រ៉ូម 6:21 - អាល់គីតាប21 កាលណោះបងប្អូនបានទទួលផលអ្វី? គឺគ្មានអ្វីក្រៅពីកិច្ចការដែលនាំឲ្យបងប្អូនខ្មាសនៅពេលនេះឡើយ ជាកិច្ចការដែលបណ្ដាលឲ្យបងប្អូនស្លាប់! សូមមើលជំពូកព្រះគម្ពីរខ្មែរសាកល21 ចុះកាលនោះ តើអ្នករាល់គ្នាបានផលអ្វីពីអំពើដែលឥឡូវនេះអ្នករាល់គ្នាអៀនខ្មាសវិញ? ដ្បិតលទ្ធផលចុងក្រោយនៃអំពើទាំងនោះ គឺសេចក្ដីស្លាប់។ សូមមើលជំពូកKhmer Christian Bible21 នៅពេលនោះ តើអ្នករាល់គ្នាបានទទួលផលអ្វីខ្លះពីសេចក្ដីដែលអ្នករាល់គ្នាអៀនខ្មាសនៅពេលនេះ? ព្រោះលទ្ធផលនៃសេចក្ដីទាំងនោះជាសេចក្ដីស្លាប់ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦21 កាលណោះ តើអ្នករាល់គ្នាបានផលអ្វីខ្លះពីសេចក្ដីដែលឥឡូវនេះ អ្នករាល់គ្នាអៀនខ្មាស? ដ្បិតចុងបំផុតនៃសេចក្ដីទាំងនោះជាសេចក្តីស្លាប់! សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥21 កាលណោះបងប្អូនបានទទួលផលអ្វី? គឺគ្មានអ្វីក្រៅពីកិច្ចការដែលនាំឲ្យបងប្អូនខ្មាសនៅពេលនេះឡើយ ជាកិច្ចការដែលបណ្ដាលឲ្យបងប្អូនស្លាប់! សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤21 កាលណោះតើអ្នករាល់គ្នាបានផលអ្វីខ្លះក្នុងអំពើដែលឥឡូវនេះអ្នករាល់គ្នាអៀនខ្មាសវិញ ដ្បិតទីបំផុតនៃអំពើទាំងនោះជាសេចក្ដីស្លាប់ សូមមើលជំពូក |
សូមគិតមើល៍ ទុក្ខព្រួយដែលស្របតាមអុលឡោះដូច្នេះ មានផលប្រយោជន៍ចំពោះបងប្អូនយ៉ាងណា គឺបងប្អូនមានចិត្ដខ្នះខ្នែង ហើយលើសពីនេះទៅទៀត បងប្អូនចេះសុំទោសទាស់ចិត្ដនឹងអំពើអាក្រក់ មានចិត្ដគោរពកោតខ្លាច មានចិត្ដប៉ងប្រាថ្នាយ៉ាងខ្លាំង មានចិត្ដឈឺឆ្អាល ហើយបងប្អូនក៏ចេះដាក់ទោសអ្នកប្រព្រឹត្ដអំពើអាក្រក់ដែរ។ ការទាំងនេះ បង្ហាញឲ្យឃើញថា បងប្អូនគ្មានសៅហ្មងអ្វីទាំងអស់នៅក្នុងរឿងនេះ។
ដោយទូរអាអង្វរថា៖ «ឱអុលឡោះជាម្ចាស់នៃខ្ញុំអើយ! ខ្ញុំអាម៉ាស់មុខខ្លាំងណាស់! ម្ចាស់នៃខ្ញុំអើយ ខ្ញុំខ្មាសមិនហ៊ានសម្លឹងទៅរកទ្រង់ទេ ដ្បិតកំហុសរបស់យើងខ្ញុំកើនកាន់តែច្រើនឡើង ខ្ពស់ជាងក្បាលយើងខ្ញុំទៅទៀត។ រីឯអំពើបាបរបស់យើងខ្ញុំក៏គរឡើងជាច្រើន រហូតដល់ផ្ទៃមេឃដែរ។
បន្ទាប់មកស្តេចស៊ូឡៃម៉ានបញ្ជាទៅអ៊ីមុាំអបៀថើរថា៖ «ចូរវិលត្រឡប់ទៅកាន់ភូមិស្រុករបស់អ្នកនៅអាណាថោតវិញចុះ។ លោកគួរតែស្លាប់ ប៉ុន្តែ យើងមិនចង់សម្លាប់អ្នកក្នុងថ្ងៃនេះទេ ព្រោះអ្នកធ្លាប់សែងហិបសម្ពន្ធមេត្រីរបស់ អុលឡោះតាអាឡាជាម្ចាស់ ដើរពីមុខស្តេចទត ជាបិតារបស់យើង ហើយអ្នកក៏ធ្លាប់រួមសុខទុក្ខជាមួយបិតារបស់យើង ក្នុងពេលលំបាកវេទនាដែរ»។
បងប្អូនមិនដឹងទេឬ បើបងប្អូនប្រគល់ខ្លួនទៅបម្រើ និងស្ដាប់បង្គាប់ម្ចាស់ណា បងប្អូននឹងក្លាយទៅជាខ្ញុំបម្រើរបស់អ្នកដែលបងប្អូនស្ដាប់បង្គាប់នោះ ឬមួយបងប្អូននឹងទៅជាខ្ញុំបម្រើរបស់បាប ដែលនាំឲ្យបងប្អូនស្លាប់ ឬមួយបងប្អូនស្ដាប់បង្គាប់អុលឡោះដែលនាំឲ្យបងប្អូនបានសុចរិត។