Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ដានី‌យ៉ែល 9:21 - ព្រះគម្ពីរខ្មែរសាកល

21 គឺ​ខណៈដែល​ខ្ញុំ​កំពុងតែ​ទូល​ក្នុង​ការអធិស្ឋាន នោះ​មាន​បុរស​ម្នាក់ គឺ​កាពី្រយ៉ែល ដែល​ខ្ញុំ​បាន​ឃើញ​ក្នុង​និមិត្ត​លើកមុន បាន​ហើរយ៉ាងលឿន​មកដល់​ខ្ញុំ ប្រហែលជា​ម៉ោង​តង្វាយពេលល្ងាច​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

21 អើ កាល​ខ្ញុំ​កំពុង​តែ​អធិ‌ស្ឋាន​នៅ​ឡើយ នោះ​លោក​ដែល​នាម កាព្រី‌យ៉ែល ជា​អ្នក​ដែល​ខ្ញុំ​បាន​ឃើញ​ក្នុង​និមិត្ត​ពីមុន ហោះ​យ៉ាង​លឿន ចូល​មក​រក​ខ្ញុំ ចំ​ពេល​ថ្វាយ​តង្វាយ​ល្ងាច។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

21 ពេល​ខ្ញុំ​កំពុង​តែ​អធិស្ឋាន​នៅ​ឡើយ ស្រាប់​តែ​ទេវតា*​កាព្រី‌យ៉ែល ដែល​ខ្ញុំ​បាន​ឃើញ​ក្នុង​សុបិន​និមិត្ត​ដ៏​អស្ចារ្យ កាល​ពី​មុន​នោះ ហោះ​ចូល​មក​ជិត​ខ្ញុំ​យ៉ាង​រហ័ស ចំ​ពេល​ថ្វាយ​តង្វាយ​វេលា​ល្ងាច។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

21 អើ កំពុង​ដែល​ខ្ញុំ​អធិស្ឋាន​នៅ​ឡើយ នោះ​លោក​ដែល​នាម​ជា កាព្រី‌យ៉ែល ជា​អ្នក​ដែល​ខ្ញុំ​បាន​ឃើញ​ក្នុង​ការ​ជាក់​ស្តែង​មុន​ដំបូង លោក​ហោះ​យ៉ាង​លឿន ចូល​មក​ឯ​ខ្ញុំ ក្នុង​រវាង​ពេល​ថ្វាយ​ដង្វាយ​ល្ងាច

សូមមើលជំពូក ចម្លង

អាល់គីតាប

21 ពេល​ខ្ញុំ​កំពុង​តែ​ទូរអា​នៅ​ឡើយ ស្រាប់​តែ​ម៉ាឡា‌អ៊ីកាត់​ជីព្រ‌អេល ដែល​ខ្ញុំ​បាន​ឃើញ​ក្នុង​សុបិន​និមិត្ត​ដ៏​អស្ចារ្យ កាល​ពី​មុន​នោះ ហោះ​ចូល​មក​ជិត​ខ្ញុំ​យ៉ាង​រហ័ស ចំ​ពេល​ជូន​ជំនូន​វេលា​ល្ងាច។

សូមមើលជំពូក ចម្លង




ដានី‌យ៉ែល 9:21
27 ការដាក់ឲ្យឆ្លើយតបគ្នា  

ទូតសួគ៌​ដ៏មានកម្លាំងខ្លាំងពូកែ​របស់ព្រះអង្គ ដែល​ធ្វើតាម​ព្រះបន្ទូល​របស់ព្រះអង្គ​ដោយ​ស្ដាប់តាម​ព្រះសូរសៀង​នៃ​ព្រះបន្ទូល​របស់ព្រះអង្គ​អើយ ចូរ​ថ្វាយពរ​ព្រះយេហូវ៉ា​!


ព្រះអង្គ​ទ្រង់​យក​ខ្យល់​ធ្វើជា​អ្នកនាំសារ​របស់ព្រះអង្គ ហើយ​យក​ភ្លើងសន្ធោសន្ធៅ​ធ្វើជា​អ្នកបម្រើ​របស់ព្រះអង្គ​។


សូមឲ្យ​សេចក្ដីអធិស្ឋាន​របស់ទូលបង្គំ​ត្រូវបាន​តាំងថ្វាយ​ដូចជា​គ្រឿងក្រអូប​នៅចំពោះ​ព្រះអង្គ សូមឲ្យ​ការលើក​ដៃ​ឡើង​របស់ទូលបង្គំ​បានដូចជា​តង្វាយពេលល្ងាច​ផង​។


មាន​ពួក​សេរ៉ាភីម​ឈរ​នៅ​ខាងលើ​ព្រះអង្គ នីមួយៗ​មាន​ស្លាប​ប្រាំមួយ ក៏​បាំង​មុខ​ខ្លួន​ដោយ​ស្លាប​ពីរ បាំង​ជើង​ខ្លួន​ដោយ​ស្លាប​ពីរ ហើយ​ហើរ​ដោយ​ស្លាប​ពីរ​។


ពេលនោះ មើល៍! មាន​ដៃ​មួយ​ពាល់​ខ្ញុំ ហើយ​ធ្វើឲ្យ​ខ្ញុំ​ងើបឡើងទាំងញ័រ​ដោយ​លុត​ជង្គង់ និង​ច្រត់ដៃ​។


នោះ​មើល៍! មាន​ម្នាក់​ទ្រង់ទ្រាយ​ដូច​កូនមនុស្ស​ពាល់​បបូរមាត់​របស់ខ្ញុំ រួច​ខ្ញុំ​ក៏​បើក​មាត់​និយាយ​នឹង​អ្នកដែល​ឈរ​នៅចំពោះ​ខ្ញុំ​ថា​៖ “លោកម្ចាស់​នៃខ្ញុំ​អើយ ដោយសារតែ​និមិត្ត​នេះ ការឈឺចុកចាប់​បាន​ធ្លាក់​មកលើ​ខ្ញុំ ហើយ​ខ្ញុំ​រក្សាទុក​កម្លាំង​មិនបានឡើយ​។


ម្នាក់​ដែលមាន​ភិនភាគ​ដូច​មនុស្ស​បាន​ពាល់​ខ្ញុំ​ទៀត ក៏​ឲ្យ​ខ្ញុំ​មានកម្លាំងឡើង


រួច​ខ្ញុំ​ឮ​សំឡេង​មនុស្ស​នៅកណ្ដាល​ទន្លេអ៊ូឡាយ ស្រែកហៅ​ថា​៖ “កាពី្រយ៉ែល​អើយ ចូរឲ្យ​ម្នាក់នេះ​យល់​និមិត្ត​នេះ​ចុះ​!”។


ខណៈដែល​គាត់​កំពុង​និយាយ​នឹង​ខ្ញុំ ខ្ញុំ​ក៏​លង់លក់​ទាំង​ផ្កាប់មុខដល់ដី ប៉ុន្តែ​គាត់​បាន​ពាល់​ខ្ញុំ ហើយ​ខ្ញុំ​ក៏​ឈរឡើង​លើ​កន្លែងដែល​ខ្ញុំ​បាន​ឈរ​។


ប្រមាណជា​ម៉ោងបីរសៀល ព្រះយេស៊ូវ​ទ្រង់​ស្រែកឡើង​ដោយ​សំឡេង​យ៉ាងខ្លាំង​ថា​៖“អេលី អេលី ឡាម៉ា​សាបាច់ថានី​?” ដែលមានអត្ថន័យថា“ព្រះ​របស់ទូលបង្គំ​! ព្រះ​របស់ទូលបង្គំ​អើយ​! ហេតុអ្វីបានជា​ព្រះអង្គ​បោះបង់​ទូលបង្គំ​ចោល​?”។


ទូតសួគ៌​តប​នឹង​លោក​ថា​៖ “ខ្ញុំ​គឺ​កាព្រីយ៉ែល ដែល​ឈរ​នៅមុខ​ព្រះ ហើយ​ខ្ញុំ​ត្រូវបាន​ចាត់ឲ្យមក​ដើម្បី​និយាយ​នឹង​អ្នក និង​ដើម្បី​នាំដំណឹងល្អ​នេះ​ដល់​អ្នក​។


នៅ​ខែ​ទីប្រាំមួយ ទូតសួគ៌​កាព្រីយ៉ែល​ត្រូវបាន​ចាត់​ពី​ព្រះ ឲ្យទៅ​ទីក្រុង​មួយ​ក្នុង​កាលីឡេ ដែល​មាន​ឈ្មោះ​ថា​ណាសារ៉ែត


ថ្ងៃ​មួយ ប្រមាណជា​ម៉ោងបីរសៀល លោក​បាន​ឃើញ​និមិត្ត​យ៉ាងច្បាស់ គឺ​ឃើញ​ទូតសួគ៌​របស់​ព្រះ​ចូលមក និយាយ​នឹង​លោក​ថា​៖ “កូនេលាស​!”។


លុះ​នៅ​ថ្ងៃបន្ទាប់ ប្រមាណជា​ម៉ោងដប់ពីរថ្ងៃត្រង់ គឺ​ខណៈដែល​អ្នកទាំងនោះ​ធ្វើដំណើរ​មកជិត​ទីក្រុង​នោះ ពេត្រុស​បាន​ឡើងទៅ​លើ​ដំបូលផ្ទះ​ដើម្បី​អធិស្ឋាន​។


ពេលនោះ មើល៍! ទូតសួគ៌​របស់​ព្រះអម្ចាស់​មកឈរនៅក្បែរ ហើយ​មាន​ពន្លឺ​ភ្លឺចែងចាំង​ក្នុង​គុក​។ ទូតសួគ៌​ក៏​ដាស់​ពេត្រុស​ឡើង​ដោយ​ទះ​ចំហៀងខ្លួន​គាត់ ទាំង​និយាយថា​៖ “ចូរ​ក្រោកឡើង​ជា​ប្រញាប់​!” នោះ​ច្រវាក់​ក៏​របូតធ្លាក់​ពី​ដៃ​ទាំងពីរ​របស់​គាត់​។


កាលមួយ ពេត្រុស និង​យ៉ូហាន​បាន​ឡើងទៅ​ព្រះវិហារ នៅ​ម៉ោង​អធិស្ឋាន គឺ​ម៉ោងបីរសៀល​។


តើ​ទូតសួគ៌​ទាំងអស់​មិនមែន​ជា​វិញ្ញាណ​បម្រើ ដែល​ត្រូវបាន​ចាត់ឲ្យមក​ដើម្បី​បម្រើ​អ្នក​ដែល​រៀបនឹង​ទទួល​សេចក្ដីសង្គ្រោះ​ជាមរតក​ទេ​ឬ​?​៕


អំពី​បណ្ដា​ទូតសួគ៌ ព្រះអង្គ​មានបន្ទូល​មែន​ថា​: “ព្រះ​ទ្រង់​ធ្វើឲ្យ​បណ្ដា​ទូតសួគ៌​របស់​ព្រះអង្គ​ទៅជា​ខ្យល់ ហើយ​ធ្វើឲ្យ​អ្នកបម្រើ​របស់​ព្រះអង្គ​ទៅជា​ភ្លើងសន្ធោសន្ធៅ”


សេះ និង​អ្នក​ដែល​ជិះ​វា ដែល​ខ្ញុំ​បាន​ឃើញ​ក្នុង​និមិត្ត មានលក្ខណៈ​ដូច្នេះ​: ពួកគេ​ពាក់​ក្រោះការពារទ្រូង​ពណ៌ភ្លើង ពណ៌ត្បូងកណ្ដៀង និង​ពណ៌ស្ពាន់ធ័រ​; ក្បាល​សេះ​ទាំងនោះ​ដូច​ក្បាល​សិង្ហ ហើយ​មាន​ភ្លើង ផ្សែង និង​ស្ពាន់ធ័រ ចេញមក​ពី​មាត់​របស់​ពួកវា​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម