Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 18:4 - ព្រះគម្ពីរខ្មែរសាកល

4 ចំណង​នៃ​សេចក្ដីស្លាប់​បាន​រុំព័ទ្ធ​ខ្ញុំ ហើយ​ជំនន់​នៃ​សេចក្ដីចង្រៃ​ក៏​បំភ័យ​ខ្ញុំ​;

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

4 ចំណង​នៃ​សេចក្ដី​ស្លាប់​បាន​រួប​រឹត​ខ្ញុំ ហើយ​ជំនន់​នៃ​សេចក្ដី​វិនាស​បាន​បំភ័យ​ខ្ញុំ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

4 សេចក្ដី​ស្លាប់​រួប​រឹត​ខ្ញុំ រីឯ​សេចក្ដី​វិនាស​អន្តរាយ ធ្លាក់​មក​លើ​ខ្ញុំ ដូច​ទឹក​ហូរ​មក​យ៉ាង​ខ្លាំង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

4 ៙ ឯ​ចំណង​នៃ​សេចក្ដី​ស្លាប់​បាន​រុំ​ជុំវិញ​ទូលបង្គំ ហើយ​ជំនន់​នៃ​សេចក្ដី​ទុច្ចរិត​បាន​បំភ័យ​ទូលបង្គំ

សូមមើលជំពូក ចម្លង

អាល់គីតាប

4 សេចក្ដី​ស្លាប់​រួប​រឹត​ខ្ញុំ រីឯ​សេចក្ដី​វិនាស​អន្តរាយ​ ធ្លាក់​មក​លើ​ខ្ញុំ ដូច​ទឹក​ហូរ​មក​យ៉ាង​ខ្លាំង។

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 18:4
18 ការដាក់ឲ្យឆ្លើយតបគ្នា  

ចំណង​នៃ​សេចក្ដីស្លាប់​បាន​រុំព័ទ្ធ​ខ្ញុំ ហើយ​ការឈឺចាប់​នៃ​ស្ថានមនុស្សស្លាប់​បាន​ចាប់​ខ្ញុំ​; ខ្ញុំ​ជួប​ទុក្ខវេទនា និង​ទុក្ខព្រួយ​។


ទឹកជំនន់​ក៏​បាន​ជន់លិច​យើង ហើយ​ទឹកជ្រោះ​បាន​គ្រប​លើ​ព្រលឹង​របស់យើង​——


ដ្បិត​ហ្វូង​ឆ្កែ​បាន​ព័ទ្ធជុំវិញ​ទូលបង្គំ ហ្វូង​មនុស្សដែល​ធ្វើអាក្រក់​បាន​ឡោមព័ទ្ធ​ទូលបង្គំ ហើយ​ចាក់ទម្លុះ​ដៃ និង​ជើង​របស់ទូលបង្គំ​។


ពួកគេ​នឹង​តក់ស្លុត​; ការឈឺ និង​ការចុកចាប់​នឹង​ចាប់​ពួកគេ​; ពួកគេ​នឹង​ឈឺចុកចាប់យ៉ាងខ្លាំង​ដូច​ស្ត្រីដែល​កំពុង​សម្រាល​កូន​។ ពួកគេ​នឹង​មើល​គ្នាទៅវិញទៅមក​ទាំង​ភ្ញាក់ផ្អើល មុខ​របស់ពួកគេ​នឹងបានដូចជា​អណ្ដាតភ្លើង​។


នៅពេល​ព្រះយេស៊ូវ​កំពុងតែ​មានបន្ទូល​នៅឡើយ មើល៍! យូដាស​ម្នាក់​ក្នុង​សាវ័ក​ទាំង​ដប់ពីរ​នាក់​បាន​មក​ដល់​។ មាន​ហ្វូងមនុស្ស​មួយក្រុម​ធំ​កាន់​ដាវ​កាន់​ដំបង​មក​ជាមួយ​គាត់​ដែរ ពួកគេ​មកពី​ពួក​នាយកបូជាចារ្យ និង​ពួក​ចាស់ទុំ​របស់​ប្រជាជន​។


នៅ​ពេល​នោះ ព្រះយេស៊ូវ​មានបន្ទូល​នឹង​ហ្វូងមនុស្ស​ថា​៖“អ្នករាល់គ្នា​ចេញមក​ទាំង​កាន់​ដាវ​កាន់​ដំបង​ដើម្បី​ចាប់​ខ្ញុំ ដូចជា​តាម​ចាប់​ចោរប្លន់​ឬ​? ខ្ញុំ​អង្គុយ​បង្រៀន​ក្នុង​ព្រះវិហារ​ជា​រៀងរាល់ថ្ងៃ តែ​អ្នករាល់គ្នា​មិន​បាន​ចាប់​ខ្ញុំ​ទេ​។


ពេលនោះ ទីក្រុង​ទាំងមូល​ជ្រួលច្របល់ ហើយ​ប្រជាជន​ក៏​រត់មកចោមរោម ពួកគេ​ចាប់​ប៉ូល​អូស​ចេញទៅ​ខាងក្រៅ​ព្រះវិហារ រួច​ទ្វារ​ក៏​បាន​បិទ​ភ្លាម។


ជាការពិត យើង​មានអារម្មណ៍ដូចជា​ត្រូវបាន​កាត់ទោស​ប្រហារជីវិត​ក្នុង​ខ្លួន​។ នេះគឺ​ដើម្បីកុំឲ្យ​យើង​ទុកចិត្ត​លើ​ខ្លួនឯង​ឡើយ គឺ​ឲ្យ​ទុកចិត្ត​លើ​ព្រះ​ដែល​លើក​មនុស្សស្លាប់​ឲ្យរស់ឡើងវិញ​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម