Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យ៉ូប 8:15 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

15 អ្នក​នោះ​នឹង​ផ្អែក​ទៅ​លើ​ផ្ទះ​ខ្លួន តែ​ផ្ទះ​នោះ​នឹង​រលំ​ទៅ គេ​នឹង​ចាប់​យឹត​ផ្ទះ​នោះ តែ​មិន​ធន់​នៅ​ទេ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

15 គេ​ផ្អែក​លើ​ផ្ទះ​របស់​ខ្លួន តែ​ផ្ទះ​រលំ គេ​ខំ​ប្រឹង​តោង​ផ្ទះ តែ​ផ្ទះ​មិន​នៅ​ស្ថិត‌ស្ថេរ​ឡើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

15 អ្នក​នោះ​នឹង​ផ្អែក​ទៅ​លើ​ផ្ទះ​ខ្លួន តែ​ផ្ទះ​នោះ​នឹង​រលំ​ទៅ គេ​នឹង​ចាប់​យឹត​ផ្ទះ​នោះ តែ​មិន​ធន់​នៅ​ទេ

សូមមើលជំពូក ចម្លង

អាល់គីតាប

15 គេ​ផ្អែក​លើ​ផ្ទះ​របស់​ខ្លួន តែ​ផ្ទះ​រលំ គេ​ខំ​ប្រឹង​តោង​ផ្ទះ តែ​ផ្ទះ​មិន​នៅ​ស្ថិត‌ស្ថេរ​ឡើយ។

សូមមើលជំពូក ចម្លង




យ៉ូប 8:15
12 ការដាក់ឲ្យឆ្លើយតបគ្នា  

គេ​នឹង​ត្រូវ​រលើង​ចេញ​ពី​ទី​លំនៅ ដែល​បាន​យក​ជា​ទី​ពឹង ហើយ​នឹង​ត្រូវ​នាំ​ទៅ​ចំពោះ​ស្តេច នៃ​សេចក្ដី​ស្ញែង​ខ្លាច។


ពួក​អាក្រក់​នោះ​គេ​សង់​ផ្ទះ​ខ្លួន ដូច​ជា​មេ​អំបៅ ឬ​ដូច​ជា​រោង​អ្នក​ចាំ​ចម្ការ។


ឯ​ពួក​ដែល​ស្អប់​អ្នក គេ​នឹង​មាន​សេចក្ដី​ខ្មាស​រួប​រឹត​ខ្លួន នោះ​ទី​លំនៅ​របស់​មនុស្ស​អាក្រក់ នឹង​សូន្យ​បាត់​ទៅ»។


មនុស្ស​អាក្រក់​ឃើញ​ដូច្នេះ គេ​មាន​ចិត្ត​ខឹង គេ​សង្កៀត​ធ្មេញ ហើយ​រលាយ​បាត់​ទៅ ចិត្ត​ប្រាថ្នា​ចង់​បាន​របស់​មនុស្ស​អាក្រក់ នឹង​វិនាស​សូន្យ​ទៅ។


គេ​គិត​ក្នុង​ចិត្ត​ថា ពូជ‌ពង្ស​របស់​គេ នឹង​នៅ​ស្ថិត​ស្ថេរ​ជា‌និច្ច ទី​លំនៅ​របស់​គេ​នឹង​ធន់​នៅ​គ្រប់​ជំនាន់ ក៏​ដាក់​ឈ្មោះដី​ធ្លី​គេ តាម​ឈ្មោះ​របស់​ខ្លួន​ទៀត​ផង។


ការ​សង្ឃឹម​របស់​មនុស្ស​សុចរិត នោះ​នាំ​ឲ្យ​មាន​ចិត្ត​រីក‌រាយ តែ​សេចក្ដី​ទុក​ចិត្ត​របស់​មនុស្ស​អាក្រក់ នឹង​សូន្យ​បាត់​ទៅ។


ផ្ទះ​របស់​មនុស្ស​អាក្រក់​នឹង​ត្រូវ​រំលំ តែ​ខ្ទម​របស់​មនុស្ស​ទៀង​ត្រង់ នឹង​ចម្រើន​ឡើង​វិញ។


ម្នាល​អ្នក​រាល់​គ្នា​ដែល​រីក​រាយ​ក្នុង​ក្រុង​ឡូ​ដា​បា អ្នក​រាល់​គ្នា​ពោល​ថា "យើង​វាយ​យក​បាន​ក្រុង​កាណាអ៊ីម តើ​មិន​មែន​ដោយ‌សារ​កម្លាំង​របស់​ខ្លួន​យើង​ទេ​ឬ?"


ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ​មាន​ព្រះ‌បន្ទូល​ថា យើង​នឹង​ឲ្យ​បណ្ដាសា​នោះ​ចេញ​ទៅ នឹង​ចូល​ទៅ​ក្នុង​ផ្ទះ​របស់​ចោរ ហើយ​ទៅ​ក្នុង​ផ្ទះ​របស់​អ្នក​ដែល​ស្បថ​បំពាន​ដោយ​នូវ​ឈ្មោះ​យើង ក៏​នឹង​នៅ​ជាប់​ក្នុង​ផ្ទះ​គេ ព្រម​ទាំង​ធ្វើ​ឲ្យ​ផ្ទះ​នោះ​សូន្យ​ទៅ ទោះ​ទាំង​ឈើ និង​ថ្ម​ផង»។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម