រហូតដល់ខ្ញុំចូលទៅក្នុងទីវិសុទ្ធរបស់ព្រះ ទើបខ្ញុំយល់ច្បាស់នូវចុងបញ្ចប់របស់ពួកគេ។
រ៉ូម 6:21 - ព្រះគម្ពីរខ្មែរសាកល ចុះកាលនោះ តើអ្នករាល់គ្នាបានផលអ្វីពីអំពើដែលឥឡូវនេះអ្នករាល់គ្នាអៀនខ្មាសវិញ? ដ្បិតលទ្ធផលចុងក្រោយនៃអំពើទាំងនោះ គឺសេចក្ដីស្លាប់។ Khmer Christian Bible នៅពេលនោះ តើអ្នករាល់គ្នាបានទទួលផលអ្វីខ្លះពីសេចក្ដីដែលអ្នករាល់គ្នាអៀនខ្មាសនៅពេលនេះ? ព្រោះលទ្ធផលនៃសេចក្ដីទាំងនោះជាសេចក្ដីស្លាប់ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ កាលណោះ តើអ្នករាល់គ្នាបានផលអ្វីខ្លះពីសេចក្ដីដែលឥឡូវនេះ អ្នករាល់គ្នាអៀនខ្មាស? ដ្បិតចុងបំផុតនៃសេចក្ដីទាំងនោះជាសេចក្តីស្លាប់! ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ កាលណោះបងប្អូនបានទទួលផលអ្វី? គឺគ្មានអ្វីក្រៅពីកិច្ចការដែលនាំឲ្យបងប្អូនខ្មាសនៅពេលនេះឡើយ ជាកិច្ចការដែលបណ្ដាលឲ្យបងប្អូនស្លាប់! ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ កាលណោះតើអ្នករាល់គ្នាបានផលអ្វីខ្លះក្នុងអំពើដែលឥឡូវនេះអ្នករាល់គ្នាអៀនខ្មាសវិញ ដ្បិតទីបំផុតនៃអំពើទាំងនោះជាសេចក្ដីស្លាប់ អាល់គីតាប កាលណោះបងប្អូនបានទទួលផលអ្វី? គឺគ្មានអ្វីក្រៅពីកិច្ចការដែលនាំឲ្យបងប្អូនខ្មាសនៅពេលនេះឡើយ ជាកិច្ចការដែលបណ្ដាលឲ្យបងប្អូនស្លាប់! |
រហូតដល់ខ្ញុំចូលទៅក្នុងទីវិសុទ្ធរបស់ព្រះ ទើបខ្ញុំយល់ច្បាស់នូវចុងបញ្ចប់របស់ពួកគេ។
មានផ្លូវមួយមើលទៅដូចជាត្រឹមត្រូវនៅចំពោះមនុស្ស ប៉ុន្តែចុងបញ្ចប់របស់វាជាផ្លូវនៃសេចក្ដីស្លាប់។
មានផ្លូវមួយមើលទៅដូចជាត្រឹមត្រូវនៅចំពោះមនុស្ស ប៉ុន្តែចុងបញ្ចប់របស់វាជាផ្លូវនៃសេចក្ដីស្លាប់។
មនុស្សជាច្រើនក្នុងចំណោមអ្នកដែលដេកលក់ក្នុងធូលីដីនឹងភ្ញាក់ឡើង ខ្លះនឹងទៅឯជីវិតអស់កល្បជានិច្ច ហើយខ្លះនឹងទៅឯសេចក្ដីអាម៉ាស់ និងសេចក្ដីខ្ពើមរអើមអស់កល្បជានិច្ច។
ទោះបីជាពួកគេស្គាល់បទបញ្ញត្តិរបស់ព្រះដែលថា អ្នកដែលប្រព្រឹត្តបែបនេះ សមតែស្លាប់ក៏ដោយ ក៏ពួកគេមិនគ្រាន់តែប្រព្រឹត្តខ្លួនឯងប៉ុណ្ណោះទេ គឺថែមទាំងយល់ស្របនឹងអ្នកដែលប្រព្រឹត្តអំពើទាំងនេះទៀតផង៕
ដូច្នេះ ដូចដែលបាបបានចូលមកក្នុងពិភពលោកតាមរយៈមនុស្សម្នាក់ ហើយសេចក្ដីស្លាប់ចូលមកតាមរយៈបាបយ៉ាងណា សេចក្ដីស្លាប់ក៏ឆ្លងរាលដាលដល់មនុស្សទាំងអស់យ៉ាងនោះដែរ ដ្បិតមនុស្សគ្រប់គ្នាបានប្រព្រឹត្តបាប។
តើអ្នករាល់គ្នាមិនដឹងទេឬ? ប្រសិនបើអ្នករាល់គ្នាថ្វាយខ្លួនជាទាសករ ហើយទៅស្ដាប់បង្គាប់អ្នកណា នោះអ្នករាល់គ្នាជាទាសកររបស់អ្នកដែលអ្នករាល់គ្នាស្ដាប់បង្គាប់នោះឯង ទោះបីអ្នករាល់គ្នាជាទាសករនៃបាបដែលនាំទៅរកសេចក្ដីស្លាប់ក្ដី ឬជាទាសករនៃការស្ដាប់បង្គាប់ដែលនាំទៅរកសេចក្ដីសុចរិតក្ដី។
ដ្បិតថ្លៃឈ្នួលរបស់បាប គឺសេចក្ដីស្លាប់ រីឯអំណោយទានរបស់ព្រះ គឺជីវិតអស់កល្បជានិច្ច នៅក្នុងព្រះគ្រីស្ទយេស៊ូវព្រះអម្ចាស់នៃយើង៕
ដ្បិតកាលយើងរស់នៅខាងសាច់ឈាម តណ្ហានៃបាបដែលកើតមានតាមរយៈក្រឹត្យវិន័យ តែងតែចេញឥទ្ធិពលនៅក្នុងអវយវៈរបស់យើង ធ្វើឲ្យបង្កើតផលដល់សេចក្ដីស្លាប់។
ដ្បិតប្រសិនបើអ្នករាល់គ្នារស់នៅតាមសាច់ឈាម អ្នករាល់គ្នាមុខជាស្លាប់មិនខាន ផ្ទុយទៅវិញ ប្រសិនបើអ្នករាល់គ្នាសម្លាប់អំពើរបស់រូបកាយដោយព្រះវិញ្ញាណ នោះអ្នករាល់គ្នានឹងរស់។
គំនិតខាងសាច់ឈាមជាសេចក្ដីស្លាប់ រីឯគំនិតខាងព្រះវិញ្ញាណជាជីវិត និងសេចក្ដីសុខសាន្ត។
ផ្ទុយទៅវិញ យើងលះចោលអំពើលាក់កំបាំងដ៏គួរឲ្យខ្មាស ហើយមិនដើរក្នុងល្បិចកលឡើយ ព្រមទាំងមិនបំប្លែងព្រះបន្ទូលរបស់ព្រះដែរ គឺនៅចំពោះព្រះ យើងណែនាំខ្លួនយើងឲ្យសតិសម្បជញ្ញៈរបស់មនុស្សទាំងអស់ទទួលយក ដោយការបើកសម្ដែងសេចក្ដីពិត។
ដ្បិតមើល៍! ការដែលអ្នករាល់គ្នាព្រួយចិត្តស្របតាមព្រះដូច្នេះឯង បានបង្កើតចិត្តខ្នះខ្នែង ពាក្យឆ្លើយការពារខ្លួន កំហឹងសុចរិត ការកោតខ្លាច ការនឹករលឹក ចិត្តឆេះឆួល និងការដាក់ទោសក្នុងអ្នករាល់គ្នាដល់ម្ល៉េះ! ក្នុងគ្រប់ជំពូក អ្នករាល់គ្នាបានបញ្ជាក់ថាខ្លួនឯងបរិសុទ្ធចំពោះរឿងនេះ។
ចុងបញ្ចប់របស់អ្នកទាំងនោះជាសេចក្ដីវិនាស ព្រះរបស់ពួកគេគឺក្រពះរបស់ខ្លួន ហើយសិរីរុងរឿងរបស់ពួកគេនៅក្នុងសេចក្ដីគួរខ្មាសរបស់ខ្លួន; ពួកគេគិតតែពីខាងលោកីយ៍ប៉ុណ្ណោះ។
ចុះអ្នករាល់គ្នាគិតថា អ្នកដែលជាន់ឈ្លីព្រះបុត្រារបស់ព្រះ ហើយចាត់ទុកព្រះលោហិតនៃសម្ពន្ធមេត្រីដែលខ្លួនត្រូវបានញែកជាវិសុទ្ធនោះថាមិនបរិសុទ្ធ ថែមទាំងបង្អាប់បង្អោនព្រះវិញ្ញាណនៃព្រះគុណ តើអ្នកនោះសមតែទទួលទោសធ្ងន់ជាងជាយ៉ាងណាទៅ!
ប៉ុន្តែប្រសិនបើដីនោះបង្កើតតែគុម្ពបន្លា និងដើមបន្លាវិញ វាក៏គ្មានប្រយោជន៍អ្វីឡើយ ហើយរៀបនឹងត្រូវបណ្ដាសា។ នៅទីបំផុត វានឹងត្រូវបានដុតចោល។
បន្ទាប់មក នៅពេលតណ្ហាមានផ្ទៃពោះ ក៏សម្រាលបានបាប ហើយនៅពេលបាបពេញវ័យ ក៏បង្កើតសេចក្ដីស្លាប់។
ចូរឲ្យអ្នកនោះដឹងថា អ្នកដែលនាំមនុស្សបាបឲ្យត្រឡប់មកវិញពីផ្លូវវង្វេង នឹងសង្គ្រោះព្រលឹងរបស់អ្នកនោះចេញពីសេចក្ដីស្លាប់ ព្រមទាំងគ្របបាំងបាបដ៏ច្រើនសន្ធឹកទៀតផង៕៚
ដ្បិតពេលកំណត់មកដល់ហើយ ដើម្បីឲ្យការជំនុំជម្រះចាប់ផ្ដើមពីដំណាក់របស់ព្រះ ហើយប្រសិនបើចាប់ផ្ដើមពីយើង ចុះចុងបញ្ចប់របស់ពួកអ្នកដែលមិនព្រមជឿដំណឹងល្អរបស់ព្រះ តើនឹងទៅជាយ៉ាងណា?
ឥឡូវនេះ កូនរាល់គ្នាអើយ ចូរស្ថិតនៅក្នុងព្រះអង្គចុះ ដើម្បីកាលណាព្រះអង្គលេចមក យើងអាចមានភាពក្លាហាន ព្រមទាំងឥតត្រូវអៀនខ្មាសនៅចំពោះព្រះអង្គ ក្នុងកាលដែលព្រះអង្គយាងមក។
ដ្បិតអ្នកទាំងនោះបានបង្ហូរឈាមបណ្ដាវិសុទ្ធជន និងព្យាការី ដូច្នេះព្រះអង្គបានប្រទានឲ្យពួកគេផឹកឈាម។ ពួកគេសមតែទទួលដូច្នោះ”។
បន្ទាប់មក សេចក្ដីស្លាប់ និងស្ថានមនុស្សស្លាប់ត្រូវបានទម្លាក់ទៅក្នុងបឹងភ្លើង។ បឹងភ្លើងនេះហើយ ជាសេចក្ដីស្លាប់ទីពីរ។