Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យ៉ូប 21:28 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

28 ដ្បិត​អ្នក​រាល់​គ្នា​ថា "តើ​ផ្ទះ​របស់​សេដ្ឋី​នៅ​ឯ​ណា​ឥឡូវ? តើ​ទី​លំនៅ​របស់​មនុស្ស​អាក្រក់​នៅ​ឯ​ណា?"

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

28 អស់​លោក​សួរ​ថា “ផ្ទះ​របស់​អ្នក​ធំ​នៅ​ឯ​ណា លំ‌នៅ​ដែល​មនុស្ស​អាក្រក់​ធ្លាប់​រស់​នៅ​នោះ នៅ​ឯ​ណា”

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

28 ដ្បិត​អ្នក​រាល់​គ្នា​ថា តើ​ផ្ទះ​របស់​សេដ្ឋី​នៅ​ឯ​ណា​ឥឡូវ គឺ​ជា​ទី​លំនៅ​របស់​មនុស្ស​អាក្រក់​នោះ តើ​នៅ​ឯ​ណា

សូមមើលជំពូក ចម្លង

អាល់គីតាប

28 អស់​លោក​សួរ​ថា “ផ្ទះ​របស់​អ្នក​ធំ​នៅ​ឯ​ណា លំ‌នៅ​ដែល​មនុស្ស​អាក្រក់​ធ្លាប់​រស់​នៅ​នោះ នៅ​ឯ​ណា”

សូមមើលជំពូក ចម្លង




យ៉ូប 21:28
15 ការដាក់ឲ្យឆ្លើយតបគ្នា  

លោក​មាន​ចៀម​ប្រាំពីរ​ពាន់ អូដ្ឋ​បី​ពាន់ គោ​ប្រាំរយ​នឹម និង​លា​ញី​ប្រាំរយ ក៏​មាន​អ្នក​បម្រើ​យ៉ាង​សន្ធឹក បាន​ជា​លោក​ធំ​ជាង​មនុស្ស​ទាំង​អស់ នៅ​ប្រទេស​ខាង​កើត។


ប្រាកដ​ជា​យ៉ាង​នោះ​ហើយ ដែល​ជា​ទី​លំនៅ​របស់​មនុស្ស​អាក្រក់ នេះ​ហើយ​ជា​កន្លែង​របស់​អ្នក ដែល​មិន​ស្គាល់​ព្រះ»។


នោះ​ជ័យ‌ជម្នះ​របស់​មនុស្ស​អាក្រក់ នៅ​មិន​យូរ​ប៉ុន្មាន ហើយ​សេចក្ដី​រីក‌រាយ​របស់​មនុស្ស​ទមិឡ​ល្មើស ក៏​នៅ​តែ​មួយ​ភ្លែត​ដែរ។


គង់​តែ​នឹង​ត្រូវ​វិនាស​ទៅ​ជា‌និច្ច ដូច​ជា​លាមក​របស់​ខ្លួន​គេ​ដែរ ឯ​ពួក​អ្នក​ដែល​ធ្លាប់​ឃើញ​គេ នោះ​នឹង​សួរ​ថា "តើ​គេ​នៅ​ឯ​ណា?"


នែ៎ ខ្ញុំ​ស្គាល់​គំនិត​របស់​អ្នក​រាល់​គ្នា​ហើយ ក៏​យល់អ្វី​ដែល​គិត​ធ្វើ​អាក្រក់​ដល់​ខ្ញុំ​ដែរ។


តើ​អ្នក​រាល់​គ្នា​មិន​បាន​សួរ ពួក​អ្នក​ដំណើរ​ដូច្នេះ​ទេ​ឬ? តើ​មិន​បាន​ស្គាល់​គោល​គំនិត​របស់​គេ​ដែរ​ទេ​ឬ?


អ្នក​រាល់​គ្នា​ក៏​បាន​ឃើញ​សេចក្ដី​ទាំង​នេះ​ហើយ ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា កើត​មាន​គំនិត​ផ្តេស‌ផ្តាស​ដូច្នេះ?


ខ្ញុំ​នឹង​ទូល​ព្រះ‌អង្គ​ពី​ចំនួន​ជំហាន​ខ្ញុំ ហើយ​នឹង​ចូល​ទៅ​ជិត​ព្រះ‌អង្គ ដូច​អ្នក​ប្រធាន​ណា​មួយ។


ឯ​ពួក​ដែល​ស្អប់​អ្នក គេ​នឹង​មាន​សេចក្ដី​ខ្មាស​រួប​រឹត​ខ្លួន នោះ​ទី​លំនៅ​របស់​មនុស្ស​អាក្រក់ នឹង​សូន្យ​បាត់​ទៅ»។


«ទូល‌បង្គំ​នឹង​មិន​ចូល​ទៅ​ក្នុង​ផ្ទះរបស់​ទូល‌បង្គំ ឬ​ឡើង​ទៅ​ដេក​នៅ​លើ​គ្រែ​របស់​ទូល‌បង្គំ​ឡើយ


ប៉ុន្ដែ គេ​ទៅ​បាត់ ហើយ​មើល៍ គេ​មិននៅ​ទៀត​ឡើយ ទោះ​បើ​យើង​បាន​ស្វែង​រក​គេ តែ​រកគេ​មិន​ឃើញ​សោះ។


ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ​មាន​ព្រះ‌បន្ទូល​ថា យើង​នឹង​ឲ្យ​បណ្ដាសា​នោះ​ចេញ​ទៅ នឹង​ចូល​ទៅ​ក្នុង​ផ្ទះ​របស់​ចោរ ហើយ​ទៅ​ក្នុង​ផ្ទះ​របស់​អ្នក​ដែល​ស្បថ​បំពាន​ដោយ​នូវ​ឈ្មោះ​យើង ក៏​នឹង​នៅ​ជាប់​ក្នុង​ផ្ទះ​គេ ព្រម​ទាំង​ធ្វើ​ឲ្យ​ផ្ទះ​នោះ​សូន្យ​ទៅ ទោះ​ទាំង​ឈើ និង​ថ្ម​ផង»។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម