Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យ៉ាកុប 5:1 - ព្រះគម្ពីរខ្មែរសាកល

1 ឥឡូវនេះ​មក៍! ពួក​អ្នកមាន​អើយ​! ចូរ​យំសោក​ស្រែកទ្រហោ ចំពោះ​សេចក្ដីវេទនា​របស់អ្នករាល់គ្នា​ដែល​នឹង​មកដល់​ចុះ​!

សូមមើលជំពូក ចម្លង

Khmer Christian Bible

1 ចូរ​មក៍​ ឱពួកអ្នកមាន​អើយ!​ ចូរ​ស្រែក​ទ្រហោយំ​ចំពោះ​សេចក្ដី​វេទនា​ដែល​នឹង​ធ្លាក់​មក​លើ​អ្នក​រាល់គ្នា​ចុះ​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

1 ឥឡូវ​នេះ ពួក​អ្នក​មាន​អើយ ចូរ​ស្រែក​ទ្រហោយំ​ទៅ ព្រោះ​តែ​ទុក្ខ​វេទនា​ដែល​នឹង​កើត​មាន​ដល់​អ្នក​រាល់​គ្នា។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

1 ចំពោះ​អ្នក​មាន​វិញ ចូរ​ស្រែក​ទ្រហោ​យំ​ទៅ ព្រោះ​ទុក្ខ​លំបាក​នឹង​កើត​មាន​ដល់​អ្នក​រាល់​គ្នា​ជា​ពុំ‌ខាន!

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

1 ឥឡូវ​នេះ ពួក​អ្នក​មាន​អើយ ចូរ​យំ​សោក​ចុះ ព្រម​ទាំង​ស្រែក​ទ្រហោ​ផង ដោយ​ព្រោះ​សេចក្ដី​វេទនា ដែល​ត្រូវ​មក​លើ​អ្នក​រាល់​គ្នា

សូមមើលជំពូក ចម្លង

អាល់គីតាប

1 ចំពោះ​អ្នក​មាន​វិញ ចូរ​ស្រែក​ទ្រ‌ហោ​យំ​ទៅ ព្រោះ​ទុក្ខ​លំបាក​នឹង​កើត​មាន​ដល់​អ្នក​រាល់​គ្នា​ជា​ពុំ‌ខាន!

សូមមើលជំពូក ចម្លង




យ៉ាកុប 5:1
36 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះយេហូវ៉ា​អើយ សូម​ឲ្យ​ទូលបង្គំ​រួចពី​មនុស្ស​ដោយ​ព្រះហស្ត​របស់ព្រះអង្គ​ផង គឺ​ឲ្យរួចពី​មនុស្សលោក​ដែល​ចំណែក​របស់គេ​នៅក្នុង​ជីវិត​នេះ​។ ព្រះអង្គ​បាន​បំពេញ​ពោះ​ពួកគេ​ដោយ​អ្វីដែល​ព្រះអង្គ​សន្សំទុក នោះ​ពួកគេ​ក៏​ស្កប់ចិត្ត​ដែល​មាន​កូនចៅ ហើយ​បន្សល់​អ្វីដែលសល់​ដល់​ទារក​របស់ខ្លួន​។


អ្នកដែល​ទុកចិត្តលើ​ភាពស្ដុកស្ដម្ភ​របស់ខ្លួន​នឹង​ដួល រីឯ​មនុស្ស​សុចរិត​នឹង​លូតលាស់​ដូចជា​ស្លឹកឈើខៀវខ្ចី​។


ទ្រព្យសម្បត្តិ​គ្មានប្រយោជន៍​នៅ​ថ្ងៃ​នៃ​ព្រះពិរោធ​ឡើយ រីឯ​សេចក្ដីសុចរិត​រំដោះឲ្យរួច​ពី​សេចក្ដីស្លាប់​។


ចូរ​ទ្រហោយំ​ចុះ ដ្បិត​ថ្ងៃ​របស់​ព្រះយេហូវ៉ា​ជិតមកដល់​ហើយ​! ថ្ងៃនោះ​នឹង​មកដល់​ដូចជា​ការបំផ្លាញ​ពី​ព្រះដ៏មានព្រះចេស្ដា​។


នៅតាម​ផ្លូវ គេ​ក្រវាត់​ក្រណាត់ធ្មៃ​; នៅលើ​ដំបូលផ្ទះ និង​នៅ​កន្លែងសាធារណៈ គ្រប់គ្នា​ទ្រហោយំ ហើយ​លុតចុះ​យំសោក​ផង​។


កាលណា​ថ្ងៃរះឡើង​ទាំងមាន​ចំហាយក្ដៅ វា​ក៏​ធ្វើឲ្យ​ស្មៅ​ក្រៀមស្វិត ហើយ​ផ្កា​ស្មៅ​ក៏​រុះរោយ រីឯ​សម្រស់​នៃ​រូបរាង​វា​ក៏​បាត់បង់​ទៅ​។ អ្នកមាន​ក៏​ដូច្នោះ​ដែរ គេ​នឹង​រលាយបាត់​ក្នុង​ដំណើរ​របស់​ខ្លួន​។


ប៉ុន្តែ​អ្នករាល់គ្នា​បាន​បង្អាប់បង្អោន​អ្នកក្រ‍នោះ​! មិនមែន​ជា​អ្នកមាន​ទេ​ឬ ដែល​សង្កត់សង្កិន​អ្នករាល់គ្នា ហើយ​អូស​អ្នករាល់គ្នា​ទៅ​តុលាការ​?


ឥឡូវនេះ​មក៍! ពួក​អ្នក​ដែល​និយាយថា “ថ្ងៃនេះ ឬ​ថ្ងៃស្អែក យើង​នឹង​ធ្វើដំណើរ​ទៅ​ទីក្រុង​នេះ ឬ​ទីក្រុង​នោះ ហើយ​ស្នាក់នៅ​ទីនោះ​មួយ​ឆ្នាំ ទាំង​រកស៊ី​ឲ្យ​បានចំណេញ” អើយ​!


ចូរ​សោកសង្រេង កាន់ទុក្ខ ហើយ​យំសោក​ចុះ​។ ចូរ​ឲ្យ​សំណើច​របស់អ្នករាល់គ្នា​ទៅជា​ទុក្ខសោក ហើយ​ឲ្យ​អំណរ​ទៅជា​ទុក្ខព្រួយ​វិញ​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម