេ


“មានច្បាប់​ឲ្យ​ខ្ញុំ​ធ្វើ​អ្វីៗ​ទាំងអស់” ប៉ុន្តែ​មិនមែន​អ្វីៗ​ទាំងអស់​មានប្រយោជន៍​ទេ​; “មានច្បាប់​ឲ្យ​ខ្ញុំ​ធ្វើ​អ្វីៗ​ទាំងអស់” ប៉ុន្តែ​ខ្ញុំ​នឹង​មិន​ឲ្យ​អ្វីមួយ​គ្រប់គ្រង​លើ​ខ្ញុំ​ឡើយ​។


ប្រសិនបើ​អ្នកឯទៀត​មាន​សិទ្ធិ​នេះ​លើ​អ្នករាល់គ្នា តើ​យើង​គ្មាន​សិទ្ធិ​លើសជាង​គេ​ទៅទៀត​ទេ​ឬ​? យ៉ាងណាមិញ យើង​មិន​ប្រើ​សិទ្ធិ​នេះ​ទេ ផ្ទុយទៅវិញ យើង​ទ្រាំ​នឹង​ការ​ទាំងអស់ ដើម្បីកុំឲ្យ​យើង​ធ្វើឲ្យមាន​ឧបសគ្គ​ណាមួយ​ដល់​ដំណឹងល្អ​របស់​ព្រះ​គ្រីស្ទ​ឡើយ​។


តើ​អ្នកណា​ខ្សោយ ហើយ​ខ្ញុំ​មិន​ខ្សោយ​ដែរ​? តើ​អ្នកណា​ជំពប់ដួល ហើយ​ខ្ញុំ​មិន​ឈឺឆ្អាល​?


យើង​មិន​ផ្ដល់​ឱកាសឲ្យ​អ្នកណា​ជំពប់ដួល​ក្នុង​រឿងអ្វីមួយ​ឡើយ ដើម្បីកុំឲ្យ​ការងារបម្រើ​នេះ​ត្រូវគេ​ចាប់កំហុស


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម