Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 27:8 - ព្រះគម្ពីរខ្មែរសាកល

8 ព្រះអង្គមានបន្ទូលថា​៖ “ចូរ​ស្វែងរក​មុខ​យើង” ចិត្ត​របស់ទូលបង្គំ​ក៏​ទូល​ព្រះអង្គ​ថា​៖ “ព្រះយេហូវ៉ា​អើយ ទូលបង្គំ​នឹង​ស្វែងរក​ព្រះភក្ត្រ​របស់ព្រះអង្គ​!”។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

8 កាល​ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថា «ចូរ​ស្វែង​រក​មុខ​យើង!» នោះ​ចិត្ត​ទូល‌បង្គំ​បាន​ទូល​តប​ថា «ឱ​ព្រះ‌យេហូវ៉ា​អើយ ទូល‌បង្គំ​ស្វែង​រក​ព្រះ‌ភក្ត្រ​ព្រះ‌អង្គ​ហើយ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

8 ចិត្ត​ទូលបង្គំ​នឹក​ដល់​ព្រះ‌បន្ទូល ដែល​ព្រះអង្គ​ថ្លែង​ថា «ចូរ​ស្វែង​រក​យើង» នោះ​ទូលបង្គំ​ឆ្លើយ​ថា ឱ​ព្រះ‌អម្ចាស់​អើយ! ទូលបង្គំ​ស្វែង​រក​ព្រះ‌ភ័ក្ត្រ​ព្រះអង្គ​ហើយ!

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

8 កាល​ទ្រង់​បាន​មាន​បន្ទូល​ថា ចូរ​ស្វែង​រក​មុខ​អញ នោះ ឱ​ព្រះ‌យេហូវ៉ា​អើយ ចិត្ត​ទូលបង្គំ​បាន​ទូល​តប​ថា ទូលបង្គំ​នឹង​ស្វែង​រក​ព្រះ‌ភក្ត្រ​ទ្រង់​ពិត

សូមមើលជំពូក ចម្លង

អាល់គីតាប

8 ចិត្ត​ខ្ញុំ​នឹក​ដល់​បន្ទូល ដែល​ទ្រង់​ថ្លែង​ថា «ចូរ​ស្វែង​រក​យើង» នោះ​ខ្ញុំ​ឆ្លើយ​ថា ឱ​អុលឡោះ‌តាអាឡា​អើយ! ខ្ញុំ​ស្វែង​រក​ទ្រង់​ហើយ!

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 27:8
12 ការដាក់ឲ្យឆ្លើយតបគ្នា  

ចូរ​ប្រឹងរក​ព្រះយេហូវ៉ា និង​ព្រះចេស្ដា​របស់ព្រះអង្គ ចូរ​ស្វែងរក​ព្រះភក្ត្រ​របស់ព្រះអង្គ​ជានិច្ច


ទូលបង្គំ​បាន​សុំក្ដីសន្ដោស​ពី​ព្រះអង្គ​អស់ពី​ចិត្ត​; សូម​មេត្តា​ដល់​ទូលបង្គំ​ស្របតាម​ព្រះបន្ទូល​របស់ព្រះអង្គ​ផង​។


នេះ​ហើយ ជា​ជំនាន់​របស់​ពួកអ្នកដែល​ប្រឹងរក​ព្រះយេហូវ៉ា និងជា​ជំនាន់​របស់​ពួកអ្នកដែល​ស្វែងរក​ព្រះភក្ត្រ​របស់​ព្រះ​នៃ​យ៉ាកុប​។ សេឡា


ព្រះយេហូវ៉ា​អើយ គេ​បាន​ស្វែងរក​ព្រះអង្គ​ក្នុង​ទុក្ខវេទនា គេ​បាន​បង្ហូរចេញ​នូវ​ពាក្យអធិស្ឋានខ្សឹបៗ​ពេលមាន​ការប្រៀនប្រដៅ​របស់ព្រះអង្គ​ដល់​គេ​!


យើង​មិន​បាន​និយាយ​ក្នុង​ទីលាក់កំបាំង ក្នុង​កន្លែង​មួយ​នៅ​ទឹកដី​នៃ​សេចក្ដីងងឹត​ឡើយ​។ យើង​មិន​បាន​និយាយ​នឹង​ពូជពង្ស​របស់​យ៉ាកុប​ថា​: ‘ចូរ​ស្វែងរក​យើង​ជា​ឥតប្រយោជន៍’ នោះ​ទេ​។ យើង​ជា​យេហូវ៉ា យើង​និយាយ​សេចក្ដីសុចរិត យើង​ប្រកាស​សេចក្ដីទៀងត្រង់​។


ពេល​ម៉ារា​ឮ​ដូច្នេះ ក៏​ក្រោកឡើង​ភ្លាម​ទៅរក​ព្រះអង្គ​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម