Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




សាការី 8:22 - ព្រះគម្ពីរខ្មែរសាកល

22 មែនហើយ ជាតិសាសន៍​ជាច្រើន និង​បណ្ដា​ប្រជាជាតិ​ដ៏ខ្លាំងពូកែ​នឹង​មក​ស្វែងរក​ព្រះយេហូវ៉ា​នៃ​ពលបរិវារ​នៅ​យេរូសាឡិម ដើម្បី​សុំក្ដីសន្ដោស​ពី​ព្រះយេហូវ៉ា’។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

22 ជន​ជាតិ​ជា​ច្រើន និង​សាសន៍​ខ្លាំង​ពូកែ នឹង​មក​ស្វែង​រក​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ​នៅ​ក្រុង​យេរូ‌សាឡិម ដើម្បី​ទូល‌អង្វរព្រះ‌អង្គ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

22 ជាតិ​សាសន៍​ជា​ច្រើន និង​ប្រជា‌ជាតិ​មហា​អំណាច នឹង​នាំ​គ្នា​មក​រក​ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល នៅ​ក្រុង​យេរូ‌សាឡឹម ដើម្បី​ទូល‌អង្វរ​ព្រះអង្គ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

22 អើ ជន‌ជាតិ​ជា​ច្រើន នឹង​សាសន៍​យ៉ាង​ខ្លាំង​ពូកែ នឹង​មក​ស្វែង​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ នៅ​ក្រុង​យេរូ‌សាឡិម ដើម្បី​ទូល‌អង្វរ​ដល់​ទ្រង់

សូមមើលជំពូក ចម្លង

អាល់គីតាប

22 ជាតិ​សាសន៍​ជា​ច្រើន និង​ប្រជា‌ជាតិ​មហា​អំណាច នឹង​នាំ​គ្នា​មក​រកអុលឡោះ‌តាអាឡា​ជា​ម្ចាស់​នៃ​ពិភព​ទាំង​មូល នៅ​ក្រុង​យេរូ‌សាឡឹម ដើម្បី​ទូរអរ‌អង្វរ​ទ្រង់។

សូមមើលជំពូក ចម្លង




សាការី 8:22
18 ការដាក់ឲ្យឆ្លើយតបគ្នា  

ចូរ​ស្ដីបន្ទោស​សត្វព្រៃ​ដែលនៅត្រង់​គុម្ពបបុស និង​ហ្វូង​គោបា​ក្នុងចំណោម​កូនគោ​របស់​បណ្ដាជន​; ចូរ​ជាន់ឈ្លី​អ្នកដែល​ចូលចិត្ត​ដុំ​ប្រាក់ ចូរ​កម្ចាត់កម្ចាយ​ប្រជាជន​ដែល​ចូលចិត្ត​សង្គ្រាម​។


នៅ​គ្រា​ចុងបញ្ចប់​នឹង​មានកើតឡើងដូច្នេះ​: ភ្នំ​នៃ​ដំណាក់​របស់​ព្រះយេហូវ៉ា​នឹង​ត្រូវបាន​តាំងឡើង លើ​កំពូល​ភ្នំ​នានា ហើយ​ត្រូវបាន​តម្កើងឡើង លើ​ទីទួល​ទាំងឡាយ​; ប្រជាជាតិ​ទាំងអស់​នឹង​ចូលហូរហែ​ទៅ​ទីនោះ​។


ជាតិសាសន៍​ជាច្រើន​នឹង​មក ទាំង​ពោលថា​៖ “មក៍! យើង​នាំគ្នា​ឡើង​ទៅ​ភ្នំ​របស់​ព្រះយេហូវ៉ា ទៅ​ដំណាក់​របស់​ព្រះ​នៃ​យ៉ាកុប ដើម្បីឲ្យ​ព្រះអង្គ​បង្រៀន​យើង​នូវ​មាគ៌ា​របស់ព្រះអង្គ នោះ​យើង​នឹង​បាន​ដើរ​តាម​គន្លង​របស់ព្រះអង្គ”។ ដ្បិត​ក្រឹត្យវិន័យ​នឹង​ចេញ​ពី​ស៊ីយ៉ូន ព្រះបន្ទូល​របស់​ព្រះយេហូវ៉ា​នឹង​ចេញ​ពី​យេរូសាឡិម​។


នៅលើ​ភ្នំ​នេះ ព្រះអង្គ​នឹង​បំផ្លាញ​ស្បៃ​ដែល​រុំ​លើ​ប្រជាជាតិ​ទាំងអស់ និង​របាំង​ដែល​លាត​លើ​ប្រជាជាតិ​ទាំងអស់​។


ព្រះអម្ចាស់​របស់ខ្ញុំ គឺ​ព្រះយេហូវ៉ា​មានបន្ទូល​ដូច្នេះ​ថា​៖ “មើល៍! យើង​នឹង​លើក​ដៃ​ទៅ​ប្រជាជាតិ​នានា ក៏​នឹង​លើក​ទង់សញ្ញា​របស់យើង​ឡើង​ដល់​ជាតិសាសន៍​ទាំងឡាយ នោះ​ពួកគេ​នឹង​នាំ​ពួក​កូនប្រុស​របស់អ្នក​មក​ដោយ​នៅនឹង​ដើមទ្រូង ហើយ​លី​ពួក​កូនស្រី​របស់អ្នក​នៅលើ​ស្មា​។


គឺ​ព្រះអង្គ​មានបន្ទូលថា​៖ “ជារឿងតូចតាច​ទេ ដែល​អ្នក​ធ្វើជា​បាវបម្រើ​របស់​យើង ដើម្បី​ស្ដារ​បណ្ដា​កុលសម្ព័ន្ធ​របស់​យ៉ាកុប​ឡើងវិញ ហើយ​ធ្វើឲ្យ​ពួកអ្នកដែល​ត្រូវបាន​រក្សាទុក​នៃ​អ៊ីស្រាអែល​ត្រឡប់មកវិញ​! យើង​នឹង​ធ្វើឲ្យ​អ្នក​ទៅជា​ពន្លឺ​ដល់​សាសន៍ដទៃ​ទៀត​ផង ដើម្បីឲ្យ​សេចក្ដីសង្គ្រោះ​របស់យើង​បាន​ទៅ​ដល់​ចុងបំផុត​នៃ​ផែនដី”។


មើល៍! អ្នក​នឹង​កោះហៅ​ប្រជាជាតិ​មួយ​ដែល​អ្នក​មិន​ស្គាល់ ហើយ​ប្រជាជាតិ​មួយ​ដែល​មិន​ស្គាល់​អ្នក នឹង​រត់មក​រក​អ្នក ដោយសារតែ​ព្រះយេហូវ៉ា​ដ៏ជា​ព្រះ​របស់អ្នក គឺ​អង្គ​ដ៏វិសុទ្ធ​នៃ​អ៊ីស្រាអែល ពីព្រោះ​ព្រះអង្គ​បាន​លើកតម្កើងសិរីរុងរឿង​ដល់​អ្នក​ហើយ”។


ព្រះយេហូវ៉ា​មានបន្ទូលថា​៖ “ពេលនោះ​នឹង​មានកើតឡើងដូច្នេះ​: រាល់​ថ្ងៃចូលខែ និង​រាល់​ថ្ងៃសប្ប័ទ គ្រប់ទាំង​សាច់​នឹង​មក​ថ្វាយបង្គំ​នៅចំពោះ​យើង​។


ពេលនោះ​នឹង​មានកើតឡើងដូច្នេះ​: អស់អ្នក​ដែល​នៅសល់​ពី​គ្រប់ទាំង​ប្រជាជាតិ​ដែល​មក​ទាស់នឹង​យេរូសាឡិម នឹង​ឡើងមក​រៀងរាល់ឆ្នាំ ដើម្បី​ថ្វាយបង្គំ​ស្ដេច គឺ​ព្រះយេហូវ៉ា​នៃ​ពលបរិវារ និង​ដើម្បី​ប្រារព្ធ​បុណ្យបោះជំរំ​។


ហើយ​អ្នកដែល​រស់នៅ​ទីក្រុង​មួយ​នឹង​ទៅ​ឯ​ទីក្រុង​មួយទៀត និយាយថា​: “យើង​ប្រញាប់​នាំគ្នា​ទៅ​សុំក្ដីសន្ដោស​ពី​ព្រះយេហូវ៉ា ហើយ​ស្វែងរក​ព្រះយេហូវ៉ា​នៃ​ពលបរិវារ ហើយ​ខ្ញុំ​ក៏​ទៅ​ដែរ​!”។


ព្រះគម្ពីរ​ដឹងជាមុន​ថា ព្រះ​នឹង​រាប់​សាសន៍ដទៃ​ជាសុចរិត​ដោយសារតែ​ជំនឿ បានជា​ព្រះគម្ពីរ​បាន​ប្រកាសដំណឹងល្អ​ដល់​អ័ប្រាហាំ​ទុកមុន​ថា​:“ប្រជាជាតិ​ទាំងអស់​នឹង​ទទួលព្រះពរ​តាមរយៈ​អ្នក”។


ព្រះអម្ចាស់​អើយ​! តើ​មាន​នរណា​មិន​កោតខ្លាច ហើយ​មិន​លើកតម្កើងសិរីរុងរឿង​ដល់​ព្រះនាម​របស់ព្រះអង្គ​? ដ្បិត​មាន​តែ​ព្រះអង្គ​ប៉ុណ្ណោះ ដែល​វិសុទ្ធ​។ ប្រជាជាតិ​ទាំងអស់​នឹង​មក​ថ្វាយបង្គំ​នៅចំពោះ​ព្រះអង្គ ដ្បិត​សេចក្ដីយុត្តិធម៌​របស់ព្រះអង្គ​ត្រូវបាន​សម្ដែង​ហើយ”។


ប្រជាជាតិ​នានា​នឹង​ដើរចុះដើរឡើង​ដោយ​ពន្លឺ​របស់​ទីក្រុងនោះ ហើយ​បណ្ដា​ស្ដេច​នៃ​ផែនដី​នឹង​នាំ​សិរីរុងរឿង​របស់​ខ្លួន​មក​ក្នុង​ទីក្រុងនោះ​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម