មក៍! ចូរឲ្យពួកយើងចុះទៅបំភាន់ភាសារបស់ពួកគេនៅទីនោះ ដើម្បីកុំឲ្យពួកគេស្ដាប់ភាសាគ្នាទៅវិញទៅមកបានឡើយ”។
សាស្តា 2:1 - ព្រះគម្ពីរខ្មែរសាកល ខ្ញុំបាននិយាយក្នុងចិត្តថា៖ “ឥឡូវនេះ មក៍! អញនឹងសាកល្បងឯងដោយការសប្បាយ។ ដូច្នេះ ចូរសប្បាយរីករាយចុះ”។ ប៉ុន្តែ មើល៍! វាក៏ជាការឥតន័យដែរ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ យើងបាននិយាយចំពោះចិត្តយើងថា៖ «មកចុះ យើងនឹងល្បងលឯងដោយការអរសប្បាយ ឯងនឹងបានគ្រឹកគ្រេងសប្បាយ»។ តែមើល៍ ការនោះក៏ឥតប្រយោជន៍ដែរ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ខ្ញុំនិយាយមកខ្លួនឯងថា: «ឥឡូវនេះ មកយើង! គិតតែពីសប្បាយ ហើយផ្ដោតអារម្មណ៍លើសុភមង្គលតែប៉ុណ្ណោះ»។ សូម្បីយ៉ាងនេះក្ដី ក៏ឥតបានការដែរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ យើងបាននិយាយចំពោះចិត្តយើងថា មកចុះ យើងនឹងល្បងលឯងដោយការអរសប្បាយ ឯងនឹងបានគ្រឹកគ្រេងសប្បាយទទេ តែមើល ការនោះក៏ឥតប្រយោជន៍ដែរ អាល់គីតាប ខ្ញុំនិយាយមកខ្លួនឯងថា: «ឥឡូវនេះ មកយើង! គិតតែពីសប្បាយ ហើយផ្ដោតអារម្មណ៍លើសុភមង្គលតែប៉ុណ្ណោះ»។ សូម្បីយ៉ាងនេះក្ដី ក៏ឥតបានការដែរ។ |
មក៍! ចូរឲ្យពួកយើងចុះទៅបំភាន់ភាសារបស់ពួកគេនៅទីនោះ ដើម្បីកុំឲ្យពួកគេស្ដាប់ភាសាគ្នាទៅវិញទៅមកបានឡើយ”។
គេនិយាយក្នុងចិត្តថា៖ “អញនឹងមិនរង្គើឡើយ ពីជំនាន់មួយទៅជំនាន់មួយ ក៏មិនជួបការអាក្រក់ដែរ”។
មនុស្សឆោតល្ងង់និយាយក្នុងចិត្តរបស់ខ្លួនថា៖ “គ្មានព្រះទេ!”។ ពួកគេខូចអាក្រក់ ហើយប្រព្រឹត្តអំពើគួរឲ្យស្អប់ខ្ពើម; គ្មានអ្នកណាប្រព្រឹត្តល្អឡើយ។
ព្រះអង្គមានបន្ទូលថា៖ “ចូរស្វែងរកមុខយើង” ចិត្តរបស់ទូលបង្គំក៏ទូលព្រះអង្គថា៖ “ព្រះយេហូវ៉ាអើយ ទូលបង្គំនឹងស្វែងរកព្រះភក្ត្ររបស់ព្រះអង្គ!”។
ទោះបីជានៅក្នុងសំណើចក៏ដោយ ក៏ចិត្តអាចឈឺចាប់ ហើយចុងបញ្ចប់នៃអំណរក៏អាចជាការព្រួយចិត្តដែរ។
មនុស្សកំលោះអើយ ចូរសប្បាយក្នុងយុវវ័យរបស់អ្នក ហើយឲ្យចិត្តរបស់អ្នកធ្វើឲ្យអ្នករីករាយ ក្នុងគ្រានៃយុវភាពរបស់អ្នកចុះ! ចូរដើរក្នុងផ្លូវនៃចិត្តរបស់អ្នក និងតាមការមើលឃើញនៃភ្នែករបស់អ្នកចុះ; ប៉ុន្តែត្រូវដឹងថា ព្រះនឹងនាំអ្នកទៅក្នុងការជំនុំជម្រះ ដោយសារតែការទាំងអស់នេះ។
អ្វីៗទាំងអស់ដែលភ្នែករបស់ខ្ញុំចង់បាន ខ្ញុំមិនបានបង្អត់វាទេ; ខ្ញុំមិនបានបង្ខាំងចិត្តខ្ញុំពីការសប្បាយណាមួយឡើយ ដ្បិតចិត្តខ្ញុំបានត្រេកអរនឹងអស់ទាំងការនឿយហត់របស់ខ្ញុំ; នេះហើយ ជាចំណែករបស់ខ្ញុំពីការនឿយហត់ទាំងអស់របស់ខ្ញុំ។
ដូច្នេះ ខ្ញុំបាននិយាយក្នុងចិត្តថា៖ “ដូចដែលវាសនារបស់មនុស្សល្ងង់ជាយ៉ាងណា វានឹងកើតមានដល់ខ្ញុំយ៉ាងនោះដែរ ចុះម្ដេចក៏ខ្ញុំត្រូវមានប្រាជ្ញាច្រើន?”។ នោះខ្ញុំនិយាយក្នុងចិត្តថា៖ “នេះក៏ជាការឥតន័យដែរ!”។
ចិត្តរបស់មនុស្សមានប្រាជ្ញា នៅក្នុងផ្ទះនៃការកាន់ទុក្ខ រីឯចិត្តរបស់មនុស្សល្ងង់វិញ នៅក្នុងផ្ទះនៃការសប្បាយ។
ដូច្នេះ ខ្ញុំសូមលើកសរសើរការសប្បាយ ពីព្រោះសម្រាប់មនុស្ស គ្មានអ្វីប្រសើរនៅក្រោមថ្ងៃ ជាងហូប និងផឹក ហើយសប្បាយឡើយ ដ្បិតមានការនេះជាប់តាមគេក្នុងការនឿយហត់របស់ខ្លួន នៅថ្ងៃនៃជីវិតរបស់គេដែលព្រះបានប្រទានដល់គេនៅក្រោមថ្ងៃ។
ដូច្នេះឥឡូវនេះ សូមឲ្យយើងប្រាប់អ្នករាល់គ្នាអំពីអ្វីដែលយើងនឹងធ្វើដល់ចម្ការទំពាំងបាយជូររបស់យើង គឺយើងនឹងដករបងវាចេញ នោះវានឹងត្រូវបានបំផ្លាញ កំពែងរបស់វានឹងត្រូវបានរំលំ នោះវានឹងត្រូវបានជាន់ឈ្លី។
មើល៍! អ្នកទាំងអស់គ្នាដែលបង្កាត់ភ្លើង ជាអ្នកដែលក្រវាត់ខ្លួនដោយកន្ទុយអុសអើយ ចូរដើរក្នុងពន្លឺភ្លើងរបស់អ្នករាល់គ្នា និងក្នុងកន្ទុយអុសដែលអ្នករាល់គ្នាបានបញ្ឆេះនោះចុះ! ការនេះនឹងបានដល់អ្នករាល់គ្នា ពីដៃរបស់យើង គឺអ្នករាល់គ្នានឹងដេកក្នុងទុក្ខវេទនា៕
ព្រះអម្ចាស់របស់ខ្ញុំ គឺព្រះយេហូវ៉ាបានបើកត្រចៀករបស់ខ្ញុំ ហើយខ្ញុំមិនបានបះបោរឡើយ ក៏មិនបានបកក្រោយដែរ។
បន្ទាប់មក អញនឹងប្រាប់ព្រលឹងរបស់អញថា: ព្រលឹងអើយ ឯងមានភោគទ្រព្យជាច្រើន ទុកសម្រាប់ច្រើនឆ្នាំទៅមុខទៀត ចូរនៅឲ្យស្រួល ស៊ីផឹក និងសប្បាយរីករាយទៅ!’។
“មានសេដ្ឋីម្នាក់ស្លៀកសម្លៀកបំពាក់ពណ៌ស្វាយ និងក្រណាត់ផាឌិបដ៏ប្រណិត ហើយជប់លៀងយ៉ាងហ៊ឹកហ៊ាក់ជារៀងរាល់ថ្ងៃ
នៅក្នុងស្ថានមនុស្សស្លាប់ ពេលសេដ្ឋីនោះកំពុងរងទារុណកម្ម គាត់ក៏ងើបភ្នែកឡើងឃើញអ័ប្រាហាំពីចម្ងាយ ព្រមទាំងឡាសារនៅនឹងដើមទ្រូងលោក។
តាមពិត ពីមុន យើងក៏ល្ងង់ខ្លៅ មិនស្ដាប់បង្គាប់ ត្រូវបាននាំឲ្យវង្វេង ធ្វើជាទាសកររបស់តណ្ហា និងការសប្បាយផ្សេងៗ រស់នៅក្នុងគំនិតព្យាបាទ និងចិត្តឈ្នានីស ជាទីស្អប់ខ្ពើម ព្រមទាំងស្អប់គ្នាទៅវិញទៅមកផង។
ឥឡូវនេះមក៍! ពួកអ្នកដែលនិយាយថា “ថ្ងៃនេះ ឬថ្ងៃស្អែក យើងនឹងធ្វើដំណើរទៅទីក្រុងនេះ ឬទីក្រុងនោះ ហើយស្នាក់នៅទីនោះមួយឆ្នាំ ទាំងរកស៊ីឲ្យបានចំណេញ” អើយ!
ឥឡូវនេះមក៍! ពួកអ្នកមានអើយ! ចូរយំសោកស្រែកទ្រហោ ចំពោះសេចក្ដីវេទនារបស់អ្នករាល់គ្នាដែលនឹងមកដល់ចុះ!
អ្នករាល់គ្នាបានរស់នៅក្នុងភាពប្រណិតលើផែនដី ទាំងរស់នៅតាមអំពើចិត្ត ហើយបានបំប៉នចិត្តរបស់ខ្លួនសម្រាប់ថ្ងៃនៃការសម្លាប់។