Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 73:17 - ព្រះគម្ពីរខ្មែរសាកល

17 រហូតដល់​ខ្ញុំ​ចូលទៅ​ក្នុង​ទីវិសុទ្ធ​របស់​ព្រះ ទើប​ខ្ញុំ​យល់ច្បាស់​នូវ​ចុងបញ្ចប់​របស់ពួកគេ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

17 រហូត​ទាល់​តែ​ទូល‌បង្គំ​បាន​ចូល​ទៅ​ក្នុង ទី​បរិសុទ្ធ​របស់​ព្រះ នោះ​ទើប​ទូល‌បង្គំ​យល់​ពី​ចុង​បញ្ចប់​របស់​គេ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

17 រហូត​ទាល់​តែ​ទូលបង្គំ​ចូល​មក​ដល់ ទីសក្ការៈ​របស់​ព្រះ‌ជាម្ចាស់ ទើប​ទូលបង្គំ​យល់​ថា​ចុង​បញ្ចប់​របស់​មនុស្ស អាក្រក់​នឹង​ក្លាយ​ទៅ​ជា​យ៉ាង​ណា។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

17 ទាល់​តែ​ទូលបង្គំ​បាន​ចូល​ទៅ​ក្នុង​ទី​បរិសុទ្ធ​របស់​ព្រះ ហើយ​បាន​ពិចារណា​ពី​ចុង​បំផុត​របស់​គេ

សូមមើលជំពូក ចម្លង

អាល់គីតាប

17 រហូត​ទាល់​តែ​ខ្ញុំ​ចូល​មក​ដល់ ទី‌សក្ការៈ​របស់​អុលឡោះ ទើប​ខ្ញុំ​យល់​ថា​ចុង​បញ្ចប់​របស់​មនុស្ស អាក្រក់​នឹង​ក្លាយ​ទៅ​ជា​យ៉ាង​ណា។

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 73:17
12 ការដាក់ឲ្យឆ្លើយតបគ្នា  

ការរបើកឡើង​នៃ​ព្រះបន្ទូល​របស់ព្រះអង្គ​ផ្ដល់ពន្លឺ ព្រមទាំង​ធ្វើឲ្យ​មនុស្សខ្វះចំណេះដឹង​មានការយល់ច្បាស់​។


សេចក្ដីបន្ទាល់​របស់ព្រះអង្គ​ជា​អំណរ​ដល់​ទូលបង្គំ និងជា​ទីប្រឹក្សា​ដល់​ទូលបង្គំ​!


ខ្ញុំ​បាន​ទូល​សុំ​សេចក្ដី​មួយ​ពី​ព្រះយេហូវ៉ា ជា​សេចក្ដីដែល​ខ្ញុំ​ស្វែងរក គឺ​ឲ្យ​ខ្ញុំ​រស់នៅ​ក្នុង​ដំណាក់​របស់​ព្រះយេហូវ៉ា ក្នុង​អស់ទាំងថ្ងៃនៃជីវិត​របស់ខ្ញុំ ដើម្បី​ផ្ចង់មើល​សោភ័ណភាព​របស់​ព្រះយេហូវ៉ា និង​ដើម្បី​ស្វែងយល់​នៅក្នុង​ព្រះវិហារ​របស់ព្រះអង្គ​។


ដោយហេតុនេះ ទូលបង្គំ​នឹង​រំពឹងមើល​ព្រះអង្គ​នៅក្នុង​ទីវិសុទ្ធ ដើម្បី​មើល​ព្រះចេស្ដា និង​សិរីរុងរឿង​របស់ព្រះអង្គ​។


ឱ​ព្រះ​អើយ ផ្លូវ​របស់ព្រះអង្គ​គឺ​វិសុទ្ធ តើ​មាន​ព្រះ​ណា​ធំឧត្ដម​ដូច​ព្រះ​នៃយើងខ្ញុំ​?


រីឯ​ព្រះអង្គ​វិញ ព្រះយេហូវ៉ា​អើយ ព្រះអង្គគង់នៅ​ស្ថានដ៏ខ្ពស់​ជារៀងរហូត​!


“ប៉ុន្តែ​ព្រះ​មានបន្ទូល​នឹង​គាត់​ថា​: ‘មនុស្ស​ល្ងីល្ងើ​អើយ! នៅ​យប់​នេះ ព្រលឹង​របស់អ្នក​នឹង​ត្រូវ​ទារ​ពី​អ្នក​វិញ​ហើយ​។ ចុះ​អ្វីៗដែល​អ្នក​បាន​រៀបចំ​ទុក​នោះ នឹង​ទៅជា​របស់​នរណា​វិញ?’។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម