អេសាវងើបភ្នែកឡើង ឃើញពួកស្ត្រីៗ និងក្មេងៗ គាត់ក៏សួរថា៖ “តើអ្នកទាំងនេះដែលនៅជាមួយឯងជានរណា?”។ យ៉ាកុបឆ្លើយថា៖ “ពួកគេជាកូនៗដែលព្រះបានប្រោសប្រទានដល់បាវបម្រើរបស់បង”។
អេសាយ 8:18 - ព្រះគម្ពីរខ្មែរសាកល មើល៍! ខ្ញុំ និងកូនៗ ដែលព្រះយេហូវ៉ាបានប្រទានមកខ្ញុំ ជាទីសម្គាល់ និងជាការអស្ចារ្យនៅក្នុងអ៊ីស្រាអែល គឺមកពីព្រះយេហូវ៉ានៃពលបរិវារដែលគង់នៅភ្នំស៊ីយ៉ូន។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ មើល៍ ខ្ញុំ និងកូនដែលព្រះយេហូវ៉ាបានប្រទានមកខ្ញុំ យើងខ្ញុំសម្រាប់ជាទីសម្គាល់មកពីព្រះយេហូវ៉ានៃពួកពលបរិវារ ដែលព្រះអង្គគង់នៅភ្នំស៊ីយ៉ូន ហើយជាទីអស្ចារ្យនៅក្នុងពួកអ៊ីស្រាអែល។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ នៅស្រុកអ៊ីស្រាអែល ខ្ញុំ និងកូនដែលព្រះអម្ចាស់ប្រទានឲ្យខ្ញុំ រួមគ្នាធ្វើជាទីសម្គាល់ និងជាប្រផ្នូល មកពីព្រះអម្ចាស់នៃពិភពទាំងមូល ដែលគង់នៅលើភ្នំស៊ីយ៉ូន។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ មើល ខ្ញុំ ហើយនឹងកូនដែលព្រះយេហូវ៉ាបានប្រទានមកខ្ញុំ យើងខ្ញុំសំរាប់ជាទីសំគាល់មកពីព្រះយេហូវ៉ានៃពួកពលបរិវារ ដែលទ្រង់គង់នៅភ្នំស៊ីយ៉ូន ហើយជាទីអស្ចារ្យនៅក្នុងពួកអ៊ីស្រាអែល។ អាល់គីតាប នៅស្រុកអ៊ីស្រអែល ខ្ញុំ និងកូនដែលអុលឡោះតាអាឡាប្រទានឲ្យខ្ញុំ រួមគ្នាធ្វើជាទីសំគាល់ និងជាប្រផ្នូល មកពីអុលឡោះតាអាឡាជាម្ចាស់នៃពិភពទាំងមូល ដែលនៅលើភ្នំស៊ីយ៉ូន។ |
អេសាវងើបភ្នែកឡើង ឃើញពួកស្ត្រីៗ និងក្មេងៗ គាត់ក៏សួរថា៖ “តើអ្នកទាំងនេះដែលនៅជាមួយឯងជានរណា?”។ យ៉ាកុបឆ្លើយថា៖ “ពួកគេជាកូនៗដែលព្រះបានប្រោសប្រទានដល់បាវបម្រើរបស់បង”។
ពូជពង្សជំនាន់ក្រោយនឹងបម្រើព្រះអង្គ សេចក្ដីអំពីព្រះអម្ចាស់នឹងត្រូវបានថ្លែងដល់ជំនាន់ក្រោយ។
ទូលបង្គំបានដូចជាប្រផ្នូលដល់មនុស្សជាច្រើន ប៉ុន្តែព្រះអង្គជាជម្រកដ៏រឹងមាំរបស់ទូលបង្គំ។
ចូរច្រៀងសរសើរតម្កើងព្រះយេហូវ៉ាដែលគង់លើបល្ល័ង្កនៅស៊ីយ៉ូន ចូរប្រកាសអំពីកិច្ចការរបស់ព្រះអង្គនៅក្នុងចំណោមបណ្ដាជន
ដ្បិតព្រះអង្គដែលរកយុត្តិធម៌ឲ្យឈាម ព្រះអង្គទ្រង់នឹកចាំអំពីអ្នកទាំងនោះជានិច្ច ព្រះអង្គមិនភ្លេចសម្រែករបស់មនុស្សតូចទាបឡើយ។
ពួកអ្នកដែលរស់នៅស៊ីយ៉ូនអើយ ចូរស្រែកហ៊ោ ហើយច្រៀងដោយអំណរ ដ្បិតអង្គដ៏វិសុទ្ធនៃអ៊ីស្រាអែលទ្រង់ធំឧត្ដមនៅកណ្ដាលអ្នករាល់គ្នា!”៕
