ស្នាព្រះហស្តរបស់ព្រះអង្គគឺសេចក្ដីពិត និងសេចក្ដីយុត្តិធម៌; គ្រប់ទាំងច្បាប់តម្រារបស់ព្រះអង្គគួរឲ្យទុកចិត្ត។
២ ថែស្សាឡូនីច 1:5 - ព្រះគម្ពីរខ្មែរសាកល ការទាំងអស់នេះជាភស្តុតាងនៃការជំនុំជម្រះដ៏សុចរិតយុត្តិធម៌របស់ព្រះ ដើម្បីឲ្យអ្នករាល់គ្នាត្រូវបានចាត់ទុកថាស័ក្ដិសមនឹងអាណាចក្ររបស់ព្រះ ដែលអ្នករាល់គ្នាក៏កំពុងរងទុក្ខសម្រាប់អាណាចក្រនេះឯង។ Khmer Christian Bible នោះជាភស្ដុតាងអំពីការជំនុំជម្រះដ៏សុចរិតរបស់ព្រះជាម្ចាស់ ដើម្បីឲ្យអ្នករាល់គ្នាបានរាប់ជាស័ក្តិសមនឹងនគររបស់ព្រះជាម្ចាស់ ដ្បិតអ្នករាល់គ្នារងទុក្ខដោយព្រោះនគរនោះឯង។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នេះជាភស្តុតាងអំពីការជំនុំជម្រះដ៏សុចរិតរបស់ព្រះ ដើម្បីឲ្យអ្នករាល់គ្នាបានរាប់ជាស័ក្ដិសមនឹងព្រះរាជ្យរបស់ព្រះ ដែលអ្នករាល់គ្នាកំពុងរងទុក្ខលំបាកដោយព្រោះព្រះរាជ្យនេះឯង។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ហេតុការណ៍នេះសឲ្យឃើញថា ព្រះជាម្ចាស់ទ្រង់វិនិច្ឆ័យត្រឹមត្រូវណាស់ គឺទុក្ខលំបាករបស់បងប្អូន ធ្វើឲ្យបងប្អូនសមនឹងចូលទៅក្នុងព្រះរាជ្យ*របស់ព្រះជាម្ចាស់មែន ដ្បិតបងប្អូនរងទុក្ខលំបាក ព្រោះតែព្រះរាជ្យនេះឯង។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នោះជាភស្តុតាងពីសេចក្ដីជំនុំជំរះដ៏សុចរិតរបស់ព្រះ ប្រយោជន៍ឲ្យអ្នករាល់គ្នាបានរាប់ជាគួរនឹងនគរព្រះ ដែលអ្នករាល់គ្នាកំពុងតែរងទុក្ខ ដោយព្រោះនគរនោះឯង អាល់គីតាប ហេតុការណ៍នេះ សឲ្យឃើញថា អុលឡោះវិនិច្ឆ័យត្រឹមត្រូវណាស់ គឺទុក្ខលំបាករបស់បងប្អូន ធ្វើឲ្យបងប្អូនសមនឹងចូលទៅក្នុងនគររបស់អុលឡោះមែន ដ្បិតបងប្អូនរងទុក្ខលំបាក ព្រោះតែនគរនេះឯង។ |
ស្នាព្រះហស្តរបស់ព្រះអង្គគឺសេចក្ដីពិត និងសេចក្ដីយុត្តិធម៌; គ្រប់ទាំងច្បាប់តម្រារបស់ព្រះអង្គគួរឲ្យទុកចិត្ត។
ព្រះអង្គទ្រង់ស្រឡាញ់សេចក្ដីសុចរិត និងសេចក្ដីយុត្តិធម៌; ផែនដីបានពេញដោយសេចក្ដីស្រឡាញ់ឥតប្រែប្រួលរបស់ព្រះយេហូវ៉ា។
ផ្ទៃមេឃនឹងប្រកាសសេចក្ដីសុចរិតយុត្តិធម៌របស់ព្រះអង្គ ដោយព្រោះព្រះផ្ទាល់ជាចៅក្រម។ សេឡា
សូមឲ្យទ្រង់ជំនុំជម្រះប្រជារាស្ត្ររបស់ព្រះអង្គដោយសេចក្ដីសុចរិត សូមឲ្យទ្រង់ជំនុំជម្រះមនុស្សទ័លក្ររបស់ព្រះអង្គដោយសេចក្ដីយុត្តិធម៌។
ព្រះមហាក្សត្រដ៏មានឫទ្ធានុភាពទ្រង់ស្រឡាញ់សេចក្ដីយុត្តិធម៌ ព្រះអង្គបានស្ថាបនាសេចក្ដីទៀងត្រង់ ក៏បានអនុវត្តសេចក្ដីយុត្តិធម៌ និងសេចក្ដីសុចរិតនៅក្នុងយ៉ាកុប។
ឥឡូវនេះ យើង នេប៊ូក្នេសា សូមសរសើរ លើកតម្កើង និងថ្វាយសិរីរុងរឿងដល់ព្រះមហាក្សត្រនៃស្ថានសួគ៌ ដ្បិតអស់ទាំងកិច្ចការរបស់ព្រះអង្គពិតត្រង់ មាគ៌ារបស់ព្រះអង្គសុចរិតយុត្តិធម៌ ហើយព្រះអង្គអាចបន្ទាបអ្នកដែលដើរក្នុងអំនួតផង៕
ប៉ុន្តែអ្នកដែលត្រូវបានចាត់ទុកថាស័ក្ដិសមនឹងលោកខាងមុខ និងការរស់ឡើងវិញពីចំណោមមនុស្សស្លាប់ ពួកគេមិនរៀបការជាប្ដីប្រពន្ធឡើយ។
ដូច្នេះ ចូរអ្នករាល់គ្នាប្រុងស្មារតីទាំងអធិស្ឋានគ្រប់ពេលវេលា ដើម្បីឲ្យអ្នករាល់គ្នាអាចគេចផុតពីការទាំងអស់នេះដែលរៀបនឹងកើតឡើង ហើយអាចឈរនៅមុខកូនមនុស្សបាន”។
ប៉ូល និងបារណាបាសក៏ប្រកាសយ៉ាងក្លាហានថា៖ “ព្រះបន្ទូលរបស់ព្រះត្រូវតែប្រកាសដល់អ្នករាល់គ្នាជាមុន។ ប៉ុន្តែដោយសារអ្នករាល់គ្នាច្រានចោលព្រះបន្ទូលនេះ ហើយចាត់ទុកខ្លួនឯងថាមិនស័ក្ដិសមនឹងជីវិតអស់កល្បជានិច្ច មើល៍! យើងនឹងបែរទៅរកសាសន៍ដទៃវិញ
ហើយពង្រឹងចិត្តរបស់ពួកសិស្ស ទាំងលើកទឹកចិត្តពួកគេឲ្យកាន់ខ្ជាប់នូវជំនឿ ដោយនិយាយថា៖ “យើងត្រូវតែឆ្លងកាត់ទុក្ខវេទនាជាច្រើន ដើម្បីចូលទៅក្នុងអាណាចក្ររបស់ព្រះ”។
ប៉ុន្តែដោយសារតែភាពរឹងរូស និងចិត្តមិនព្រមកែប្រែរបស់អ្នក អ្នកកំពុងប្រមូលព្រះពិរោធទុកឲ្យខ្លួនឯង សម្រាប់ថ្ងៃនៃព្រះពិរោធ និងការសម្ដែងការជំនុំជម្រះដ៏សុចរិតយុត្តិធម៌របស់ព្រះ។
ប្រសិនបើយើងជាកូន នោះយើងជាអ្នកទទួលមរតកដែរ; ប្រសិនបើយើងពិតជារងទុក្ខជាមួយព្រះអង្គ ដើម្បីទទួលសិរីរុងរឿងជាមួយព្រះអង្គ នោះយើងជាអ្នកទទួលមរតកពីព្រះ និងជាអ្នករួមទទួលមរតកជាមួយព្រះគ្រីស្ទដែរ។
ដូច្នេះ ខ្ញុំដែលជាអ្នកទោសម្នាក់ក្នុងព្រះអម្ចាស់ សូមជំរុញទឹកចិត្តអ្នករាល់គ្នាឲ្យដើរតាមបែបសមគួរនឹងការត្រាស់ហៅដែលអ្នករាល់គ្នាត្រូវបានត្រាស់ហៅ
ហើយមិនតក់ស្លុតក្នុងការអ្វីមួយពីអ្នកប្រឆាំងឡើយ។ នេះជាសញ្ញានៃការវិនាសដល់ពួកគេ រីឯដល់អ្នករាល់គ្នាវិញ ជាសេចក្ដីសង្គ្រោះ ហើយការនេះបានចេញពីព្រះ។
ទាំងអរព្រះគុណដោយអំណរដល់ព្រះបិតាដែលធ្វើឲ្យអ្នករាល់គ្នាមានសមត្ថភាពរួមចំណែកក្នុងមរតករបស់វិសុទ្ធជន នៅក្នុងពន្លឺ។
ដ្បិតបងប្អូនអើយ អ្នករាល់គ្នាបានក្លាយជាអ្នកយកតម្រាប់តាមក្រុមជំនុំរបស់ព្រះក្នុងព្រះគ្រីស្ទយេស៊ូវ ដែលនៅយូឌា ពីព្រោះអ្នករាល់គ្នាបានរងទុក្ខដូចគ្នាពីជនរួមជាតិរបស់អ្នករាល់គ្នា ដូចដែលក្រុមជំនុំនៅយូឌាបានរងទុក្ខពីពួកជនជាតិយូដាដែរ។
ដោយហេតុនេះ យើងក៏តែងតែអធិស្ឋានសម្រាប់អ្នករាល់គ្នាជានិច្ចដែរ ឲ្យព្រះនៃយើងបានរាប់ថាអ្នករាល់គ្នាស័ក្ដិសមនឹងការត្រាស់ហៅរបស់ព្រះអង្គ ហើយបានបំពេញឲ្យសម្រេចនូវគ្រប់ទាំងបំណងដ៏ល្អ និងកិច្ចការនៃជំនឿ ដោយព្រះចេស្ដា
ប្រសិនបើយើងស៊ូទ្រាំ យើងក៏នឹងគ្រងរាជ្យជាមួយព្រះអង្គដែរ; ប្រសិនបើយើងបដិសេធព្រះអង្គ ព្រះអង្គក៏នឹងបដិសេធយើងដែរ។
ព្រះអម្ចាស់អើយ! តើមាននរណាមិនកោតខ្លាច ហើយមិនលើកតម្កើងសិរីរុងរឿងដល់ព្រះនាមរបស់ព្រះអង្គ? ដ្បិតមានតែព្រះអង្គប៉ុណ្ណោះ ដែលវិសុទ្ធ។ ប្រជាជាតិទាំងអស់នឹងមកថ្វាយបង្គំនៅចំពោះព្រះអង្គ ដ្បិតសេចក្ដីយុត្តិធម៌របស់ព្រះអង្គត្រូវបានសម្ដែងហើយ”។
រួចមក ខ្ញុំឮអាសនាពោលថា៖ “មែនហើយ ព្រះអម្ចាស់ដែលជាព្រះដ៏មានព្រះចេស្ដាអើយ! ការជំនុំជម្រះរបស់ព្រះអង្គត្រឹមត្រូវ ហើយសុចរិតយុត្តិធម៌!”។
ដ្បិតការជំនុំជម្រះរបស់ព្រះអង្គ គឺត្រឹមត្រូវ និងសុចរិតយុត្តិធម៌ ពីព្រោះព្រះអង្គបានជំនុំជម្រះស្ត្រីពេស្យាដ៏ធំដែលបង្ខូចផែនដីដោយអំពើអសីលធម៌ខាងផ្លូវភេទរបស់នាង ហើយព្រះអង្គបានរកយុត្តិធម៌ឲ្យឈាមពួកបាវបម្រើរបស់ព្រះអង្គ ទាស់នឹងដៃនាង”។
យ៉ាងណាមិញ អ្នកមានមនុស្សខ្លះនៅសើដេស ដែលមិនបានធ្វើឲ្យសម្លៀកបំពាក់របស់ខ្លួនសៅហ្មង អ្នកទាំងនោះនឹងដើរជាមួយយើងដោយស្លៀកពាក់ស ពីព្រោះពួកគេស័ក្ដិសមនឹងបានដូច្នេះ។