អេសាយ 49:22 - ព្រះគម្ពីរខ្មែរសាកល ព្រះអម្ចាស់របស់ខ្ញុំ គឺព្រះយេហូវ៉ាមានបន្ទូលដូច្នេះថា៖ “មើល៍! យើងនឹងលើកដៃទៅប្រជាជាតិនានា ក៏នឹងលើកទង់សញ្ញារបស់យើងឡើងដល់ជាតិសាសន៍ទាំងឡាយ នោះពួកគេនឹងនាំពួកកូនប្រុសរបស់អ្នកមកដោយនៅនឹងដើមទ្រូង ហើយលីពួកកូនស្រីរបស់អ្នកនៅលើស្មា។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះអម្ចាស់យេហូវ៉ាមានព្រះបន្ទូលថា យើងនឹងបោយដៃហៅអស់ទាំងសាសន៍ ហើយនឹងលើកទង់ជ័យយើងឡើង សម្រាប់ប្រជាជាតិទាំងឡាយ គេនឹងបីយកកូនប្រុសៗរបស់អ្នកមក ហើយដាក់កូនស្រីៗរបស់អ្នកនៅលើស្មាគេ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះជាអម្ចាស់មានព្រះបន្ទូលដូចតទៅ: យើងនឹងលើកដៃធ្វើសញ្ញាដល់ប្រជាជាតិនានា យើងលើកទង់របស់យើងឡើង ឲ្យប្រជាជនទាំងឡាយឃើញ គេនឹងបីកូនប្រុសៗរបស់អ្នក ហើយបញ្ជិះកូនស្រីៗរបស់អ្នកនៅលើស្មា នាំត្រឡប់មកវិញ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ព្រះអម្ចាស់យេហូវ៉ាទ្រង់មានបន្ទូលថា មើល អញនឹងបោយដៃហៅអស់ទាំងសាសន៍ ហើយនឹងលើកទង់ជ័យអញឡើងសំរាប់ប្រជាជាតិទាំងឡាយ រួចគេនឹងបីយកកូនប្រុសៗរបស់ឯងមក ហើយនឹងបញ្ជិះកូនស្រីៗរបស់ឯងនៅលើស្មាគេ អាល់គីតាប អុលឡោះតាអាឡាជាម្ចាស់មានបន្ទូលដូចតទៅ: យើងនឹងលើកដៃធ្វើសញ្ញាដល់ប្រជាជាតិនានា យើងលើកទង់របស់យើងឡើង ឲ្យប្រជាជនទាំងឡាយឃើញ គេនឹងបីកូនប្រុសៗរបស់អ្នក ហើយកូនស្រីៗរបស់អ្នកជិះនៅលើស្មា នាំត្រឡប់មកវិញ។ |
អស់ទាំងចុងបំផុតនៃផែនដីនឹងនឹកចាំអំពីព្រះយេហូវ៉ា ហើយត្រឡប់មករកព្រះអង្គវិញ អស់ទាំងពូជសាសន៍នៃប្រជាជាតិនានានឹងថ្វាយបង្គំនៅចំពោះព្រះអង្គ។
សូមឲ្យព្រះនាមរបស់ទ្រង់ស្ថិតនៅជារៀងរហូត សូមឲ្យព្រះនាមរបស់ទ្រង់នៅគង់វង្សដរាបណានៅមានព្រះអាទិត្យ! សូមឲ្យមនុស្សឲ្យពរខ្លួនឯងដោយនូវទ្រង់ សូមឲ្យប្រជាជាតិទាំងអស់ហៅទ្រង់ថាមានព្រះពរ!
សូមឲ្យទ្រង់គ្រប់គ្រងពីសមុទ្រមួយរហូតដល់សមុទ្រមួយទៀត និងពីទន្លេធំរហូតដល់ចុងបំផុតនៃផែនដី។
ព្រះអម្ចាស់នៃទូលបង្គំអើយ ប្រជាជាតិទាំងអស់ដែលព្រះអង្គបានបង្កើត នឹងមកថ្វាយបង្គំនៅចំពោះព្រះអង្គ ព្រមទាំងលើកតម្កើងសិរីរុងរឿងដល់ព្រះនាមរបស់ព្រះអង្គផង។
ប្រជាជាតិនានានឹងយកពួកគេមក ហើយនាំទៅកន្លែងរបស់ពួកគេវិញ នោះវង្សត្រកូលអ៊ីស្រាអែលនឹងទទួលប្រជាជាតិនានាជាមរតកនៅក្នុងទឹកដីរបស់ព្រះយេហូវ៉ា គឺទុកជាទាសករប្រុស និងជាទាសករស្រី។ ពួកគេនឹងចាប់អ្នកដែលចាប់ពួកគេជាឈ្លើយសឹក មកជាឈ្លើយសឹកវិញ ក៏នឹងត្រួតត្រាលើពួកអ្នកដែលសង្កត់សង្កិនពួកគេផង។
អស់អ្នកដែលរស់នៅពិភពលោក និងពួកអ្នកដែលរស់នៅផែនដីអើយ កាលណាមានលើកទង់សញ្ញាឡើងនៅលើភ្នំ នោះអ្នករាល់គ្នានឹងឃើញ! កាលណាមានផ្លុំស្នែងឡើង នោះអ្នករាល់គ្នានឹងឮ!
យើងនឹងបង្គាប់ទិសខាងជើងថា: ‘ចូរប្រគល់មក៍!’ ក៏បង្គាប់ទិសខាងត្បូងថា: ‘កុំឃាត់ទុកឡើយ!’។ ចូរនាំពួកកូនប្រុសរបស់យើងមកពីទីឆ្ងាយ ចូរនាំពួកកូនស្រីរបស់យើងមកពីចុងបំផុតនៃផែនដី
មើល៍! អ្នកទាំងនេះនឹងមកពីទីឆ្ងាយ; មើល៍! អ្នកទាំងនេះនឹងមកពីទិសខាងជើង និងពីទិសខាងលិច ហើយអ្នកទាំងនេះក៏នឹងមកពីដែនដីស៊ីនីមដែរ”។
ចូរឆ្លងកាត់! ចូរឆ្លងកាត់តាមខ្លោងទ្វារក្រុងទៅ! ចូររៀបចំផ្លូវសម្រាប់ប្រជាជន! ចូរសាងសង់ឡើង! ចូរសាងសង់មហាវិថីឡើង! ចូរយកថ្មចេញ ហើយលើកទង់សញ្ញាឡើងសម្រាប់ប្រជាជាតិនានា!
យើងនឹងដាក់សញ្ញាសម្គាល់មួយនៅក្នុងចំណោមពួកគេ ព្រមទាំងចាត់អ្នករត់រួចក្នុងចំណោមពួកគេឲ្យទៅរកប្រជាជាតិនានា គឺតើស៊ីស ពូល និងលូឌដែលយឹតធ្នូ ទូបាល និងយ៉ាវ៉ាន បណ្ដាកោះនៅឆ្ងាយ ដែលមិនទាន់ឮដំណឹងរបស់យើង និងមិនទាន់ឃើញសិរីរុងរឿងរបស់យើង។ អ្នកទាំងនោះនឹងប្រកាសសិរីរុងរឿងរបស់យើងក្នុងចំណោមប្រជាជាតិនានា។
ពួកគេនឹងនាំបងប្អូនទាំងអស់របស់អ្នករាល់គ្នាចេញមកពីអស់ទាំងប្រជាជាតិ ទុកជាតង្វាយដល់ព្រះយេហូវ៉ា ដោយឲ្យជិះសេះ រទេះចម្បាំង គ្រែស្នែង លាកាត់ និងអូដ្ឋមកយេរូសាឡិមភ្នំដ៏វិសុទ្ធរបស់យើង ដូចដែលកូនចៅអ៊ីស្រាអែលនាំតង្វាយមកដំណាក់របស់ព្រះយេហូវ៉ា ក្នុងភាជនៈបរិសុទ្ធ។
មែនហើយ ជាតិសាសន៍ជាច្រើន និងបណ្ដាប្រជាជាតិដ៏ខ្លាំងពូកែនឹងមកស្វែងរកព្រះយេហូវ៉ានៃពលបរិវារនៅយេរូសាឡិម ដើម្បីសុំក្ដីសន្ដោសពីព្រះយេហូវ៉ា’។
ជាការពិត ចាប់ពីតំបន់ថ្ងៃរះរហូតដល់តំបន់ថ្ងៃលិច នាមរបស់យើងនឹងបានធំឧត្ដមក្នុងចំណោមប្រជាជាតិនានា។ នៅគ្រប់កន្លែង នឹងមានថ្វាយគ្រឿងក្រអូប និងតង្វាយបរិសុទ្ធដល់នាមរបស់យើង ដ្បិតនាមរបស់យើងនឹងបានធំឧត្ដមក្នុងចំណោមប្រជាជាតិនានា”។ ព្រះយេហូវ៉ានៃពលបរិវារមានបន្ទូលដូច្នេះហើយ។
មានមនុស្សនឹងមកពីទិសខាងកើត ទិសខាងលិច ទិសខាងជើង និងទិសខាងត្បូង ហើយអង្គុយនៅក្នុងអាណាចក្ររបស់ព្រះ។