តើត្រូវឆ្លើយនឹងអ្នកនាំសារនៃប្រជាជាតិនោះដូចម្ដេច? ត្រូវឆ្លើយថា៖ “ព្រះយេហូវ៉ាបានតាំងស៊ីយ៉ូនឡើង ហើយមនុស្សរងទុក្ខក្នុងប្រជារាស្ត្ររបស់ព្រះអង្គនឹងជ្រកកោនក្នុងទីក្រុងនោះ”៕
នោះព្រះយេហូវ៉ាមានបន្ទូលថា៖ “ដូចដែលអេសាយអ្នកបម្រើរបស់យើងបានដើរអាក្រាត ទាំងជើងទទេក្នុងបីឆ្នាំ ទុកជាទីសម្គាល់ និងជាប្រផ្នូលទាស់នឹងអេហ្ស៊ីប និងអេត្យូពីយ៉ាងណា
ពេលនោះ ព្រះចន្ទនឹងទទួលការអាប់យស ហើយព្រះអាទិត្យនឹងអាម៉ាស់មុខ ដ្បិតព្រះយេហូវ៉ានៃពលបរិវារសោយរាជ្យនៅលើភ្នំស៊ីយ៉ូន និងនៅយេរូសាឡិម ហើយសិរីរុងរឿងរបស់ព្រះអង្គនឹងនៅចំពោះពួកចាស់ទុំរបស់ព្រះអង្គ៕
ជាការពិត ព្រះយេហូវ៉ាសព្វព្រះហឫទ័យនឹងកម្ទេចលោក ព្រះអង្គទ្រង់ធ្វើឲ្យលោកឈឺចាប់។ កាលណាលោកយកជីវិតរបស់ខ្លួនធ្វើជាតង្វាយលោះទោស លោកក៏នឹងឃើញពូជពង្សរបស់លោក ហើយលោកនឹងធ្វើឲ្យអាយុលោកវែង; សេចក្ដីត្រេកអររបស់ព្រះយេហូវ៉ានឹងចម្រើនឡើងតាមរយៈដៃរបស់លោក។
ដ្បិតមុនដែលកូនប្រុសនោះចេះបដិសេធការអាក្រក់ ហើយជ្រើសរើសការល្អ ទឹកដីរបស់ស្ដេចពីរអង្គដែលអ្នកភ័យខ្លាចនោះ នឹងត្រូវបានបោះបង់ចោល។
ព្រះយេហូវ៉ាមានបន្ទូលនឹងអេសាយថា៖ “ចូរអ្នក និងស្អា-យ៉ាស៊ូបកូនរបស់អ្នក ចេញទៅជួបអ័ហាស ត្រង់ចុងប្រឡាយនៃស្រះខាងលើ តាមមហាវិថីទៅកាន់វាលអ្នកបោកគក់
បន្ទាប់មក ខ្ញុំបានចូលទៅឯព្យាការិនី ហើយនាងក៏មានផ្ទៃពោះ រួចបង្កើតបានកូនប្រុសម្នាក់ នោះព្រះយេហូវ៉ាមានបន្ទូលនឹងខ្ញុំថា៖ “ចូរដាក់ឈ្មោះកូននេះថា ម៉ាហេ-សាឡាល-ហាសបាស
“‘មហាបូជាចារ្យយ៉ូស្វេអើយ ឥឡូវនេះអ្នក និងពួកគូកនរបស់អ្នកដែលអង្គុយនៅចំពោះអ្នកត្រូវស្ដាប់ ដ្បិតពួកគេជាមនុស្សដែលជាទីសម្គាល់។ មើល៍! យើងនឹងនាំអ្នកបម្រើរបស់យើងមក គឺ “លំពង់”។
ព្រះយេហូវ៉ាមានបន្ទូលដូច្នេះថា: ‘យើងនឹងត្រឡប់មកស៊ីយ៉ូន ហើយស្នាក់នៅកណ្ដាលយេរូសាឡិម នោះយេរូសាឡិមនឹងត្រូវបានហៅថា “ទីក្រុងនៃសេចក្ដីពិត” ហើយភ្នំរបស់ព្រះយេហូវ៉ានៃពលបរិវារនឹងត្រូវបានហៅថា “ភ្នំដ៏វិសុទ្ធ”’។
ស៊ីម្មានឲ្យពរពួកគេ ព្រមទាំងនិយាយនឹងម៉ារាម្ដាយរបស់បុត្រតូចថា៖ “មើល៍! កូននេះត្រូវបានតាំងឡើងសម្រាប់ការដួលរលំនិងការងើបឡើងរបស់មនុស្សជាច្រើនក្នុងចំណោមអ៊ីស្រាអែល និងសម្រាប់ជាទីសម្គាល់ដែលត្រូវគេប្រឆាំង
ជួនកាលត្រូវគេត្មះតិះដៀល និងធ្វើទុក្ខជាសាធារណៈ ជួនកាលបានក្លាយជាដៃគូជាមួយអ្នកដែលរងអំពើដូច្នោះដែរ។
ផ្ទុយទៅវិញ អ្នករាល់គ្នាបានចូលមកដល់ភ្នំស៊ីយ៉ូន និងទីក្រុងរបស់ព្រះដ៏មានព្រះជន្មរស់ គឺយេរូសាឡិមនៃមេឃ ហើយបានមកដល់ការជួបជុំរបស់បណ្ដាទូតសួគ៌ដ៏ច្រើនរាប់មិនអស់