ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ទំនុកតម្កើង 141:2 - ព្រះគម្ពីរខ្មែរសាកល

សូមឲ្យ​សេចក្ដីអធិស្ឋាន​របស់ទូលបង្គំ​ត្រូវបាន​តាំងថ្វាយ​ដូចជា​គ្រឿងក្រអូប​នៅចំពោះ​ព្រះអង្គ សូមឲ្យ​ការលើក​ដៃ​ឡើង​របស់ទូលបង្គំ​បានដូចជា​តង្វាយពេលល្ងាច​ផង​។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

សូម​ឲ្យ​ពាក្យ​អធិស្ឋាន​របស់​ទូល‌បង្គំ បាន​ដូច​ជា​គ្រឿង​ក្រអូប​នៅ​ចំពោះ​ព្រះ‌អង្គ ហើយ​ការ​លើក​ដៃ​ប្រណម្យ​របស់​ទូល‌បង្គំ បាន​ដូច​ជា​យញ្ញ‌បូជា​នៅ​ពេល​ល្ងាច!

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

សូម​ឲ្យ​ពាក្យ​អធិស្ឋាន​របស់​ទូលបង្គំ ឡើង​ទៅ​ដល់​ព្រះអង្គ ដូច​ផ្សែង​គ្រឿង​ក្រអូប សូម​ទទួល​ពាក្យ​សរសើរ​តម្កើង​របស់​ទូលបង្គំ ដូច​តង្វាយ​នៅ​ពេល​ល្ងាច!

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

សូម​ឲ្យ​សេចក្ដី​អធិស្ឋាន​របស់​ទូលបង្គំ​បាន​ផ្សាយ​ឡើង ដូច​ជា​គ្រឿង​ក្រអូប​នៅ​ចំពោះ​ទ្រង់ នឹង​ការ​លើក​ដៃ​ប្រណម្យ​របស់​ទូលបង្គំ បាន​ដូច​ជា​យញ្ញ‌បូជា​ពេល​ល្ងាច

សូមមើលជំពូក

អាល់គីតាប

សូម​ឲ្យ​ពាក្យ​ទូរអា​របស់​ខ្ញុំ ឡើង​ទៅ​ដល់​ទ្រង់ ដូច​ផ្សែង​គ្រឿង​ក្រអូប សូម​ទទួល​ពាក្យ​សរសើរ​តម្កើង​របស់​ខ្ញុំ ដូច​ជំនូន​នៅ​ពេល​ល្ងាច!

សូមមើលជំពូក



ទំនុកតម្កើង 141:2
23 ការដាក់ឲ្យឆ្លើយតបគ្នា  

ចូរ​លើក​ដៃ​របស់អ្នករាល់គ្នា​ទៅ​ទីវិសុទ្ធ ហើយ​ថ្វាយពរ​ព្រះយេហូវ៉ា​!


សូម​សណ្ដាប់​សំឡេង​នៃ​ពាក្យអង្វរករ​របស់ទូលបង្គំ​ផង ពេល​ទូលបង្គំ​ស្រែករកជំនួយ​ពី​ព្រះអង្គ ពេល​ទូលបង្គំ​លើក​ដៃ​ឡើង​ឆ្ពោះទៅ​ទីវិសុទ្ធបំផុត​របស់ព្រះអង្គ​។


ព្រះយេហូវ៉ា​អើយ នៅ​ពេលព្រឹក ព្រះអង្គ​នឹង​ឮ​សំឡេង​របស់ទូលបង្គំ នៅ​ពេលព្រឹក ទូលបង្គំ​រៀបរាប់ទូល​ព្រះអង្គ ទាំង​ប្រុងស្មារតី​ផង​។


ដូច្នេះ ទូលបង្គំ​នឹង​ថ្វាយពរ​ព្រះអង្គ​អស់មួយជីវិត​របស់ទូលបង្គំ ទូលបង្គំ​នឹង​លើក​ដៃ​ទូលបង្គំ​ឡើង​ក្នុង​ព្រះនាម​របស់ព្រះអង្គ​។


យញ្ញបូជា​របស់​មនុស្ស​អាក្រក់ ជា​ទីស្អប់ខ្ពើម​ដល់​ព្រះយេហូវ៉ា រីឯ​សេចក្ដីអធិស្ឋាន​របស់​មនុស្ស​ទៀងត្រង់ ជា​ទីគាប់ព្រះហឫទ័យ​ដល់​ព្រះអង្គ​។


គឺ​ខណៈដែល​ខ្ញុំ​កំពុងតែ​ទូល​ក្នុង​ការអធិស្ឋាន នោះ​មាន​បុរស​ម្នាក់ គឺ​កាពី្រយ៉ែល ដែល​ខ្ញុំ​បាន​ឃើញ​ក្នុង​និមិត្ត​លើកមុន បាន​ហើរយ៉ាងលឿន​មកដល់​ខ្ញុំ ប្រហែលជា​ម៉ោង​តង្វាយពេលល្ងាច​។


ជាការពិត ចាប់ពី​តំបន់ថ្ងៃរះ​រហូតដល់​តំបន់ថ្ងៃលិច នាម​របស់យើង​នឹងបាន​ធំឧត្ដម​ក្នុងចំណោម​ប្រជាជាតិ​នានា​។ នៅ​គ្រប់​កន្លែង នឹង​មាន​ថ្វាយ​គ្រឿងក្រអូប និង​តង្វាយ​បរិសុទ្ធ​ដល់​នាម​របស់យើង ដ្បិត​នាម​របស់យើង​នឹងបាន​ធំឧត្ដម​ក្នុងចំណោម​ប្រជាជាតិ​នានា”។ ព្រះយេហូវ៉ា​នៃ​ពលបរិវារ​មានបន្ទូល​ដូច្នេះ​ហើយ​។


កាលមួយ ពេត្រុស និង​យ៉ូហាន​បាន​ឡើងទៅ​ព្រះវិហារ នៅ​ម៉ោង​អធិស្ឋាន គឺ​ម៉ោងបីរសៀល​។


ដូច្នេះ ខ្ញុំ​ចង់​ឲ្យ​ពួក​ប្រុស‍ៗ​នៅ​គ្រប់​ទីកន្លែង អធិស្ឋាន​ដោយ​លើក​ដៃ​ដ៏វិសុទ្ធ​ឡើង ដោយគ្មាន​កំហឹង ឬ​ការឈ្លោះប្រកែក​។


នៅពេល​កូនចៀម​បាន​យក​ក្រាំង​ហើយ សត្វមានជីវិត​ទាំង​បួន និង​ពួក​ចាស់ទុំ​ទាំង​ម្ភៃបួន​នាក់​បាន​ក្រាបចុះ​នៅចំពោះ​កូនចៀម​។ ម្នាក់ៗ​កាន់​ពិណ​មួយ និង​ពែង​មាស​ពេញ​ដោយ​គ្រឿងក្រអូប​ដែល​ជា​សេចក្ដីអធិស្ឋាន​របស់​វិសុទ្ធជន​។