Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




សាការី 5:4 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

4 ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ​មាន​ព្រះ‌បន្ទូល​ថា យើង​នឹង​ឲ្យ​បណ្ដាសា​នោះ​ចេញ​ទៅ នឹង​ចូល​ទៅ​ក្នុង​ផ្ទះ​របស់​ចោរ ហើយ​ទៅ​ក្នុង​ផ្ទះ​របស់​អ្នក​ដែល​ស្បថ​បំពាន​ដោយ​នូវ​ឈ្មោះ​យើង ក៏​នឹង​នៅ​ជាប់​ក្នុង​ផ្ទះ​គេ ព្រម​ទាំង​ធ្វើ​ឲ្យ​ផ្ទះ​នោះ​សូន្យ​ទៅ ទោះ​ទាំង​ឈើ និង​ថ្ម​ផង»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

4 នេះជា​សេចក្ដីប្រកាស​របស់​ព្រះយេហូវ៉ា​នៃ​ពលបរិវារ​: ‘យើង​នឹង​ឲ្យ​បណ្ដាសានោះ​ចេញទៅ ហើយ​វា​នឹង​ចូលទៅ​ក្នុង​ផ្ទះ​របស់​ចោរ និង​ផ្ទះ​របស់​អ្នកដែល​ស្បថ​ដោយ​កុហក​ដោយ​អាង​នាម​របស់យើង ហើយ​វា​នឹង​ស្ថិតនៅ​ក្នុង​ផ្ទះ​គេ ព្រមទាំង​បំផ្លាញ​ផ្ទះនោះ ទាំង​ឈើ និង​ថ្ម​របស់ផ្ទះនោះ​ផង’”។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

4 ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល​មាន​ព្រះ‌បន្ទូល​ថា: យើង​នឹង​ឲ្យ​បណ្ដាសា​នេះ​ចូល​ទៅ​ក្នុង​ផ្ទះ​របស់​ចោរ និង​ផ្ទះ​របស់​អ្នក​និយាយ​ស្បថ​បំពាន ក្នុង​នាម​យើង។ បណ្ដាសា​នឹង​ស្ថិត​នៅ​ក្នុង​ផ្ទះ​នោះ ហើយ​ធ្វើ​ឲ្យ​ផ្ទះ​នោះ​ឆេះ ទាំង​ឈើ​ធ្នឹម ទាំង​ថ្ម​សំណង់»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

4 ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ទ្រង់​មាន​បន្ទូល​ថា អញ​នឹង​ឲ្យ​សេចក្ដី​បណ្តាសា​នោះ​ផ្សាយ​ចេញ​ទៅ នោះ​នឹង​ចូល​ទៅ​ក្នុង​ផ្ទះ​របស់​ចោរ ហើយ​ទៅ​ក្នុង​ផ្ទះ​របស់​អ្នក​ដែល​ស្បថ​កុហក​ដោយ​នូវ​ឈ្មោះ​អញ ក៏​នឹង​នៅ​ជាប់​ក្នុង​ផ្ទះ​គេ ព្រម​ទាំង​ធ្វើ​ឲ្យ​ផ្ទះ​នោះ​សូន្យ​ទៅ ទោះ​ទាំង​ឈើ នឹង​ថ្ម​ផង។

សូមមើលជំពូក ចម្លង

អាល់គីតាប

4 អុលឡោះ‌តាអាឡា​ជា​ម្ចាស់​នៃ​ពិភព​ទាំង​មូល​មាន​បន្ទូល​ថា: យើង​នឹង​ឲ្យ​បណ្ដាសា​នេះ​ចូល​ទៅ​ក្នុង​ផ្ទះ​របស់​ចោរ និង​ផ្ទះ​របស់​អ្នក​និយាយ​ស្បថ​បំពាន ក្នុង​នាម​យើង។ បណ្ដាសា​នឹង​ស្ថិត​នៅ​ក្នុង​ផ្ទះ​នោះ ហើយ​ធ្វើ​ឲ្យ​ផ្ទះ​នោះ​ឆេះ ទាំង​ឈើ​ធ្នឹម ទាំង​ថ្ម​សំណង់»។

សូមមើលជំពូក ចម្លង




សាការី 5:4
19 ការដាក់ឲ្យឆ្លើយតបគ្នា  

មនុស្ស​ក្រៅ​វង្ស​ត្រកូល​របស់​គេ នឹង​មក​នៅ​ក្នុង​ទី​លំនៅ​គេ​វិញ ហើយ​នឹង​មាន​ស្ពាន់‌ធ័រ​រោយ​ចុះ​មក​លើ ទី​អាស្រ័យ​របស់​គេ។


អស់​ទាំង​សេចក្ដី​ងងឹត បាន​មក​បង្ខូច​ទ្រព្យ‌សម្បត្តិ​គេ នឹង​មាន​ភ្លើង​ដែល​ឥត​មនុស្ស​ផ្លុំ បាន​ឆេះ​បំផ្លាញ​គេ ព្រម​ទាំង​បន្សុស​ទាំង​អស់ ដែល​នៅ​សល់​ក្នុង​ទី​លំនៅ​របស់​គេ។


អ្នក​នោះ​នឹង​ផ្អែក​ទៅ​លើ​ផ្ទះ​ខ្លួន តែ​ផ្ទះ​នោះ​នឹង​រលំ​ទៅ គេ​នឹង​ចាប់​យឹត​ផ្ទះ​នោះ តែ​មិន​ធន់​នៅ​ទេ។


ឯ​ពួក​ដែល​ស្អប់​អ្នក គេ​នឹង​មាន​សេចក្ដី​ខ្មាស​រួប​រឹត​ខ្លួន នោះ​ទី​លំនៅ​របស់​មនុស្ស​អាក្រក់ នឹង​សូន្យ​បាត់​ទៅ»។


បណ្ដាសា​របស់​ព្រះ‌យេហូវ៉ា នោះ​នៅ​ក្នុង​ផ្ទះ​នៃ​មនុស្ស​អា‌ក្រក់ តែ​ព្រះ‌អង្គ​ប្រទាន​ពរ​ដល់​ទី​លំ‌នៅ របស់​មនុស្ស​សុចរិត​វិញ។


ហេតុ​ដូច្នេះ​បាន​ជា​បណ្ដាសា បាន​លេប​ស៊ី​ផែនដី ហើយ​ពួក​អ្នក​ដែល​អាស្រ័យ​នៅ ក៏​មាន​ទោស​ទាំង​អស់​គ្នា បាន​ជា​ពួក​អ្នក​អាស្រ័យ​នៅ​នោះ គេ​ត្រូវ​ឆេះ​អស់​រលីង​ទៅ មាន​មនុស្ស​សល់​នៅ​តែ​បន្តិច‌បន្តួច​ទេ។


ឯ​ចោរ​ដែល​គេ​ទាន់​ឃើញ តែង​មាន​សេចក្ដី​ខ្មាស​យ៉ាង​ណា នោះ​ពួក​វង្ស​អ៊ីស្រា‌អែល ក៏​មាន​សេចក្ដី​ខ្មាស​យ៉ាង​នោះ​ដែរ គឺ​ស្តេច​គេ ព្រម​ទាំង​ពួក​គេ ពួក​ចៅ‌ហ្វាយ ពួក​សង្ឃ និង​ពួក​ហោរា​របស់​គេ​ផង


ផ្ទុយ​ទៅ​វិញ មាន​តែ​ការ​ប្រទេច​ផ្ដាសា ភូត​កុហក កាប់​សម្លាប់ លួច​ប្លន់ ហើយ​ប្រព្រឹត្ត​អំពើ​ផិត​ក្បត់ គេ​រឹប​ជាន់ ហើយ​កម្ចាយ​ឈាម​ជា​បន្ត​បន្ទាប់។


ហេតុនេះ ស្រុក​នេះ​នឹង​ត្រូវ​សោយ‌សោក ហើយ​អស់​អ្នក​ដែល​នៅ​ក្នុង​ស្រុក គេ​នឹង​ល្វើយ​ទៅ ព្រម​ទាំង​សត្វ​ព្រៃ និង​សត្វ​ហើរ​លើ​អាកាស​ផង សូម្បី​តែ​ត្រី​នៅ​សមុទ្រ​ក៏​ត្រូវ​ដក​ចេញ​ដែរ។


ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ថា គេ​មិន​ចេះ​ប្រព្រឹត្ត​ត្រឹម​ត្រូវ​ទេ គេ​ជា​ពួក​អ្នក​ដែល​សន្សំ​ទុកអំពើ​ឃោរ​ឃៅ និង​អំពើ​ឆក់​ប្លន់​នៅ​ក្នុង​ទីមាំ​មួន​របស់​គេ។


ទេវតា​ប្រាប់​ខ្ញុំ​ថា៖ «នេះ​ជា​បណ្ដាសា​ដែល​ត្រូវ​កើត​ទៅ​លើ​ផែនដី​ទាំង​មូល ផ្នែក​ម្ខាង​នៃ​ក្រាំង​នោះ សរសេរ​ថា អ្នក​ដែល​លួច​ប្លន់​នឹង​ត្រូវ​ដក​ចេញ ហើយ​ម្ខាង​ទៀត​សរសេរ​ថា អ្នក​ណា​ដែល​ស្បថ​បំពាន នឹង​ត្រូវ​ដក​ចេញ​ដែរ។


កុំ​ឲ្យ​អ្នក​ណា​ម្នាក់​ប្រព្រឹត្ត​អាក្រក់​ទាស់​នឹង​អ្នក​ជិត​ខាង​ខ្លួន​ឡើយ ក៏​កុំ​ឲ្យ​ចូល​ចិត្ត​នឹង​ពាក្យ​ស្បថ​កំភូត​ដែរ ដ្បិត​យើង​ស្អប់​អំពើ​ទាំង​អស់​នេះ​ណាស់» នេះ​ជា​ព្រះ​បន្ទូល​របស់​ព្រះ‌យេហូវ៉ា។


យើង​នឹង​មក​ជិតអ្នក​រាល់​គ្នា ដើម្បី​នឹង​សម្រេច​តាម​សេចក្ដី​យុត្តិ‌ធម៌ យើង​នឹង​ធ្វើ​ជា​សាក្សី​យ៉ាង​រហ័ស ទាស់​នឹង​ពួក​គ្រូ​អាប‌ធ្មប់ ទាស់​នឹង​ពួក​កំផិត ទាស់​នឹង​ពួក​អ្នក​ដែល​ស្បថ​បំពាន ទាស់​នឹង​ពួក​ដែល​កេង​បំបាត់​ឈ្នួល​របស់​កូន​ឈ្នួល ព្រម​ទាំង​សង្កត់‌សង្កិន​ស្ត្រី​មេម៉ាយ និង​មនុស្ស​កំព្រា​ផង ហើយធ្វើ​បាប​អ្នក​ដែល​ចូល​មក​ស្នាក់​អាស្រ័យ ឥត​កោត​ខ្លាច​យើង​សោះ នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ។


អ្នក​នឹង​ត្រូវ​បណ្ដា‌សា​នៅ​ក្នុង​ទី​ក្រុង ហើយ​នឹង​ត្រូវ​បណ្ដា‌សា​នៅ​ស្រែ​ចម្ការ។


មិន​ត្រូវ​នាំ​យក​របស់​ដែល​គួរ​ស្អប់​ខ្ពើម​ចូល​ក្នុង​ផ្ទះ​របស់​អ្នក​ឡើយ ក្រែងអ្នក​ត្រឡប់​ទៅ​ជា​ត្រូវ​វិនាស ដូច​របស់​ទាំង​នោះ​ដែរ។ ត្រូវ​ស្អប់​ខ្ពើម​របស់ទាំង​នោះ​ឲ្យ​អស់​ពី​ចិត្ត ដ្បិត​វា​ជា​របស់​ដែល​ត្រូវ​វិនាស»។


យើង​ត្រូវ​ប្រព្រឹត្ត​នឹង​គេ​ដូច្នេះ​វិញ គឺ​ទុក​ឲ្យ​គេ​នៅ​រស់​ចុះ ក្រែង​មាន​សេចក្ដី​ក្រោធ​ធ្លាក់​មក​លើ​យើង ដោយ​ព្រោះ​តែ​សម្បថ​ដែល​យើង​បាន​ស្បថ​នឹង​គេ»។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម