អេសេគាល 7:27 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦27 ស្តេចកាន់ទុក្ខ ហើយពួកចៅហ្វាយអស់សង្ឃឹម ឯដៃប្រជាជននៅក្នុងស្រុកត្រូវញ័ររន្ធត់ យើងនឹងធ្វើដល់គេតាមអំពើដែលគេប្រព្រឹត្ត ហើយនឹងជំនុំជម្រះគេ តាមគួរនឹងទោសរបស់គេ នោះគេនឹងដឹងថា យើងនេះហើយ ជាព្រះយេហូវ៉ាពិត។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥27 ស្ដេចកាន់ទុក្ខ មេដឹកនាំអស់សង្ឃឹម ប្រជាជននៅក្នុងស្រុកបាក់ទឹកចិត្ត។ យើងនឹងប្រព្រឹត្តចំពោះពួកគេ តាមអំពើដែលពួកគេបានប្រព្រឹត្ត យើងនឹងវិនិច្ឆ័យទោសពួកគេ តាមការវិនិច្ឆ័យរបស់ពួកគេផ្ទាល់។ ពេលនោះ ពួកគេនឹងដឹងថា យើងជាព្រះអម្ចាស់»។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤27 ឯស្តេច ទ្រង់នឹងទួញពិលាប ហើយពួកចៅហ្វាយនឹងប្រដាប់ខ្លួនដោយសេចក្ដីស្រឡាំងកាំង ឯដៃនៃប្រជាជននៅក្នុងស្រុក នោះនឹងត្រូវញ័ររន្ធត់ អញនឹងធ្វើដល់គេតាមអំពើដែលគេប្រព្រឹត្ត ហើយនឹងជំនុំជំរះគេ តាមគួរនឹងទោសរបស់គេ នោះគេនឹងដឹងថា អញនេះហើយ ជាព្រះយេហូវ៉ាពិត។ សូមមើលជំពូកអាល់គីតាប27 ស្ដេចកាន់ទុក្ខ មេដឹកនាំអស់សង្ឃឹម ប្រជាជននៅក្នុងស្រុកបាក់ទឹកចិត្ត។ យើងនឹងប្រព្រឹត្តចំពោះពួកគេ តាមអំពើដែលពួកគេបានប្រព្រឹត្ត យើងនឹងវិនិច្ឆ័យទោសពួកគេ តាមការវិនិច្ឆ័យរបស់ពួកគេផ្ទាល់។ ពេលនោះ ពួកគេនឹងដឹងថា យើងជាអុលឡោះតាអាឡា»។ សូមមើលជំពូក |
គ្រានោះ មានអ្នកសំណព្វរបស់ព្រះម្នាក់ បានចូលមកទូលដល់ស្តេចអ៊ីស្រាអែលថា៖ «ព្រះយេហូវ៉ាមានព្រះបន្ទូលដូច្នេះថា ដោយព្រោះពួកស៊ីរីបាននិយាយថា ព្រះយេហូវ៉ាជាព្រះនៃភ្នំ មិនមែនជាព្រះនៃស្រុកវាលទេ បានជាយើងនឹងប្រគល់ហ្វូងទ័ពធំទាំងនេះ មកក្នុងកណ្ដាប់ដៃឯង ហើយឯងនឹងដឹងថា យើងនេះជាព្រះយេហូវ៉ាពិត»។