Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត

- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 35:26 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

26 អស់​អ្នក​ដែល​អរ​សប្បាយ​នឹង​ទុក្ខ​លំបាក របស់​ទូល‌បង្គំ សូម​ឲ្យ​គេ​ត្រូវ​ខ្មាស ហើយ​ជ្រប់​មុខ​ទាំង​អស់​គ្នា​ចុះ! អស់​អ្នក​ដែល​លើក​គ្នា​ទាស់​នឹង​ទូល‌បង្គំ សូម​ឲ្យ​គេ​ហ៊ុម​ព័ទ្ធដោយ​ភាព​អាម៉ាស់ ហើយ​បាក់​មុខ​ទៅ!

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

26 សូមឲ្យ​ពួកអ្នកដែល​អរសប្បាយ​នឹង​មហន្តរាយ​របស់ទូលបង្គំ ត្រូវបាន​ធ្វើឲ្យ​អាម៉ាស់មុខ ហើយ​ទទួលការអាប់យស​ជាមួយគ្នា​។ សូមឲ្យ​ពួកអ្នកដែល​លើក​ខ្លួន​ឡើង​ទាស់នឹង​ទូលបង្គំ ត្រូវបាន​ស្លៀកពាក់ឲ្យ​ដោយនូវ​សេចក្ដីអាម៉ាស់ និង​ភាពអាប់យស​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

26 សូម​ឲ្យ​ពួក​អ្នក​ដែល​អរ​សប្បាយ នៅ​ពេល​ឃើញ​ទូលបង្គំ​វេទនា ត្រូវ​អាម៉ាស់ ហើយ​បាក់​មុខ​ទាំង​អស់​គ្នា! សូម​ឲ្យ​ពួក​អ្នក​ដែល​ព្រហើន​ដាក់​ទូលបង្គំ ត្រូវ​អាម៉ាស់​មុខ​បាត់​បង់​កិត្តិយស។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

26 ឯ​អស់​អ្នក​ដែល​អរ​សប្បាយ ដោយ​សេចក្ដី​អន្តរាយ​របស់​ទូលបង្គំ នោះ​សូម​ឲ្យ​គេ​ទៅ​ជា​មាន​សេចក្ដី​ខ្មាស ហើយ​ជ្រប់​មុខ​ចុះ ឯ​អស់​អ្នក​ដែល​លើក​គ្នា​ទាស់​នឹង​ទូលបង្គំ នោះ​សូម​ឲ្យ​គេ​ហ៊ុមហ ដោយ​សេចក្ដី​ខ្មាស នឹង​អាប់‌យស​ទៅ

សូមមើលជំពូក ចម្លង

អាល់គីតាប

26 សូម​ឲ្យ​ពួក​អ្នក​ដែល​អរ​សប្បាយ នៅ​ពេល​ឃើញ​ខ្ញុំ​វេទនា ត្រូវ​អាម៉ាស់ ហើយ​បាក់​មុខ​ទាំង​អស់​គ្នា! សូម​ឲ្យ​ពួក​អ្នក​ដែល​ព្រហើន​ដាក់​ខ្ញុំ ត្រូវ​អាម៉ាស់​មុខ​បាត់​បង់​កិត្តិយស។

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 35:26
18 ការដាក់ឲ្យឆ្លើយតបគ្នា  

ដ្បិត​ទូល‌បង្គំ​បាន​ពោល​ថា «អស់​អ្នក​ដែល​អួត​ខ្លួន​ទាស់​នឹង​ទូល‌បង្គំ សូម​កុំ​ឲ្យ​គេ​អរ​សប្បាយ ដោយ​ទូល‌បង្គំ​ភ្លាត់​ជើង​ឡើយ!»។


យើង​នឹង​គ្រប​ដណ្ដប់​ខ្មាំង​សត្រូវរបស់​គេ ដោយសេចក្ដី​ខ្មាស តែ​នៅ​លើ​ក្បាល​លោក​វិញ នឹង​មាន​មកុដ​ដ៏​រុងរឿង»។


ប្រសិន‌បើ​អ្នក​រាល់​គ្នា​ចង់តម្កើង​ខ្លួន ដោយ​ធ្វើ​ទាស់​នឹង​ខ្ញុំ ហើយ​ជជែក​យក​ខុស​ត្រូវ ពី​សេចក្ដី​អាម៉ាស់​ខ្មាស​របស់​ខ្ញុំ


ឯ​ពួក​ដែល​ស្អប់​អ្នក គេ​នឹង​មាន​សេចក្ដី​ខ្មាស​រួប​រឹត​ខ្លួន នោះ​ទី​លំនៅ​របស់​មនុស្ស​អាក្រក់ នឹង​សូន្យ​បាត់​ទៅ»។


អ្នក​រាល់​គ្នា​ដែល​នៅ​ក្មេង​ក៏​ដូច្នោះ​ដែរ ត្រូវ​ចុះ​ចូល​នឹង​ពួក​ចាស់​ទុំ។ គ្រប់​គ្នា​ត្រូវ​ប្រដាប់​កាយ​ដោយ​ចិត្ត​សុភាព​ចំពោះ​គ្នា​ទៅ​វិញ​ទៅ​មក ដ្បិត «ព្រះ​ប្រឆាំង​នឹង​មនុស្ស​អួតខ្លួន តែ​ទ្រង់​ផ្តល់​ព្រះ‌គុណ​ដល់​មនុស្ស​ដែល​ដាក់​ខ្លួន​វិញ» ។


ស្តេច​នោះ​នឹង​ធ្វើ​តាម​តែ​អំពើ​ចិត្ត ទ្រង់​នឹង​តម្កើង​ខ្លួន ហើយ​លើក​ខ្លួន​ខ្ពស់​ជាង​អស់​ទាំង​ព្រះ ក៏​ពោល​ពាក្យ​ព្រហើនៗ​ទាស់​នឹង​ព្រះ​លើ​អស់​ទាំង​ព្រះ។ ស្ដេច​នោះ​នឹង​ចម្រើន​ឡើង​រហូត​ទាល់​តែ​សេចក្ដី​ក្រោធ​ឡើង​ដល់​កម្រិត ដ្បិត​អ្វី​ដែល​បាន​កំណត់​ហើយ ត្រូវ​តែ​បាន​សម្រេច។


ចូរ​បង្អក​ឲ្យ​គេ​ស្រវឹង​ចុះ ដ្បិត​គេ​បាន​តម្កើង​ខ្លួន​ទាស់​នឹង​ព្រះ‌យេហូវ៉ា ម៉ូអាប់​នឹង​ត្រូវ​ននៀល​ក្នុង​កម្អួត​របស់​ខ្លួន ហើយ​នឹង​ត្រូវ​គេ​មើល‌ងាយ​ដែរ។


មើល៍ អស់​អ្នក​ដែល​ខឹង​ក្តៅ​ក្រហាយ​នឹង​អ្នក គេ​នឹង​ត្រូវ​ខ្មាស ហើយ​ជ្រប់​មុខ​នៅ ពួក​អ្នក​ដែល​ត​តាំង​នឹង​អ្នក គេ​នឹង​បាន​ដូច​ជា​ទទេ​សោះ ហើយ​នឹង​ត្រូវ​វិនាស​សូន្យ​ទៅ។


សូម​ឲ្យ​អស់​អ្នក​ដែល​ស្អប់​ក្រុង​ស៊ីយ៉ូន​ត្រូវ​ខ្មាស ហើយ​ត្រឡប់​ថយ​ក្រោយ​ទៅ។


សូម​ឲ្យ​ពួក​អ្នក​ដែល​ចោទ​ប្រកាន់​ទូល‌បង្គំ ត្រូវ​អាម៉ាស់ ហើយ​វិនាស​សូន្យ​ទៅ សូម​ឲ្យ​អស់​អ្នក​ដែល​ប្រាថ្នា ធ្វើ​ឲ្យ​ទូល‌បង្គំឈឺ​ចាប់ គ្រប​ដណ្ដប់​ដោយពាក្យ​ដំណៀល និង​អាប់‌យស។


៙ មិន​មែន​ជា​ខ្មាំង​សត្រូវ​ទេ​ដែល​បំបាក់​មុខ​ខ្ញុំ បើ​ជា​ខ្មាំង​សត្រូវ​មែន នោះ​ខ្ញុំ​អាច‌ទ្រាំ​ទ្របាន ក៏​មិន​មែន​ជា​អ្នក​ស្អប់​ខ្ញុំ ដែល​លើក​ខ្លួន​ទាស់​នឹង​ខ្ញុំដែរ បើ​ជា​អ្នក​ស្អប់​ខ្ញុំ​មែន នោះ​ខ្ញុំ​អាចពួន​ពី​គេ​បាន។


សូម​ឲ្យ​អ្នក​ដែល​ប៉ុន​ប៉ង​ដល់​ជីវិត​ទូល‌បង្គំ ត្រូវ​ខ្មាស ហើយ​បាក់​មុខ សូម​ឲ្យ​អ្នក​ដែល​ប៉ុន​ប៉ង​ធ្វើ​បាប​ទូល‌បង្គំ ត្រូវ​ដក​ខ្លួន​ថយ ហើយ​អៀន​ខ្មាស។


សូម​ឲ្យ​ការ​ជេ​ប្រទេច​នោះ បាន​ដូច​ជា​សម្លៀក‌បំពាក់ ដែល​ហ៊ុម​ព័ទ្ធនៅ​ជុំ​វិញ​ខ្លួន​វា ហើយ​ដូច​ជា​ខ្សែ​ក្រវាត់ ដែល​រឹត​នៅ​ចង្កេះ​វា​ជា‌និច្ច»។


ប៉ុន្តែ ព្រះ‌យេហូវ៉ា​គង់​ជា‌មួយ​ទូល‌បង្គំ ទុក​ជា​មនុស្ស​ខ្លាំង​ពូកែ​ដែល​គួរ​ស្ញែង​ខ្លាច ហេតុ​នោះ ពួក​អ្នក​ដែល​បៀត‌បៀន​ទូល‌បង្គំ គេ​នឹង​ត្រូវ​ចំពប់​ដួល​ឥត​ឈ្នះ​បាន​ឡើយ គេ​នឹង​ត្រូវ​ខ្មាស​ជា​ទី​បំផុត ព្រោះ​គេ​នឹង​ធ្វើ​តាម​បំណង​ចិត្ត​មិន​បាន គឺ​ជា​សេចក្ដី​អាម៉ាស់​ខ្មាស​ដ៏​ស្ថិត‌ស្ថេរ​អស់‌កល្ប​ជា‌និច្ច ឥត​ភ្លេច​បាន​ឡើយ។


គ្រា​នោះ ខ្មាំង​សត្រូវ​របស់​ខ្ញុំ​នឹង​ឃើញ​ដែរ ហើយ​សេចក្ដី​អាម៉ាស​នឹង​គ្រប​លើ​នាង ដែល​ពោល​មក​ខ្ញុំ​ថា "តើ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក​នៅ​ឯ​ណា?" ឯ​ភ្នែក​ខ្ញុំ​នឹង​ឃើញការ​ធ្លាក់​ចុះ របស់​នាង នាង​នឹង​ត្រូវ​គេ​ជាន់​ឈ្លី ដូច​គេ​ជាន់​ភក់​នៅ​តាម​ផ្លូវ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម