Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ របា‌ក្សត្រ 6:20 - អាល់គីតាប

20 សូម​មើល​មក​ដំណាក់​នេះ ទាំង​ថ្ងៃ ទាំង​យប់ គឺ​កន្លែង​ដែល​ទ្រង់​មាន​បន្ទូល​ថា ជា​កន្លែង​សម្រាប់​នាម​របស់​ទ្រង់។ សូម​ទ្រង់​ស្តាប់​ខ្ញុំ ជា​អ្នក​បម្រើ​របស់​ទ្រង់​ទូរអា​នៅ​ទី​នេះ​ផង!

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

20 ប្រយោជន៍​ឲ្យ​ព្រះ‌នេត្រ​របស់​ព្រះ‌អង្គ​បាន​បើក​ទត​មក​ឯ​ព្រះ‌វិហារ​នេះ​ទាំង​យប់​ទាំង​ថ្ងៃ គឺ​ទត​មើល​មក​ទី​កន្លែង​ដែល​ព្រះ‌អង្គ​បាន​មាន​ព្រះ‌បន្ទូល​ហើយ​ថា ព្រះ‌អង្គ​នឹង​តាំង​ព្រះ‌នាម​ព្រះ‌អង្គ​នៅ​ទី​នោះ ដើម្បី​នឹង​ស្តាប់​សេចក្ដី​អធិ‌ស្ឋាន ដែល​ទូល‌បង្គំ​ទូល​តម្រង់​មក​ឯ​ទី​នេះ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

20 សូម​ទត​មើល​មក​ព្រះ‌ដំណាក់​នេះ ទាំង​ថ្ងៃ ទាំង​យប់ គឺ​កន្លែង​ដែល​ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ថា ជា​កន្លែង​សម្រាប់​ព្រះ‌នាម​របស់​ព្រះអង្គ។ សូម​ទ្រង់​ព្រះ‌សណ្ដាប់​ទូលបង្គំ ជា​អ្នក​បម្រើ​របស់​ព្រះអង្គ អធិស្ឋាន​នៅ​ទី​នេះ​ផង!

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

20 ប្រយោជន៍​ឲ្យ​ព្រះ‌នេត្រ​ទ្រង់​បាន​បើក​ទត​មក​ឯ​ព្រះ‌វិហារ​នេះ​ទាំង​យប់​ទាំង​ថ្ងៃ គឺ​ទត​មើល​មក​ទី​កន្លែង​ដែល​ទ្រង់​បាន​មាន​បន្ទូល​ហើយ​ថា ទ្រង់​នឹង​តាំង​ព្រះ‌នាម​ទ្រង់​នៅ​ទី​នោះ ដើម្បី​នឹង​ស្តាប់​សេចក្ដី​អធិ‌ស្ឋាន ដែល​ទូលបង្គំ​នឹង​ទូល​ដំរង់​មក​ឯ​ទី​នេះ

សូមមើលជំពូក ចម្លង




២ របា‌ក្សត្រ 6:20
17 ការដាក់ឲ្យឆ្លើយតបគ្នា  

អុលឡោះ‌តាអាឡា​ជា​ម្ចាស់​អើយ សូម​ស្តាប់​ខ្ញុំ! អុលឡោះ‌តាអាឡា​ជា​ម្ចាស់​អើយ សូម​មើល​មក​ខ្ញុំ​ផង! សូម​ទ្រង់​ស្តាប់​សេចក្តី​ទាំង​ប៉ុន្មាន​ដែល​ស្តេច​សាន‌ហេរីប​ផ្ញើ​មក​ជេរ​ប្រមាថ​ទ្រង់​ដ៏​នៅ​អស់‌កល្ប!


អុលឡោះ‌តាអាឡា​រំពៃ​មើល​មក​ផែនដី​ទាំង​មូល ដើម្បី​គាំ​ទ្រ​អស់​អ្នក​ដែល​ស្រឡាញ់​ទ្រង់ យ៉ាង​ស្មោះ​អស់​ពី​ចិត្ត។ លើក​នេះ ស្តេច​ប្រព្រឹត្ត​ដោយ​ល្ងី‌ល្ងើ។ ដូច្នេះ​ចាប់​ពី​ពេល​នេះ​ទៅ ស្តេច​ជួប​ប្រទះ​តែ​នឹង​សង្គ្រាម​ជា‌និច្ច»។


“ប្រសិន​បើ​មាន​ទុក្ខ​វេទនា សង្គ្រាម ទុក្ខ​ទោស ជំងឺ​រាត​ត្បាត ឬ​ទុរ្ភិក្ស កើត​មាន​ដល់​យើង​ខ្ញុំ នោះ​យើង​ខ្ញុំ​នឹង​មក​ឈរ​នៅ​មុខ​ដំណាក់​នេះ នៅ​ចំពោះ​ទ្រង់ ដ្បិត​នាម​របស់​ទ្រង់​ស្ថិត​នៅ​ក្នុង​ដំណាក់​នេះ។ ក្នុង​ពេល​មាន​អាសន្ន យើង​ខ្ញុំ​នឹង​ទូរអា​សូម​ទ្រង់​ជួយ។ ពេល​នោះ​សូម​ទ្រង់​ស្តាប់​យើង​ខ្ញុំ ហើយ​សង្គ្រោះ​យើង​ខ្ញុំ​ផង”។


អុលឡោះ‌តាអាឡា ជា​ម្ចាស់​នៃ​ខ្ញុំ សូម​ស្តាប់​ពាក្យ​ទូរអា និង​ពាក្យ​អង្វរ​របស់​ខ្ញុំ​ជា​អ្នក​បម្រើ​របស់​ទ្រង់ ហើយ​សូម​ទ្រង់​ស្តាប់​សំរែក និង​ពាក្យ​ទូរអា​របស់​ខ្ញុំ​នៅ​ថ្ងៃ​នេះ​ផង!


អុលឡោះ​ជា​ម្ចាស់​នៃ​ខ្ញុំ ឥឡូវ​នេះ​សូម​ទ្រង់​មើល​មក​ខ្ញុំ! សូម​ទ្រង់​ស្តាប់​ពាក្យ​ដែល​យើង​ខ្ញុំ​ទូរអា នៅ​ទី​នេះ​ផង។


“តាំង​ពី​ថ្ងៃ​ដែល​យើង​បាន​នាំ​ប្រជា‌រាស្ត្រ​របស់​យើង​ចាក​ចេញ​ពី​ស្រុក​អេស៊ីប យើង​មិន​បាន​ជ្រើស​រើស​ក្រុង​ណា​មួយ ក្នុង​ចំណោម​កុល‌សម្ព័ន្ធ​ទាំង​ប៉ុន្មាន​របស់​អ៊ីស្រ‌អែល ដើម្បី​សង់​ដំណាក់​មួយ​ទុក ជា​កន្លែង​សម្រាប់​សំដែង​នាម​របស់​យើង​ឡើយ យើង​ក៏​ពុំ​បាន​ជ្រើស​រើស​នរណា​ម្នាក់​ផ្សេង ដើម្បី​ធ្វើ​ជា​មេ​ដឹក​នាំ​របស់​ជន‌ជាតិ​អ៊ីស្រ‌អែល ជា​ប្រជា‌រាស្ត្រ​របស់​យើង​ដែរ


គឺ​យើង​បាន​ជ្រើស​រើស​ក្រុង​យេរូ‌សាឡឹម ដើម្បី​សំដែង​នាម​របស់​យើង ហើយ​ជ្រើស​រើស​ស្តេច​ទត​ឲ្យ​ធ្វើ​ជា​មេ​ដឹក​នាំ​អ៊ីស្រ‌អែល ជា​ប្រជា‌រាស្ត្រ​របស់​យើង”។


ពី​ពេល​នេះ​ទៅ​យើង​បើក​ភ្នែក​មើល និង​ផ្ទៀង​ត្រចៀក​ស្តាប់​ពាក្យ​ដែល​គេ​ទូរអា​នៅ​ទី​នេះ។


សូម​ទ្រង់​ស្ដាប់ ព្រម​ទាំង​មើល​មក​ខ្ញុំ សូម​ស្តាប់​ពាក្យ​ទូរអា‌អង្វរ​របស់​ខ្ញុំ ជា​អ្នក​បម្រើ​របស់​ទ្រង់​ផង។ ខ្ញុំ​កំពុង​តែ​ទូរអា‌អង្វរ​ចំពោះ​ទ្រង់​ទាំង​ថ្ងៃ​ទាំង​យប់ សូម​ទ្រង់​ប្រណី​សន្ដោស​ជន‌ជាតិ​អ៊ីស្រ‌អែល ជា​អ្នក​បម្រើ​របស់​ទ្រង់។ ខ្ញុំ​សូម​សារ‌ភាព​អំពើ​បាប​ក្នុង​នាម​ជន‌ជាតិ​អ៊ីស្រ‌អែល គឺ​យើង​ខ្ញុំ​បាន​ប្រព្រឹត្ត​អំពើ​បាប​ទាស់​នឹង​បំណង​របស់​ទ្រង់។ ខ្ញុំ និង​ក្រុម​គ្រួសារ​របស់​ខ្ញុំ​ក៏​បាន​ប្រព្រឹត្ត​អំពើ​បាប​ដែរ។


អុលឡោះ‌តាអាឡា​នឹង​ថែ‌រក្សា​ការពារ​អ្នក អុលឡោះ‌តាអាឡា​នៅ​ខាង​ស្តាំ ធ្វើ​ជា​ម្លប់​របស់​អ្នក។


អុលឡោះ‌តាអាឡា​តាម​ថែ‌រក្សា អស់​អ្នក​ដែល​គោរព​កោត​ខ្លាច​ទ្រង់ គឺ​អស់​អ្នក​ដែល​ពឹង​ផ្អែក​លើ​ចិត្ត មេត្តា‌ករុណា​របស់​ទ្រង់។


អុលឡោះ‌តាអាឡា​តែង​រំពៃ​មើល​មនុស្ស​សុចរិត ហើយ​ទ្រង់​យក​ចិត្ត ទុក​ដាក់​នឹង​សំរែក​របស់​ពួក​គេ​ជា‌និច្ច។


កាល​ដានី‌យ៉ែល​បាន​ជ្រាប​អំពី​រាជ‌ក្រឹត្យ​នេះ គាត់​ក៏​ឡើង​ទៅ​លើ​បន្ទប់​មួយ ក្នុង​ផ្ទះ​របស់​គាត់​ដែល​មាន​បង្អួច​ចំហ បែរ​ទៅ​រក​ក្រុង​យេរូ‌សាឡឹម។ គាត់​លុត​ជង្គង់​ទូរអា និង​សរសើរ​អុលឡោះ​ជា​ម្ចាស់​របស់​គាត់​ដូច​សព្វ​ដង គឺ​ក្នុង​មួយ​ថ្ងៃ​បី​ដង។


ពេល​នោះ អ្នក​រាល់​គ្នា​ត្រូវ​យក​ជំនូន​ទាំង​ប៉ុន្មាន ដូច​ខ្ញុំ​បាន​បង្គាប់ ទៅ​ជូនអុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​អ្នក​រាល់​គ្នា​នៅ​កន្លែង​ដែល​ទ្រង់​នឹង​ជ្រើស​រើស​ជា​ដំណាក់ សម្រាប់​សំដែង​នាម​របស់​ទ្រង់ គឺ​មាន​គូរបាន​ដុត ជំនូន​មួយ​ភាគ​ដប់ ជំនូន​ពិសេស និង​ជំនូន​ផ្សេងៗ ដែល​អ្នក​រាល់​គ្នា​សន្យា​ជូនអុលឡោះ‌តាអាឡា។


ចូរ​យក​ផល​ដំបូង​នៃ​ភោគ​ផល​ទាំង​អស់ ដែល​កើត​ពី​ដី​នៅ​ស្រុក​ដែលអុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​អ្នក ប្រទាន​ឲ្យ ដាក់​ក្នុង​ល្អី​មួយ រួច​យក​ទៅ​កន្លែង​ដែលអុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​អ្នក ជ្រើស​រើស​ទុក​ជា​ដំណាក់​សម្រាប់​សំដែង​នាម​របស់​អុលឡោះ។


ដ្បិត​គ្រប់​លក្ខណ‌សម្បត្តិ​របស់​អុលឡោះ​ស្ថិត​នៅ​យ៉ាង​ពោរ‌ពេញ​ក្នុង​រូប​កាយ​អាល់ម៉ា‌ហ្សៀស។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម