Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 9:12 - ព្រះគម្ពីរខ្មែរសាកល

12 ដ្បិត​ព្រះអង្គដែល​រកយុត្តិធម៌​ឲ្យ​ឈាម ព្រះអង្គ​ទ្រង់​នឹកចាំ​អំពី​អ្នកទាំងនោះ​ជានិច្ច ព្រះអង្គ​មិន​ភ្លេច​សម្រែក​របស់​មនុស្ស​តូចទាប​ឡើយ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

12 ដ្បិត​ព្រះ‌អង្គ​ដែល​សង​សឹក​អ្នក​សម្លាប់​គេ ព្រះ‌អង្គ​នឹក​ចាំ​ពី​អ្នក​ទាំង​នោះ ព្រះ‌អង្គ​មិន​ភ្លេច​សម្រែក របស់​មនុស្ស​រង​ទុក្ខ​ឡើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

12 ដ្បិត​ព្រះអង្គ​ដាក់​ទោស​អ្នក​ដែល​សម្លាប់​គេ ព្រះអង្គ​ចង​ចាំ​ជានិច្ច ព្រះអង្គ​មិន​ភ្លេច​សម្រែក​របស់​ជន​រង​គ្រោះ​ឡើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

12 ដ្បិត​កាល​ណា​ទ្រង់​ស៊ើប​សួរ​ពី​ឈាម នោះ​ទ្រង់​នឹង​នឹក​ចាំ​ពី​ពួក​អ្នក​ទាំង​នោះ ទ្រង់​មិន​ដែល​ភ្លេច​សំរែក​របស់​ពួក​មនុស្ស​ក្រីក្រ​ឡើ​យ

សូមមើលជំពូក ចម្លង

អាល់គីតាប

12 ដ្បិត​ទ្រង់​ដាក់​ទោស​អ្នក​ដែល​សម្លាប់​គេ ទ្រង់​ចង​ចាំ​ជា‌និច្ច ទ្រង់​មិន​ភ្លេច​សំរែក​របស់​ជន​រង​គ្រោះ​ឡើយ។

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 9:12
21 ការដាក់ឲ្យឆ្លើយតបគ្នា  

រីឯ​ចំពោះ​ឈាម​នៃ​ជីវិត​របស់អ្នករាល់គ្នា យើង​នឹង​ទាមទារ​ជាប្រាកដ គឺ​យើង​នឹង​ទាមទារ​ពី​ក្រញាំ​សត្វព្រៃ​ណាក៏ដោយ ក៏​នឹង​ទាមទារ​នូវ​ជីវិត​មនុស្ស​ពី​ដៃ​របស់​មនុស្ស​ដែរ សូម្បីតែ​ពី​ដៃ​បងប្អូន​របស់​ម្នាក់ណាក៏ដោយ​។


តាមពិត ព្រះអង្គ​បាន​ទត​ឃើញ​ហើយ ព្រះអង្គ​យកចិត្តទុកដាក់​ចំពោះ​សេចក្ដីអន្តរាយ និង​ទុក្ខព្រួយ​របស់មនុស្ស ដើម្បី​លើកយក​មកក្នុង​ព្រះហស្ត​របស់ព្រះអង្គ​។ មនុស្សទុគ៌ត​ផ្ញើជីវិត​លើ​ព្រះអង្គ​; ព្រះអង្គ​ជា​អ្នកជួយ​កូនកំព្រា​។


ព្រះយេហូវ៉ា​អើយ ព្រះអង្គ​បាន​សណ្ដាប់​បំណងប្រាថ្នា​របស់​មនុស្ស​តូចទាប​ហើយ​! ព្រះអង្គ​នឹង​ពង្រឹង​ចិត្ត​ពួកគេ ហើយ​ផ្ទៀងព្រះកាណ៌​របស់ព្រះអង្គ


ព្រះអង្គ​ទ្រង់​បែរមក​ឯ​ពាក្យអធិស្ឋាន​របស់​មនុស្សទ័លក្រ ក៏​មិន​មើលងាយ​សេចក្ដីអធិស្ឋាន​របស់ពួកគេ​ឡើយ​។


ដ្បិត​ព្រះយេហូវ៉ា​បាន​ជ្រើសរើស​ស៊ីយ៉ូន ព្រះអង្គ​ប្រាថ្នាចង់បាន​នាង ទុកជា​ទីស្នាក់អាស្រ័យ​សម្រាប់​ព្រះអង្គ​។


ដ្បិត​ព្រះអង្គ​មិន​បាន​មើលងាយ មិន​បាន​ស្អប់ខ្ពើម​ទុក្ខវេទនា​របស់​មនុស្ស​រងទុក្ខ ហើយក៏​មិន​បាន​លាក់​ព្រះភក្ត្រ​របស់ព្រះអង្គ​ពី​ពួកគេ​ឡើយ ផ្ទុយទៅវិញ នៅពេល​ពួកគេ​ស្រែករកជំនួយ​ពី​ព្រះអង្គ ព្រះអង្គ​ក៏​សណ្ដាប់​ពួកគេ​។


ខ្ញុំដែលជា​មនុស្ស​រងទុក្ខ​ម្នាក់​នេះ បាន​ស្រែកហៅ នោះ​ព្រះយេហូវ៉ា​ក៏​បាន​សណ្ដាប់ ហើយ​សង្គ្រោះ​ខ្ញុំ​ពី​អស់ទាំង​ទុក្ខវេទនា​របស់ខ្ញុំ​។


រទេះចម្បាំង​របស់​ព្រះ​មាន​រាប់លានរាប់កោដិ​; ព្រះអម្ចាស់​របស់ខ្ញុំ​គង់​នៅក្នុងចំណោម​ពួកគេ ដូចនៅភ្នំ​ស៊ីណាយ គឺ​នៅក្នុង​ទីវិសុទ្ធ​។


សូម​នឹកចាំ​សហគមន៍​របស់ព្រះអង្គ ដែល​ព្រះអង្គ​បាន​ទិញ​តាំងពីបុរាណ ជា​កុលសម្ព័ន្ធ​ដែល​ព្រះអង្គ​បាន​ប្រោសលោះ​មកធ្វើជា​មរតក​របស់ព្រះអង្គ​; សូម​នឹកចាំ​ភ្នំ​ស៊ីយ៉ូន​ដែល​ព្រះអង្គ​គង់នៅ​ផង​។


នៅ​ទីនោះ ព្រះអង្គ​បាន​បំបាក់​ព្រួញភ្លើង​ពី​ធ្នូ ព្រមទាំង​ខែល ដាវ និង​អាវុធចម្បាំង​ផង​។ សេឡា


ដ្បិត​មើល៍! ព្រះយេហូវ៉ា​បាន​យាង​ចេញ​ពី​កន្លែង​របស់ព្រះអង្គ​មក ដើម្បី​ដាក់ទោស​អ្នកដែល​រស់នៅ​លើ​ផែនដី​ចំពោះ​សេចក្ដីទុច្ចរិត​របស់គេ ហើយ​ផែនដី​នឹង​លាតត្រដាង​ការបង្ហូរឈាម​លើ​វា ក៏​មិន​គ្របបាំង​មនុស្សដែល​ត្រូវគេ​សម្លាប់​ទៀត​ឡើយ​៕


មើល៍! ខ្ញុំ និង​កូន​ៗ ដែល​ព្រះយេហូវ៉ា​បាន​ប្រទាន​មក​ខ្ញុំ ជា​ទីសម្គាល់ និង​ជា​ការអស្ចារ្យ​នៅក្នុង​អ៊ីស្រាអែល គឺ​មកពី​ព្រះយេហូវ៉ា​នៃ​ពលបរិវារ​ដែល​គង់​នៅ​ភ្នំ​ស៊ីយ៉ូន​។


ដូច្នេះ អស់ទាំង​ឈាម​ដ៏សុចរិត​ដែល​ត្រូវ​បាន​បង្ហូរ​នៅលើ​ផែនដី តាំងពី​ឈាម​របស់​អេបិល​មនុស្ស​សុចរិត រហូតដល់​ឈាម​របស់​សាការី​កូន​របស់​បារ៉ាគា​ដែល​អ្នករាល់គ្នា​បាន​សម្លាប់​នៅចន្លោះ​ទីវិសុទ្ធ និង​អាសនា​នោះ នឹង​ធ្លាក់​មក​លើ​អ្នករាល់គ្នា​។


ដ្បិត​អ្នកទាំងនោះ​បាន​បង្ហូរ​ឈាម​បណ្ដា​វិសុទ្ធជន និង​ព្យាការី ដូច្នេះ​ព្រះអង្គ​បាន​ប្រទានឲ្យ​ពួកគេ​ផឹក​ឈាម​។ ពួកគេ​សមតែ​ទទួល​ដូច្នោះ”។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម