Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ ពង្សាវ‌តារ‌ក្សត្រ 8:52 - អាល់គីតាប

52 សូម​ទ្រង់​មើល​មក​ខ្ញុំ​ជា​អ្នក​បម្រើ​របស់​ទ្រង់ ព្រម​ទាំង​ជន‌ជាតិ​អ៊ីស្រ‌អែល ជា​ប្រជា‌រាស្ត្រ​របស់​ទ្រង់ សូម​ទ្រង់​ស្តាប់​ពាក្យ​អង្វរ​របស់​យើង​ខ្ញុំ គ្រប់​ពេល​ដែល​យើង​ខ្ញុំ​អង្វរ​រក​ទ្រង់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

52 ដើម្បី​ឲ្យ​ព្រះ‌នេត្រ​របស់​ព្រះ‌អង្គ​បាន​បើក សម្រាប់​ទត​ក្នុង​វេលា​ណា​ដែល​ទូល‌បង្គំ ជា​អ្នក​បម្រើ​របស់​ព្រះ‌អង្គ និង​សាសន៍​អ៊ីស្រា‌អែល ជា​ប្រជា‌រាស្ត្រ​របស់​ព្រះ‌អង្គ ទូល​អង្វរ ហើយ​ព្រះ‌សណ្ដាប់​តាម​សេចក្ដី​ដែល​គេ​ទូល​សូម​ដល់​ព្រះ‌អង្គ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

52 សូម​ព្រះអង្គ​ទត​មើល​មក​ទូលបង្គំ ជា​អ្នក​បម្រើ​របស់​ព្រះអង្គ ព្រម​ទាំង​ជន‌ជាតិ​អ៊ីស្រា‌អែល ជា​ប្រជា‌រាស្ត្រ​របស់​ព្រះអង្គ សូម​ទ្រង់​ព្រះ‌សណ្ដាប់​ពាក្យ​ទូល‌អង្វរ​របស់​យើង​ខ្ញុំ​គ្រប់​ពេល ដែល​យើង​ខ្ញុំ​អង្វរ​រក​ព្រះអង្គ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

52 ដើម្បី​ឲ្យ​ព្រះ‌នេត្រ​ទ្រង់​បាន​បើក សំរាប់​ទត​ក្នុង​វេលា​ណា ដែល​ទូលបង្គំ ជា​បាវ​បំរើ​ទ្រង់ នឹង​សាសន៍​អ៊ីស្រាអែល ជា​រាស្ត្រ​ទ្រង់ ទូល​អង្វរ ហើយ​នឹង​ស្តាប់​តាម​សេចក្ដី ដែល​គេ​ទូល​សូម​ដល់​ទ្រង់

សូមមើលជំពូក ចម្លង




១ ពង្សាវ‌តារ‌ក្សត្រ 8:52
5 ការដាក់ឲ្យឆ្លើយតបគ្នា  

សូម​មើល​មក​ដំណាក់​នេះ ទាំង​យប់ ទាំង​ថ្ងៃ គឺ​កន្លែង​ដែល​ទ្រង់​មាន​បន្ទូល​ថា “ទី​នេះ ជា​កន្លែង​សម្រាប់​នាម​យើង”។ ពេល​ខ្ញុំ ជា​អ្នក​បម្រើ​របស់​ទ្រង់​ទូរអា​នៅ​ទី​នេះ សូម​ទ្រង់​ស្តាប់​ផង។


ទ្រង់​បាន​ញែក​យើង​ខ្ញុំ ពី​ក្នុង​ចំណោម​ជាតិ​សាសន៍​ទាំង​អស់​នៅ​លើ​ផែនដី ដើម្បី​ឲ្យ​យើង​ខ្ញុំ​ធ្វើ​ជា​ប្រជា‌រាស្ត្រ​របស់​ទ្រង់​ផ្ទាល់ ដូច​ទ្រង់​បាន​ថ្លែង​តាម​រយៈ​ម៉ូសា ជា​អ្នក​បម្រើ​របស់​ទ្រង់ នៅ​ពេល​ដែល​ទ្រង់​នាំ​ដូន‌តា​របស់​យើង​ខ្ញុំ​ចាក​ចេញ​ពី​ស្រុក​អេស៊ីប»។


អុលឡោះ​ជា​ម្ចាស់​នៃ​ខ្ញុំ ឥឡូវ​នេះ​សូម​ទ្រង់​មើល​មក​ខ្ញុំ! សូម​ទ្រង់​ស្តាប់​ពាក្យ​ដែល​យើង​ខ្ញុំ​ទូរអា នៅ​ទី​នេះ​ផង។


អុលឡោះ‌តាអាឡា​នៅ​ជិត​អស់​អ្នក​ដែល​អង្វរ​ទ្រង់ គឺ​អស់​អ្នក​ដែល​អង្វរ​ទ្រង់​ដោយ​សុទ្ធ​ចិត្ត។


ឱ​អុលឡោះ‌តាអាឡា​អើយ មាន​តែ​ទ្រង់​ទេ ដែល​ប្រកប​ដោយ​ចិត្ត​សប្បុរស និង​ចេះ​អត់‌អោន​ឲ្យ​យើង​ខ្ញុំ ទ្រង់​មាន​ចិត្ត​មេត្តា‌ករុណា​ដ៏​លើស‌លប់ ចំពោះ​អស់​អ្នក​ដែល​អង្វរ​រក​ទ្រង់។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម