សូមឲ្យមានព្រះពរដល់ព្រះយេហូវ៉ាដ៏ជាថ្មដារបស់ខ្ញុំ ជាព្រះអង្គដែលបង្វឹកដៃរបស់ខ្ញុំសម្រាប់សង្គ្រាម ក៏បង្វឹកម្រាមដៃរបស់ខ្ញុំសម្រាប់ចម្បាំង។
ទំនុកតម្កើង 18:3 - ព្រះគម្ពីរខ្មែរសាកល ខ្ញុំស្រែកហៅព្រះយេហូវ៉ាដែលស័ក្ដិសមនឹងសរសើរតម្កើង នោះខ្ញុំក៏ត្រូវបានសង្គ្រោះចេញពីសត្រូវរបស់ខ្ញុំ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ខ្ញុំអំពាវនាវរកព្រះយេហូវ៉ា ដែលព្រះអង្គស័ក្ដិសមនឹងលើកសរសើរ យ៉ាងនោះខ្ញុំនឹងបានសង្គ្រោះ រួចពីពួកខ្មាំងសត្រូវរបស់ខ្ញុំ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពេលខ្ញុំស្រែករកព្រះអង្គ ព្រះអង្គសង្គ្រោះខ្ញុំឲ្យរួចពីខ្មាំងសត្រូវរបស់ខ្ញុំ សូមលើកតម្កើងព្រះអម្ចាស់!។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ទូលបង្គំនឹងអំពាវនាវដល់ព្រះយេហូវ៉ា ដែលទ្រង់គួរសរសើរ យ៉ាងនោះទូលបង្គំនឹងបានសង្គ្រោះ រួចពីពួកសត្រូវរបស់ទូលបង្គំ។ អាល់គីតាប ពេលខ្ញុំស្រែករកទ្រង់ ទ្រង់សង្គ្រោះខ្ញុំឲ្យរួចពីខ្មាំងសត្រូវរបស់ខ្ញុំ សូមលើកតម្កើងអុលឡោះតាអាឡា!។ |
សូមឲ្យមានព្រះពរដល់ព្រះយេហូវ៉ាដ៏ជាថ្មដារបស់ខ្ញុំ ជាព្រះអង្គដែលបង្វឹកដៃរបស់ខ្ញុំសម្រាប់សង្គ្រាម ក៏បង្វឹកម្រាមដៃរបស់ខ្ញុំសម្រាប់ចម្បាំង។
ព្រះយេហូវ៉ាទ្រង់ធំឧត្ដម ហើយស័ក្ដិសមនឹងសរសើរតម្កើងយ៉ាងខ្លាំង; ភាពធំឧត្ដមរបស់ព្រះអង្គវាស់ស្ទង់មិនបានឡើយ។
ខ្ញុំស្រែកហៅព្រះយេហូវ៉ាដោយសំឡេងរបស់ខ្ញុំ នោះព្រះអង្គក៏ឆ្លើយមកខ្ញុំពីភ្នំដ៏វិសុទ្ធរបស់ព្រះអង្គ។ សេឡា
ព្រះអង្គនឹងយកទូលបង្គំចេញពីសំណាញ់ដែលគេបានបង្កប់ដើម្បីចាប់ទូលបង្គំ ដ្បិតព្រះអង្គជាបន្ទាយនៃទូលបង្គំ។
ព្រះយេហូវ៉ាទ្រង់ធំឧត្ដម ហើយស័ក្ដិសមនឹងសរសើរតម្កើងយ៉ាងខ្លាំង នៅទីក្រុងរបស់ព្រះនៃយើង គឺនៅលើភ្នំដ៏វិសុទ្ធរបស់ព្រះអង្គ!
ចូរស្រែកហៅយើងនៅថ្ងៃនៃទុក្ខវេទនាចុះ នោះយើងនឹងរំដោះអ្នក ហើយអ្នកនឹងលើកតម្កើងសិរីរុងរឿងដល់យើង”។
តើអ្នកទាំងអស់គ្នាវាយប្រហារទៅលើមនុស្សម្នាក់ ទាំងចង់សម្លាប់គេ ដូចកំពែងដែលទ្រេត ដូចរបងដែលចង់រលំ ដល់ពេលណាទៀត?
ប្រជាជនអើយ ចូរជឿទុកចិត្តលើព្រះអង្គគ្រប់ពេលវេលា ចូរបង្ហូរចិត្តរបស់អ្នករាល់គ្នាចេញនៅចំពោះព្រះអង្គចុះ គឺព្រះហើយ ជាជម្រកដល់យើង! សេឡា
សូមធ្វើជាថ្មដានៃជម្រកដល់ទូលបង្គំផង ដើម្បីឲ្យទូលបង្គំបានចូលមកជានិច្ច; ព្រះអង្គបានបង្គាប់ឲ្យសង្គ្រោះទូលបង្គំ ដ្បិតព្រះអង្គជាថ្មដា និងជាបន្ទាយនៃទូលបង្គំ។
គេនឹងស្រែកហៅយើង ហើយយើងនឹងឆ្លើយតបនឹងគេ; យើងនឹងនៅជាមួយគេក្នុងទុក្ខវេទនា ក៏នឹងរំដោះគេ ព្រមទាំងលើកតម្កើងគេផង។
ខ្ញុំនឹងទូលព្រះយេហូវ៉ាថា៖ “ព្រះអង្គជាជម្រករបស់ទូលបង្គំ និងជាបន្ទាយរបស់ទូលបង្គំ ជាព្រះរបស់ទូលបង្គំ ដែលទូលបង្គំជឿទុកចិត្តលើព្រះអង្គ!”។
ដ្បិតព្រះយេហូវ៉ាទ្រង់ធំឧត្ដម ហើយស័ក្ដិសមនឹងសរសើរតម្កើងយ៉ាងខ្លាំង; ព្រះអង្គគួរឲ្យកោតខ្លាចលើសព្រះទាំងអស់។
គឺជាសេចក្ដីសង្គ្រោះឲ្យរួចពីពួកខ្មាំងសត្រូវរបស់យើង និងពីកណ្ដាប់ដៃរបស់អស់អ្នកដែលស្អប់យើង
“ព្រះអម្ចាស់ ជាព្រះនៃយើងខ្ញុំអើយ ព្រះអង្គស័ក្ដិសមនឹងទទួលសិរីរុងរឿង កិត្តិយស និងព្រះចេស្ដា ដ្បិតព្រះអង្គបាននិម្មិតបង្កើតរបស់សព្វសារពើ។ ដោយសារតែបំណងព្រះហឫទ័យរបស់ព្រះអង្គ របស់សព្វសារពើមាននៅ និងត្រូវបាននិម្មិតបង្កើត”៕