សូមទ្រង់មើលមកខ្ញុំជាអ្នកបម្រើរបស់ទ្រង់ ព្រមទាំងជនជាតិអ៊ីស្រអែល ជាប្រជារាស្ត្ររបស់ទ្រង់ សូមទ្រង់ស្តាប់ពាក្យអង្វររបស់យើងខ្ញុំ គ្រប់ពេលដែលយើងខ្ញុំអង្វររកទ្រង់។
២ របាក្សត្រ 6:40 - អាល់គីតាប អុលឡោះជាម្ចាស់នៃខ្ញុំ ឥឡូវនេះសូមទ្រង់មើលមកខ្ញុំ! សូមទ្រង់ស្តាប់ពាក្យដែលយើងខ្ញុំទូរអា នៅទីនេះផង។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឥឡូវនេះ ឱព្រះនៃទូលបង្គំអើយ សូមព្រះអង្គទតមើល ហើយផ្ទៀងព្រះកាណ៌ស្តាប់ជានិច្ច ចំពោះសេចក្ដីដែលគេអធិស្ឋាននៅទីនេះ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ បពិត្រព្រះនៃទូលបង្គំ ឥឡូវនេះ សូមព្រះអង្គទតមើលមកទូលបង្គំ! សូមព្រះអង្គផ្ទៀងព្រះកាណ៌ស្ដាប់ពាក្យដែលយើងខ្ញុំអធិស្ឋាន នៅទីនេះផង។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឥឡូវនេះ ឱព្រះនៃទូលបង្គំអើយ សូមឲ្យព្រះនេត្រទ្រង់បាននៅតែបើក ហើយព្រះកាណ៌ទ្រង់ផ្ទៀងស្តាប់ជានិច្ច ចំពោះសេចក្ដីដែលគេអធិស្ឋាននៅទីនេះ |
សូមទ្រង់មើលមកខ្ញុំជាអ្នកបម្រើរបស់ទ្រង់ ព្រមទាំងជនជាតិអ៊ីស្រអែល ជាប្រជារាស្ត្ររបស់ទ្រង់ សូមទ្រង់ស្តាប់ពាក្យអង្វររបស់យើងខ្ញុំ គ្រប់ពេលដែលយើងខ្ញុំអង្វររកទ្រង់។
អុលឡោះតាអាឡាមានបន្ទូលថា៖ «យើងឮពាក្យទូរអា និងពាក្យអង្វររបស់អ្នកហើយ។ យើងនឹងញែកដំណាក់ដែលអ្នកបានសង់នេះ ជាកន្លែងដ៏សក្ការៈ សម្រាប់នាមយើងរហូតតទៅ។ យើងនឹងតាមថែរក្សា ហើយជំពាក់ចិត្តនឹងទីនេះជានិច្ច។
អុលឡោះតាអាឡាជាម្ចាស់អើយ សូមស្តាប់ខ្ញុំ! អុលឡោះតាអាឡាជាម្ចាស់អើយ សូមមើលមកខ្ញុំផង! សូមទ្រង់ស្តាប់សេចក្តីទាំងប៉ុន្មានដែលស្តេចសានហេរីបផ្ញើមកជេរប្រមាថទ្រង់ដ៏នៅអស់កល្ប!
អុលឡោះតាអាឡារំពៃមើលមកផែនដីទាំងមូល ដើម្បីគាំទ្រអស់អ្នកដែលស្រឡាញ់ទ្រង់ យ៉ាងស្មោះអស់ពីចិត្ត។ លើកនេះ ស្តេចប្រព្រឹត្តដោយល្ងីល្ងើ។ ដូច្នេះចាប់ពីពេលនេះទៅ ស្តេចជួបប្រទះតែនឹងសង្គ្រាមជានិច្ច»។
សូមមើលមកដំណាក់នេះ ទាំងថ្ងៃ ទាំងយប់ គឺកន្លែងដែលទ្រង់មានបន្ទូលថា ជាកន្លែងសម្រាប់នាមរបស់ទ្រង់។ សូមទ្រង់ស្តាប់ខ្ញុំ ជាអ្នកបម្រើរបស់ទ្រង់ទូរអានៅទីនេះផង!
សូមទ្រង់ដែលនៅសូរ៉កាស្តាប់ពាក្យទូរអា និងពាក្យអង្វររបស់ពួកគេ ហើយរកយុត្តិធម៌ឲ្យពួកគេផង។ សូមលើកលែងទោសឲ្យប្រជារាស្ត្ររបស់ទ្រង់ ដែលបានប្រព្រឹត្តអំពើបាបទាស់នឹងបំណងទ្រង់។
អុលឡោះតាអាឡា អើយសូមស្ដាប់ពាក្យទូរអាអង្វររបស់ខ្ញុំ ជាអ្នកបម្រើរបស់ទ្រង់ ព្រមទាំងពាក្យទូរអាអង្វររបស់អ្នកបម្រើឯទៀតៗ ដែលចង់គោរពកោតខ្លាចនាមរបស់ទ្រង់។ សូមប្រទានឲ្យខ្ញុំទទួលជោគជ័យនៅថ្ងៃនេះ ហើយសូមឲ្យរាជាសន្ដោសមេត្តាដល់ខ្ញុំផង»។ នៅគ្រានោះខ្ញុំបំពេញមុខងារជាមហាតលិករបស់ស្តេចអធិរាជ។
សូមទ្រង់ស្ដាប់ ព្រមទាំងមើលមកខ្ញុំ សូមស្តាប់ពាក្យទូរអាអង្វររបស់ខ្ញុំ ជាអ្នកបម្រើរបស់ទ្រង់ផង។ ខ្ញុំកំពុងតែទូរអាអង្វរចំពោះទ្រង់ទាំងថ្ងៃទាំងយប់ សូមទ្រង់ប្រណីសន្ដោសជនជាតិអ៊ីស្រអែល ជាអ្នកបម្រើរបស់ទ្រង់។ ខ្ញុំសូមសារភាពអំពើបាបក្នុងនាមជនជាតិអ៊ីស្រអែល គឺយើងខ្ញុំបានប្រព្រឹត្តអំពើបាបទាស់នឹងបំណងរបស់ទ្រង់។ ខ្ញុំ និងក្រុមគ្រួសាររបស់ខ្ញុំក៏បានប្រព្រឹត្តអំពើបាបដែរ។
ឱអុលឡោះតាអាឡាជាម្ចាស់នៃខ្ញុំអើយ សូមមើលមកខ្ញុំ ហើយឆ្លើយតបនឹងខ្ញុំផង! សូមប្រទានកម្លាំងដល់ខ្ញុំ កុំទុកឲ្យខ្ញុំស្លាប់ឡើយ
ឱអុលឡោះតាអាឡាអើយ! សូមទ្រង់ស្តាប់សំណូមពរ ដ៏ត្រឹមត្រូវរបស់ខ្ញុំ សូមយកចិត្តទុកដាក់នឹង សំរែករបស់ខ្ញុំ សូមស្តាប់ពាក្យទូរអាអង្វររបស់ ខ្ញុំដែលហូរចេញពីដួងចិត្តដ៏ស្មោះត្រង់។
សូមស្តាប់ខ្ញុំ សូមមករំដោះខ្ញុំជាប្រញាប់! សូមធ្វើជាថ្មដា និងជាកំពែងការពារខ្ញុំ ហើយសង្គ្រោះខ្ញុំផង!។
អុលឡោះតាអាឡាតែងរំពៃមើលមនុស្សសុចរិត ហើយទ្រង់យកចិត្ត ទុកដាក់នឹងសំរែករបស់ពួកគេជានិច្ច។
អុលឡោះតាអាឡាជាម្ចាស់នៃខ្ញុំអើយ! ប្រសិនបើខ្ញុំបានប្រព្រឹត្តដូចពាក្យគេថា ប្រសិនបើដៃខ្ញុំប្រឡាក់ទៅដោយអំពើទុច្ចរិត
ឱអុលឡោះតាអាឡា ជាម្ចាស់សង្គ្រោះនៃខ្ញុំអើយ ពេលថ្ងៃខ្ញុំស្រែកអង្វរទ្រង់ ហើយពេលយប់ ខ្ញុំនៅតែរកទ្រង់ដដែល។
អុលឡោះតាអាឡាជាម្ចាស់អើយ សូមស្ដាប់ខ្ញុំ! អុលឡោះតាអាឡាជាម្ចាស់អើយ សូមមើលផង! សូមទ្រង់ស្តាប់សេចក្ដីទាំងប៉ុន្មានដែលស្ដេចសានហេរីបបានផ្ញើមកជេរប្រមាថ អុលឡោះដ៏នៅអស់កល្ប!