Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 88:1 - អាល់គីតាប

1 ឱ​អុលឡោះ‌តាអាឡា ជា​ម្ចាស់‌សង្គ្រោះ​នៃ​ខ្ញុំ​អើយ ពេល​ថ្ងៃ​ខ្ញុំ​ស្រែក​អង្វរ​ទ្រង់ ហើយ​ពេល​យប់ ខ្ញុំ​នៅ​តែ​រក​ទ្រង់​ដដែល។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

1 ព្រះយេហូវ៉ា​ដ៏ជា​ព្រះ​នៃ​សេចក្ដីសង្គ្រោះ​របស់ទូលបង្គំ​អើយ ទូលបង្គំ​បាន​ស្រែកឡើង​នៅចំពោះ​ព្រះអង្គ ទាំងយប់ទាំងថ្ងៃ​!

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

1 ឱ​ព្រះ‌យេហូវ៉ា ជា​ព្រះ‌សង្គ្រោះ​របស់​ទូល‌បង្គំ​អើយ ទូល‌បង្គំ​ស្រែកអំពាវ​នាវ​នៅ​ចំពោះ​ព្រះ‌អង្គ ទាំង​យប់​ទាំង​ថ្ងៃ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

1 ឱ​ព្រះ‌អម្ចាស់ ជា​ព្រះ‌សង្គ្រោះ​នៃ​ទូលបង្គំ​អើយ ពេល​ថ្ងៃ​ទូលបង្គំ​ស្រែក​អង្វរ​ព្រះអង្គ ហើយ​ពេល​យប់ ទូលបង្គំ​នៅ​តែ​រក​ព្រះអង្គ​ដដែល។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

1 ឱ​ព្រះ‌យេហូវ៉ា ជា​ព្រះ​ដ៏​ជួយ​សង្គ្រោះ​ទូលបង្គំ​អើយ ទូលបង្គំ​បាន​អំពាវ‌នាវ​នៅ​ចំពោះ​ទ្រង់ ទាំង​យប់​ទាំង​ថ្ងៃ

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 88:1
30 ការដាក់ឲ្យឆ្លើយតបគ្នា  

ឱអុលឡោះ‌តាអាឡា​ជា​ម្ចាស់​អើយ ខ្ញុំ​សង្ឃឹម​ថា​ទ្រង់​នឹង​សង្គ្រោះ​ខ្ញុំ!


គាត់​មាន​ប្រាជ្ញា​លើស​មនុស្ស​ផង​ទាំង​ពួង គឺ​លើស​លោក​អេថាន ពី​អំបូរ​សេរ៉ា‌គីត លោក​ហេ‌ម៉ាន ព្រម​ទាំង​លោក​កាល់‌កូល និង​លោក​ដារ‌ដា ជា​កូន​របស់​លោក​ម៉ាហូល។ កិត្តិ‌នាម​របស់​គាត់​ល្បី​សុស‌សាយ រហូត​ដល់​ប្រជា‌ជាតិ​នានា​ដែល​នៅ​ជុំ‌វិញ។


ស្តេច​ស៊ូឡៃ‌ម៉ាន​បាន​ផ្តល់​ស្បៀង​អាហារ​រៀង​រាល់​ឆ្នាំ មាន​ស្រូវ​ចំនួន​ប្រាំ​មួយ​ពាន់​តោន និង​ប្រេង​ឆា​គុណ‌ភាព​ល្អ ចំនួន​ប្រាំ​បួន​ពាន់​លីត្រ សម្រាប់​ផ្គត់‌ផ្គង់​សេចក្តី​ត្រូវ​ការ​ក្នុង​វាំង​របស់​ស្តេច​ហ៊ីរ៉ាម។


កូន​របស់​លោក​សេ‌រ៉ាស មាន ស៊ីមរី អេថាន ហេ‌ម៉ាន កាល់‌កូល និង​ដារ៉ា គឺ​ទាំង​អស់​មាន​ប្រាំ​នាក់។


កូន​របស់​លោក​កេ‌ហាត់​មាន អាំរ៉ាម យីសារ ហេប្រូន និង​អ៊ូ‌ស៊ាល។


សូម​ទ្រង់​ស្ដាប់ ព្រម​ទាំង​មើល​មក​ខ្ញុំ សូម​ស្តាប់​ពាក្យ​ទូរអា‌អង្វរ​របស់​ខ្ញុំ ជា​អ្នក​បម្រើ​របស់​ទ្រង់​ផង។ ខ្ញុំ​កំពុង​តែ​ទូរអា‌អង្វរ​ចំពោះ​ទ្រង់​ទាំង​ថ្ងៃ​ទាំង​យប់ សូម​ទ្រង់​ប្រណី​សន្ដោស​ជន‌ជាតិ​អ៊ីស្រ‌អែល ជា​អ្នក​បម្រើ​របស់​ទ្រង់។ ខ្ញុំ​សូម​សារ‌ភាព​អំពើ​បាប​ក្នុង​នាម​ជន‌ជាតិ​អ៊ីស្រ‌អែល គឺ​យើង​ខ្ញុំ​បាន​ប្រព្រឹត្ត​អំពើ​បាប​ទាស់​នឹង​បំណង​របស់​ទ្រង់។ ខ្ញុំ និង​ក្រុម​គ្រួសារ​របស់​ខ្ញុំ​ក៏​បាន​ប្រព្រឹត្ត​អំពើ​បាប​ដែរ។


អុលឡោះ‌តាអាឡា​ជា​ម្ចាស់​អើយ! ទ្រង់​សង្គ្រោះ​ដោយ​អំណាច​របស់​ទ្រង់ នៅ​ពេល​ធ្វើ​សឹក​សង្គ្រាម ទ្រង់​ការពារ​ខ្ញុំ។


ឱ​អុលឡោះ​ជា​ម្ចាស់​នៃ​ខ្ញុំ​អើយ! ខ្ញុំ​ស្រែក​ហៅ​រក​ទ្រង់​នៅ​ពេល​ថ្ងៃ តែ​ទ្រង់​មិន​ឆ្លើយ​តប​ទេ នៅ​ពេល​យប់​ក៏​ខ្ញុំ​ស្រែក​ដែរ តែ​មិន​បាន​ធូរ​ស្បើយ​ឡើយ។


អុលឡោះ‌តាអាឡា​នឹង​ប្រទាន​ពរ​ដល់​គេ ហើយ​អុលឡោះ​សង្គ្រោះ នឹង​ប្រោស​គេ​ឲ្យ​បាន​សុចរិត​ដែរ។


អុលឡោះ‌តាអាឡា​ជា​ពន្លឺ និង​ជា​ម្ចាស់‌សង្គ្រោះ ខ្ញុំ​មិន​ភ័យ​ខ្លាច​នរណា​ឡើយ! អុលឡោះ‌តាអាឡា​ជា​ទី​ជំរក​របស់​ជីវិត​ខ្ញុំ ខ្ញុំ​ក៏​មិន​តក់‌ស្លុត​ចំពោះ​នរណា​ដែរ។


សូម​កុំ​លាក់​នឹង​ខ្ញុំ សូម​កុំ​ខឹង ហើយ​បណ្តេញ​អ្នក​បម្រើ​របស់​ទ្រង់! ទ្រង់​បាន​សង្គ្រោះ​ខ្ញុំ សូម​កុំ​លះ‌បង់​ខ្ញុំ! ឱ​ម្ចាស់‌សង្គ្រោះ​ខ្ញុំ​អើយ សូម​កុំ​បោះ​បង់​ចោល​ខ្ញុំ​ឡើយ!។


ឱ​អុលឡោះ​អើយ ខ្ញុំ​ប្រាថ្នា​ចង់​នៅ​ជា​មួយ ទ្រង់​ខ្លាំង​ណាស់ ដូច​សត្វ​ក្តាន់​ប្រាថ្នា​រក​ទឹក​ហូរ។


ឱ​អុលឡោះ​ជា​ម្ចាស់‌សង្គ្រោះ​នៃ​ខ្ញុំ សូម​រំដោះ​ខ្ញុំ​ឲ្យ​រួច​ពី​ទោស​ព្រោះ​តែ​បាន​បង្ហូរ​ឈាម​ នោះ​ខ្ញុំ​នឹង​ប្រកាស​អំពី​សេចក្ដី​សុចរិត របស់​ទ្រង់​ដោយ​អំណរ។


មនុស្ស​ឥត​គំនិត​តែងតែ​រិះ‌គិត​ថា «គ្មាន​អុលឡោះ​ទេ»។ ពួក​គេ​ជា​មនុស្ស​ពាល ហើយ​នាំ​គ្នា​ប្រព្រឹត្ត​អំពើ​ព្រៃ‌ផ្សៃ គឺ​គ្មាន​នរណា​ប្រព្រឹត្ត​អំពើ​ល្អ​ទាល់​តែ​សោះ។


ការ​សង្គ្រោះ និង​សិរី‌រុង‌រឿង​របស់​ខ្ញុំ ស្ថិត​នៅ​លើ​អុលឡោះ​ទាំង​ស្រុង អុលឡោះ​ជា​ថ្ម‌ដា​ដ៏​រឹង‌មាំ និង​ជា​ទី​ជំរក​របស់​ខ្ញុំ។


ឱ​អុលឡោះ​ជា​ម្ចាស់‌សង្គ្រោះ​យើង​ខ្ញុំ​អើយ ទ្រង់​ប្រកប​ដោយ​សេចក្ដី​សុចរិត ទ្រង់​បាន​ឆ្លើយ​តប​មក​យើង​ខ្ញុំ ដោយ​សំដែង​អំណាច​គួរ​ឲ្យ​ស្ញែង​ខ្លាច ប្រជា‌ជន​នានា​ដែល​រស់​នៅ​ទី​ឆ្ងាយ​ដាច់​ស្រយាល នៃ​ផែនដី និង​នៅ​ខាង​នាយ​សមុទ្រ នឹង​នាំ​គ្នា​ផ្ញើ​ជីវិត​លើ​ទ្រង់!


សូម​សរសើរ​តម្កើង​អុលឡោះ‌តាអាឡា​ជា​រៀង​រាល់​ថ្ងៃ ដ្បិត​ទ្រង់​តែងតែ​ជួយ​គាំទ្រ និង​សង្គ្រោះ​យើង។ - សម្រាក


ឱ​អុលឡោះ​ជា​ម្ចាស់‌សង្គ្រោះ​នៃ​យើង​ខ្ញុំ​អើយ សូម​មក​ជួយ​យើង​ខ្ញុំ ដោយ​យល់​ដល់ សិរី‌រុង‌រឿង​នៃ​នាម​របស់​ទ្រង់ សូម​រំដោះ​យើង​ខ្ញុំ និង​លើក‌លែង​ទោស​យើង​ខ្ញុំ​ឲ្យ​រួច​ពី​បាប ដោយ​យល់​ដល់​នាម​របស់​ទ្រង់។


ឱ​អុលឡោះ‌តាអាឡា​អើយ សូម​ប្រណី​សន្ដោស​ខ្ញុំ ដ្បិត​ខ្ញុំ​ស្រែក​អង្វរ​រក​ទ្រង់​ពេញ​មួយ​ថ្ងៃ។


អុលឡោះ​ជា​អ្នក‌សង្គ្រោះ​ខ្ញុំ ខ្ញុំ​ផ្ញើ​ជីវិត​លើ​ទ្រង់ ខ្ញុំ​លែង​ភ័យ​ខ្លាច​ទៀត​ហើយ ដ្បិតអុលឡោះ‌តាអាឡា​ជា​កម្លាំង​របស់​ខ្ញុំ ខ្ញុំ​នឹង​ច្រៀង​ជូន​ទ្រង់ ព្រោះ​ទ្រង់​បាន​សង្គ្រោះ​ខ្ញុំ»។


យេរូ‌សាឡឹម​អើយ យើង​នឹង​ដាក់​អ្នក​យាម នៅ​តាម​កំពែង​របស់​អ្នក ទោះ​បី​ថ្ងៃ​ក្ដី​យប់​ក្ដី អ្នក​ទាំង​នោះ​មិន​ត្រូវ​នៅ​ស្ងៀម​ឡើយ គឺ​ត្រូវ​រំលឹកអុលឡោះ‌តាអាឡា​ពី​ក្រុង​យេរូ‌សាឡឹម អ្នក​ទាំង​នោះ​មិន​ត្រូវ​សម្រាក​ឡើយ!។


ខ្ញុំ​មាន​ចិត្ដ​អំណរ​យ៉ាង​ខ្លាំង ព្រោះ​អុលឡោះ​ជា​ម្ចាស់​សង្គ្រោះ​របស់​ខ្ញុំ


ចំណង់​បើ​អុលឡោះ​វិញ ទ្រង់​រឹត​តែ​រក​យុត្ដិធម៌​ឲ្យ​អស់​អ្នក ដែល​ទ្រង់​បាន​ជ្រើស​រើស ហើយ​ដែល​អង្វរ​អុលឡោះ ទាំង​យប់ ទាំង​ថ្ងៃ ទ្រង់​អត់ធ្មត់​ចំពោះ​គេ។


ដ្បិត​ភ្នែក​ខ្ញុំ​បាន​ឃើញ​ការ​សង្គ្រោះ


នាង​នៅ​មេ‌ម៉ាយ​រហូត ដល់​នាង​មាន​វ័យ​ចាស់​ណាស់​ទៅ​ហើយ អាយុ​ប៉ែត‌សិប​បួន​ឆ្នាំ។ គាត់​មិន​ទៅ​ណា​ឆ្ងាយ​ពី​ម៉ាស្ជិទ​ទេ គាត់​នៅ​គោរព​បម្រើ​អុលឡោះ​ទាំង​យប់​ទាំង​ថ្ងៃ ដោយ​តម​អាហារ និង​ទូរអ​ផង។


ទាំង​យប់​ទាំង​ថ្ងៃ យើង​ទទូច​សូម​ទ្រង់​មេត្ដា​ប្រោស​ឲ្យ​បាន​ឃើញ​មុខ​បង​ប្អូន ព្រម​ទាំង​ប្រទាន​ឲ្យ​ជំនឿ​របស់​បង​ប្អូន​បាន​ពេញ​លក្ខណៈ កុំ​បី​មាន​ចន្លោះ​ត្រង់​ណា​ឡើយ។


ខ្ញុំ​សូម​អរ​គុណ​អុលឡោះ ដែល​ខ្ញុំ​គោរព​បម្រើ​បន្ដ​ពី​បុព្វ‌បុរស ដោយ​មន‌សិការ​បរិសុទ្ធ ហើយ​រាល់​ពេល​ខ្ញុំ​ទូរអា ខ្ញុំ​តែងតែ​នឹក​គិត​ដល់​អ្នក​ទាំង​យប់​ទាំង​ថ្ងៃ ឥត​ឈប់​ឈរ។


មិន​ត្រូវ​គៃ‌បន្លំ​យក​អ្វី​ពី​ម្ចាស់​ឡើយ ផ្ទុយ​ទៅ​វិញ ត្រូវ​សំដែង​ចិត្ដ​ល្អ​ស្មោះ​ត្រង់​ទាំង​ស្រុង​ជា‌និច្ច ដើម្បី​លើក​កិត្ដិយស​សេចក្ដី​បង្រៀន​អំពី​អុលឡោះ ជា​ម្ចាស់‌សង្គ្រោះ​របស់​យើង​ក្នុង​គ្រប់​កិច្ចការ​ទាំង​អស់។


ទាំង​ទន្ទឹង​រង់‌ចាំ​សុភមង្គល តាម​សេចក្ដី​សង្ឃឹម​របស់​យើង ហើយ​រង់‌ចាំ​អ៊ីសា​អាល់ម៉ា‌ហ្សៀស​ជា​ម្ចាស់​ដ៏​ឧត្ដម​បំផុត និង​ជា​អ្នក‌សង្គ្រោះ​នៃ​យើង​មក​ប្រកប​ដោយ​សិរី‌រុង‌រឿង។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម