ដ្បិតពួកមនុស្សទមិឡល្មើស នឹងកើតផលមិនបាន ហើយភ្លើងនឹងឆេះបន្សុសទីលំនៅ របស់ពួកដែលស៊ីសំណូកផង។
យ៉ូប 8:22 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឯពួកដែលស្អប់អ្នក គេនឹងមានសេចក្ដីខ្មាសរួបរឹតខ្លួន នោះទីលំនៅរបស់មនុស្សអាក្រក់ នឹងសូន្យបាត់ទៅ»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ អស់អ្នកដែលស្អប់លោកនឹងត្រូវអាម៉ាស់ ហើយលំនៅរបស់មនុស្សអាក្រក់នឹង រលាយសូន្យ»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯពួកដែលស្អប់អ្នក គេនឹងមានសេចក្ដីខ្មាសរួបរឹតខ្លួន នោះទីលំនៅរបស់មនុស្សអាក្រក់នឹងសូន្យបាត់ទៅ។ អាល់គីតាប មនុស្សដែលស្អប់អ្នកនឹងត្រូវអាម៉ាស់ ហើយលំនៅរបស់មនុស្សអាក្រក់នឹង រលាយសូន្យ»។ |
ដ្បិតពួកមនុស្សទមិឡល្មើស នឹងកើតផលមិនបាន ហើយភ្លើងនឹងឆេះបន្សុសទីលំនៅ របស់ពួកដែលស៊ីសំណូកផង។
គេនឹងត្រូវរលើងចេញពីទីលំនៅ ដែលបានយកជាទីពឹង ហើយនឹងត្រូវនាំទៅចំពោះស្តេច នៃសេចក្ដីស្ញែងខ្លាច។
ដ្បិតអ្នករាល់គ្នាថា "តើផ្ទះរបស់សេដ្ឋីនៅឯណាឥឡូវ? តើទីលំនៅរបស់មនុស្សអាក្រក់នៅឯណា?"
ព្រះអង្គមិនគាំពារជីវិតរបស់មនុស្សអាក្រក់ នោះទេ តែព្រះអង្គប្រោសមនុស្ស ដែលត្រូវវេទនាតាមត្រឹមត្រូវ។
ហេតុអ្វីបានជាព្រះអង្គមិនអត់ទោស ចំពោះអំពើរំលងរបស់ទូលបង្គំ ហើយដោះអំពើទុច្ចរិតរបស់ទូលបង្គំចេញ? ដ្បិតបន្តិចទៀតទូលបង្គំនឹងដេកនៅក្នុងដី ព្រះអង្គនឹងស្វែងរកទូលបង្គំ តែមិនមានទូលបង្គំទៀតទេ»។
អ្នកនោះនឹងផ្អែកទៅលើផ្ទះខ្លួន តែផ្ទះនោះនឹងរលំទៅ គេនឹងចាប់យឹតផ្ទះនោះ តែមិនធន់នៅទេ។
បើកាលណាត្រូវរំលើងចេញពីកន្លែង នោះកន្លែងរបស់វាមិនព្រមស្គាល់ទៀតឡើយ គឺដោយពាក្យថា យើងមិនបានឃើញឯងទេ។
សូមឲ្យពួកអ្នកចោទប្រកាន់ទូលបង្គំ ប្រដាប់ខ្លួនដោយសេចក្ដីអាប់យស សូមឲ្យគេឃ្លុំខ្លួនដោយសេចក្ដីអាម៉ាស់ ដូចជាពាក់អាវ!
យើងនឹងគ្របដណ្ដប់ខ្មាំងសត្រូវរបស់គេ ដោយសេចក្ដីខ្មាស តែនៅលើក្បាលលោកវិញ នឹងមានមកុដដ៏រុងរឿង»។
អស់អ្នកដែលអរសប្បាយនឹងទុក្ខលំបាក របស់ទូលបង្គំ សូមឲ្យគេត្រូវខ្មាស ហើយជ្រប់មុខទាំងអស់គ្នាចុះ! អស់អ្នកដែលលើកគ្នាទាស់នឹងទូលបង្គំ សូមឲ្យគេហ៊ុមព័ទ្ធដោយភាពអាម៉ាស់ ហើយបាក់មុខទៅ!
ផ្ទះរបស់មនុស្សអាក្រក់នឹងត្រូវរំលំ តែខ្ទមរបស់មនុស្សទៀងត្រង់ នឹងចម្រើនឡើងវិញ។
គ្រានោះ អស់ទាំងសេដ្ឋីជើងសមុទ្រ នឹងចុះពីវេទិការបស់ខ្លួន ដោះសម្លៀកបំពាក់ចេញ ហើយផ្លាស់អាវប៉ាក់ គេនឹងភ័យខ្លាច ហើយអង្គុយនៅដីវិញ ដោយញាប់ញ័រជានិច្ច ព្រមទាំងស្រឡាំងកាំង ដោយព្រោះអ្នក។
ស្តេចកាន់ទុក្ខ ហើយពួកចៅហ្វាយអស់សង្ឃឹម ឯដៃប្រជាជននៅក្នុងស្រុកត្រូវញ័ររន្ធត់ យើងនឹងធ្វើដល់គេតាមអំពើដែលគេប្រព្រឹត្ត ហើយនឹងជំនុំជម្រះគេ តាមគួរនឹងទោសរបស់គេ នោះគេនឹងដឹងថា យើងនេះហើយ ជាព្រះយេហូវ៉ាពិត។
ព្រះយេហូវ៉ានៃពួកពលបរិវារមានព្រះបន្ទូលថា យើងនឹងឲ្យបណ្ដាសានោះចេញទៅ នឹងចូលទៅក្នុងផ្ទះរបស់ចោរ ហើយទៅក្នុងផ្ទះរបស់អ្នកដែលស្បថបំពានដោយនូវឈ្មោះយើង ក៏នឹងនៅជាប់ក្នុងផ្ទះគេ ព្រមទាំងធ្វើឲ្យផ្ទះនោះសូន្យទៅ ទោះទាំងឈើ និងថ្មផង»។
អ្នករាល់គ្នាដែលនៅក្មេងក៏ដូច្នោះដែរ ត្រូវចុះចូលនឹងពួកចាស់ទុំ។ គ្រប់គ្នាត្រូវប្រដាប់កាយដោយចិត្តសុភាពចំពោះគ្នាទៅវិញទៅមក ដ្បិត «ព្រះប្រឆាំងនឹងមនុស្សអួតខ្លួន តែទ្រង់ផ្តល់ព្រះគុណដល់មនុស្សដែលដាក់ខ្លួនវិញ» ។