Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យ៉ាកុប 4:13 - ព្រះគម្ពីរខ្មែរសាកល

13 ឥឡូវនេះ​មក៍! ពួក​អ្នក​ដែល​និយាយថា “ថ្ងៃនេះ ឬ​ថ្ងៃស្អែក យើង​នឹង​ធ្វើដំណើរ​ទៅ​ទីក្រុង​នេះ ឬ​ទីក្រុង​នោះ ហើយ​ស្នាក់នៅ​ទីនោះ​មួយ​ឆ្នាំ ទាំង​រកស៊ី​ឲ្យ​បានចំណេញ” អើយ​!

សូមមើលជំពូក ចម្លង

Khmer Christian Bible

13 ចូរមក៍​ ឱ​ពួកអ្នក​ដែល​និយាយ​ថា​ ថ្ងៃ​នេះ​ ឬ​ថ្ងៃស្អែក​ យើង​នឹង​ធ្វើ​ដំណើរ​ទៅ​កាន់​ក្រុង​មួយ​ ហើយ​ស្នាក់​នៅ​ទី​នោះ​មួយ​ឆ្នាំ​ រួច​រកស៊ី​ឲ្យ​បាន​ចំណេញ‍​អើយ!​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

13 ឥឡូវ​នេះ អ្នក​ដែល​ពោល​ថា៖ «ថ្ងៃ​នេះ ឬ​ថ្ងៃ​ស្អែក យើង​នឹង​ធ្វើ​ដំណើរ​ទៅ​ក្រុង​ណា​មួយ ហើយ​ស្នាក់​នៅ​ក្រុង​នោះ​មួយ​ឆ្នាំ ដើម្បី​រក​ស៊ី​ឲ្យ​បាន​ចំណេញ»

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

13 ឥឡូវ​នេះ ចំពោះ​បងប្អូន​ដែល​ពោល​ថា «ថ្ងៃ​នេះ​ឬ​ស្អែក យើង​នឹង​ធ្វើ​ដំណើរ​ទៅ​ក្រុង​មួយ ហើយ​ស្នាក់​នៅ​ក្រុង​នោះ​មួយ​ឆ្នាំ ដើម្បី​រក​ស៊ី និង​បាន​ចំណេញ!» ខ្ញុំ​សូម​ជម្រាប​ថា

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

13 ឥឡូវ​នេះ ឯ​ពួក​អ្នក​ដែល​ថា ថ្ងៃ​នេះ ឬ​ថ្ងៃ​ស្អែក​យើង​នឹង​ទៅ​ឯ​ក្រុង​ណា​មួយ ហើយ​នឹង​នៅ​ស្រុក​នោះ​អស់​១​ឆ្នាំ ដើម្បី​នឹង​រក​ស៊ី​ឲ្យ​បាន​ចំណេញ

សូមមើលជំពូក ចម្លង

អាល់គីតាប

13 ឥឡូវ​នេះ ចំពោះ​បង​ប្អូន​ដែល​ពោល​ថា «ថ្ងៃ​នេះ​ឬ​ស្អែក យើង​នឹង​ធ្វើ​ដំណើរ​ទៅ​ក្រុង​មួយ ហើយ​ស្នាក់​នៅ​ក្រុង​នោះ​មួយ​ឆ្នាំ ដើម្បី​រក​ស៊ី និង​បាន​ចំណេញ!» ខ្ញុំ​សូម​ជម្រាប​ថា

សូមមើលជំពូក ចម្លង




យ៉ាកុប 4:13
11 ការដាក់ឲ្យឆ្លើយតបគ្នា  

មក៍! ចូរឲ្យ​ពួកយើង​ចុះទៅ​បំភាន់​ភាសា​របស់ពួកគេ​នៅ​ទីនោះ ដើម្បីកុំឲ្យ​ពួកគេ​ស្ដាប់​ភាសា​គ្នាទៅវិញទៅមក​បាន​ឡើយ”។


កុំ​អួត​អំពី​ថ្ងៃស្អែក​ឡើយ ដ្បិត​អ្នក​មិន​ដឹង​ថា​ក្នុង​មួយ​ថ្ងៃ​មាន​អ្វី​កើតឡើង​នោះ​ទេ​។


ខ្ញុំ​បាន​និយាយ​ក្នុង​ចិត្ត​ថា​៖ “ឥឡូវនេះ មក៍! អញ​នឹង​សាកល្បង​ឯង​ដោយ​ការសប្បាយ​។ ដូច្នេះ ចូរ​សប្បាយរីករាយ​ចុះ”។ ប៉ុន្តែ មើល៍! វា​ក៏​ជា​ការឥតន័យ​ដែរ​។


នៅគ្រានោះ​នឹង​មានកើតឡើងដូច្នេះ​: ដូចដែល​ជនសាមញ្ញ​ជា​យ៉ាងណា បូជាចារ្យ​ក៏​ជា​យ៉ាងនោះ​; ដូចដែល​បាវបម្រើប្រុស​ជា​យ៉ាងណា ចៅហ្វាយប្រុស​ក៏​ជា​យ៉ាងនោះ​; ដូចដែល​បាវបម្រើស្រី​ជា​យ៉ាងណា ចៅហ្វាយស្រី​ក៏​ជា​យ៉ាងនោះ​; ដូចដែល​អ្នកទិញ​ជា​យ៉ាងណា អ្នកលក់​ក៏​ជា​យ៉ាងនោះ​; ដូចដែល​អ្នកឲ្យខ្ចី​ជា​យ៉ាងណា អ្នកខ្ចី​ក៏​ជា​យ៉ាងនោះ​; ដូចដែល​ម្ចាស់បំណុល​ជា​យ៉ាងណា កូនបំណុល​ក៏​ជា​យ៉ាងនោះ​។


ដូច្នេះ​ឥឡូវនេះ សូមឲ្យ​យើង​ប្រាប់​អ្នករាល់គ្នា​អំពី​អ្វីដែល​យើង​នឹង​ធ្វើ​ដល់​ចម្ការទំពាំងបាយជូរ​របស់យើង គឺ​យើង​នឹង​ដក​របង​វា​ចេញ នោះ​វា​នឹង​ត្រូវបាន​បំផ្លាញ កំពែង​របស់វា​នឹង​ត្រូវបាន​រំលំ នោះ​វា​នឹង​ត្រូវបាន​ជាន់ឈ្លី​។


អ្នក​ដែល​យំសោក ត្រូវ​នៅ​ដូចជា​មិន​យំសោក​; អ្នក​ដែល​អរសប្បាយ ត្រូវ​នៅ​ដូចជា​មិន​អរសប្បាយ​; អ្នក​ដែល​ទិញ ត្រូវ​នៅ​ដូចជា​គ្មាន​កម្មសិទ្ធិ​;


ឥឡូវនេះ​មក៍! ពួក​អ្នកមាន​អើយ​! ចូរ​យំសោក​ស្រែកទ្រហោ ចំពោះ​សេចក្ដីវេទនា​របស់អ្នករាល់គ្នា​ដែល​នឹង​មកដល់​ចុះ​!


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម