Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ របា‌ក្សត្រ 7:15 - អាល់គីតាប

15 ពី​ពេល​នេះ​ទៅ​យើង​បើក​ភ្នែក​មើល និង​ផ្ទៀង​ត្រចៀក​ស្តាប់​ពាក្យ​ដែល​គេ​ទូរអា​នៅ​ទី​នេះ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

15 ឥឡូវ​នេះ ភ្នែក​យើង​នឹង​នៅ​តែ​បើក ហើយ​ត្រចៀក​យើង​នឹង​នៅ​តែ​ផ្ទៀង​ស្តាប់​សេចក្ដី​ដែល​គេ​អធិ‌ស្ឋាន​នៅ​ទី​នេះ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

15 ពី​ពេល​នេះ​ទៅ យើង​បើក​ភ្នែក​មើល និង​ផ្ទៀង​ត្រចៀក​ស្ដាប់​ពាក្យ​ដែល​គេ​អធិស្ឋាន​នៅ​ទី​នេះ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

15 ឥឡូវ​នេះ ភ្នែក​អញ​នឹង​នៅ​តែ​បើក ហើយ​ត្រចៀក​អញ នឹង​នៅ​តែ​ផ្ទៀង​ស្តាប់​សេចក្ដី ដែល​គេ​អធិ‌ស្ឋាន​នៅ​ទី​នេះ

សូមមើលជំពូក ចម្លង




២ របា‌ក្សត្រ 7:15
9 ការដាក់ឲ្យឆ្លើយតបគ្នា  

សូម​មើល​មក​ដំណាក់​នេះ ទាំង​យប់ ទាំង​ថ្ងៃ គឺ​កន្លែង​ដែល​ទ្រង់​មាន​បន្ទូល​ថា “ទី​នេះ ជា​កន្លែង​សម្រាប់​នាម​យើង”។ ពេល​ខ្ញុំ ជា​អ្នក​បម្រើ​របស់​ទ្រង់​ទូរអា​នៅ​ទី​នេះ សូម​ទ្រង់​ស្តាប់​ផង។


សូម​មើល​មក​ដំណាក់​នេះ ទាំង​ថ្ងៃ ទាំង​យប់ គឺ​កន្លែង​ដែល​ទ្រង់​មាន​បន្ទូល​ថា ជា​កន្លែង​សម្រាប់​នាម​របស់​ទ្រង់។ សូម​ទ្រង់​ស្តាប់​ខ្ញុំ ជា​អ្នក​បម្រើ​របស់​ទ្រង់​ទូរអា​នៅ​ទី​នេះ​ផង!


អុលឡោះ​ជា​ម្ចាស់​នៃ​ខ្ញុំ ឥឡូវ​នេះ​សូម​ទ្រង់​មើល​មក​ខ្ញុំ! សូម​ទ្រង់​ស្តាប់​ពាក្យ​ដែល​យើង​ខ្ញុំ​ទូរអា នៅ​ទី​នេះ​ផង។


សូម​ទ្រង់​ស្ដាប់ ព្រម​ទាំង​មើល​មក​ខ្ញុំ សូម​ស្តាប់​ពាក្យ​ទូរអា‌អង្វរ​របស់​ខ្ញុំ ជា​អ្នក​បម្រើ​របស់​ទ្រង់​ផង។ ខ្ញុំ​កំពុង​តែ​ទូរអា‌អង្វរ​ចំពោះ​ទ្រង់​ទាំង​ថ្ងៃ​ទាំង​យប់ សូម​ទ្រង់​ប្រណី​សន្ដោស​ជន‌ជាតិ​អ៊ីស្រ‌អែល ជា​អ្នក​បម្រើ​របស់​ទ្រង់។ ខ្ញុំ​សូម​សារ‌ភាព​អំពើ​បាប​ក្នុង​នាម​ជន‌ជាតិ​អ៊ីស្រ‌អែល គឺ​យើង​ខ្ញុំ​បាន​ប្រព្រឹត្ត​អំពើ​បាប​ទាស់​នឹង​បំណង​របស់​ទ្រង់។ ខ្ញុំ និង​ក្រុម​គ្រួសារ​របស់​ខ្ញុំ​ក៏​បាន​ប្រព្រឹត្ត​អំពើ​បាប​ដែរ។


អុលឡោះ‌តាអាឡា​អើយ សូម​ស្តាប់​ខ្ញុំ​ផង! សូម​ស្តាប់​ពាក្យ ដែល​ខ្ញុំ​ទទូច​អង្វរ!


ទ្រង់​តែងតែ​ស្ដាប់​ពាក្យ​ទូរអា‌អង្វរ របស់​មនុស្ស​លោក​ជា‌និច្ច ពួក​គេ​ នឹង​មក​រក​ទ្រង់​ទាំង​អស់​គ្នា។


អុលឡោះ‌តាអាឡា​ជា​ម្ចាស់​អើយ សូម​ស្ដាប់​ខ្ញុំ! អុលឡោះ‌តាអាឡា​ជា​ម្ចាស់​អើយ សូម​មើល​ផង! សូម​ទ្រង់​ស្តាប់​សេចក្ដី​ទាំង​ប៉ុន្មាន​ដែល​ស្ដេច​សានហេ‌រីប​បាន​ផ្ញើ​មក​ជេរ​ប្រមាថ អុលឡោះ​ដ៏​នៅ​អស់‌កល្ប!


អុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​អ្នក យក​ចិត្ត​ទុក​ដាក់​នឹង​ស្រុក​នោះ គឺ​ចាប់​ពី​ដើម​ឆ្នាំ​រហូត​ដល់​ចុង​ឆ្នាំ អុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​អ្នក មើល​ថែ​ទាំ​ស្រុក​នោះ​ជា​និច្ច។


ដ្បិត​អុលឡោះ‌ជាអម្ចាស់​មើល​មក​មនុស្ស​សុចរិត ហើយ​ទ្រង់​ស្តាប់​ពាក្យ​អង្វរ​របស់​គេ ប៉ុន្ដែ ទ្រង់​ជំទាស់​នឹង​អស់​អ្នក​ដែល​ប្រព្រឹត្ដ អំពើ​អាក្រក់»។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម