«អ្នកឃើញទេ អហាប់បន្ទាបខ្លួននៅចំពោះមុខយើងហើយ។ ដោយអហាប់បន្ទាបខ្លួនដូច្នេះ យើងនឹងមិនធ្វើឲ្យគ្រោះកាច កើតមានដល់គេក្នុងពេលដែលគេនៅមានជីវិតទេ តែយើងនឹងធ្វើឲ្យគ្រោះកាចកើតមានចំពោះពូជពង្សរបស់គេនៅជំនាន់ក្រោយ»។
២ ពង្សាវតារក្សត្រ 22:19 - អាល់គីតាប ពេលអ្នកឮសេចក្តីដែលយើងថ្លែងទាស់នឹងក្រុងយេរូសាឡឹម ព្រមទាំងទាស់នឹងប្រជាជននៅក្រុងនេះថា “ពួកគេនឹងត្រូវវិនាសអន្តរាយ ហើយសាសន៍ដទៃនឹងយកឈ្មោះពួកគេទៅដាក់បណ្តាសាគ្នា” នោះអ្នកក៏បានបើកចិត្តទទួល ហើយដាក់ខ្លួននៅចំពោះយើង ទាំងហែកសម្លៀកបំពាក់ យំសោក ដូច្នេះយើងក៏ស្តាប់អ្នកដែរនេះជាបន្ទូលរបស់អុលឡោះតាអាឡា។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ហើយដោយព្រោះអ្នកមានចិត្តទន់ បានបន្ទាបខ្លួននៅចំពោះព្រះយេហូវ៉ា ក្នុងកាលដែលបានឮសេចក្ដីដែលយើងបានថ្លែងទំនាយទាស់នឹងទីនេះ ហើយទាស់នឹងបណ្ដាជនដែលនៅក្រុងនេះថា គេនឹងត្រូវសាបសូន្យ ហើយត្រូវត្រឡប់ជាបណ្ដាសា ហើយដោយព្រោះអ្នកបានហែកសម្លៀកបំពាក់ ព្រមទាំងយំនៅមុខយើងដូច្នេះ នោះព្រះយេហូវ៉ាមានព្រះបន្ទូលថា យើងបានឮហើយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពេលអ្នកឮសេចក្ដីដែលយើងថ្លែងទាស់នឹងក្រុងយេរូសាឡឹម ព្រមទាំងទាស់នឹងប្រជាជននៅក្រុងនេះថា “ពួកគេនឹងត្រូវវិនាសអន្តរាយ ហើយសាសន៍ដទៃនឹងយកឈ្មោះពួកគេទៅដាក់បណ្ដាសាគ្នា” នោះអ្នកក៏បានបើកចិត្តទទួល ហើយដាក់ខ្លួននៅចំពោះមុខយើង ទាំងហែកសម្លៀកបំពាក់ យំសោក ដូច្នេះ យើងក៏ស្ដាប់អ្នកដែរ -នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នោះដោយព្រោះឯងមានចិត្តទន់ ហើយបានបន្ទាបខ្លួននៅចំពោះព្រះយេហូវ៉ា ក្នុងកាលដែលឯងបានឮសេចក្ដី ដែលអញបានទាយទាស់នឹងទីនេះ ហើយទាស់នឹងបណ្តាជនដែលនៅក្រុងនេះថា គេនឹងត្រូវសាបសូន្យ ហើយត្រឡប់ជាសេចក្ដីបណ្តាសា ហើយដោយព្រោះឯងបានហែកសំលៀកបំពាក់ ព្រមទាំងយំនៅមុខអញដូច្នេះ នោះព្រះយេហូវ៉ាទ្រង់មានបន្ទូលថា អញក៏បានឮហើយ |
«អ្នកឃើញទេ អហាប់បន្ទាបខ្លួននៅចំពោះមុខយើងហើយ។ ដោយអហាប់បន្ទាបខ្លួនដូច្នេះ យើងនឹងមិនធ្វើឲ្យគ្រោះកាច កើតមានដល់គេក្នុងពេលដែលគេនៅមានជីវិតទេ តែយើងនឹងធ្វើឲ្យគ្រោះកាចកើតមានចំពោះពូជពង្សរបស់គេនៅជំនាន់ក្រោយ»។
ពេលនោះណាពីអេសាយ ជាកូនរបស់លោកអម៉ូស បានចាត់គេឲ្យទៅជម្រាបស្តេចហេសេគាថា៖ «អុលឡោះតាអាឡាជាម្ចាស់នៃជនជាតិអ៊ីស្រអែលមានបន្ទូលដូចតទៅ: “យើងបានឮពាក្យដែលអ្នកទូរអាអង្វរយើងស្តីអំពីសានហេរីប ជាស្តេចរបស់ស្រុកអាស្ស៊ីរីហើយ”។
«ចូរវិលទៅជម្រាបស្តេចហេសេគា ជាអ្នកដឹកនាំប្រជារាស្ត្ររបស់យើងថា: អុលឡោះតាអាឡា ជាម្ចាស់របស់ស្តេចទតដែលជាអយ្យកោរបស់ស្តេច ទ្រង់មានបន្ទូលដូចតទៅ: “យើងឮពាក្យអង្វររបស់អ្នក ហើយយើងក៏បានឃើញទឹកភ្នែករបស់អ្នកដែរ។ យើងនឹងប្រោសអ្នកឲ្យបានជា ហើយនៅថ្ងៃទីបីអ្នកនឹងឡើងទៅកាន់ដំណាក់អុលឡោះតាអាឡា។
ពេលនោះ ស្តេចហេសេគាដឹងខ្លួនខុស ស្តេចក៏សារភាពកំហុសជាមួយប្រជាជននៅក្រុងយេរូសាឡឹម។ ដូច្នេះអុលឡោះតាអាឡាពុំបានដាក់ទោសគេ ក្នុងពេលដែលស្តេចហេសេគានៅមានអាយុឡើយ។
នៅពេលមានទុក្ខទោសដូច្នេះ ស្តេចបានអង្វរករអុលឡោះតាអាឡា ជាម្ចាស់របស់គាត់ ហើយសារភាពកំហុសយ៉ាងអស់ពីចិត្ត នៅចំពោះម្ចាស់នៃអយ្យកោរបស់ស្តេច។
រីឯពាក្យដែលស្តេចទូរអា និងរបៀបដែលអុលឡោះឆ្លើយតបមកវិញ ព្រមទាំងអំពើបាប និងចិត្តមិនស្មោះត្រង់របស់ស្តេច កន្លែងផ្សេងៗដែលស្តេចសង់ទីសក្ការៈតាមទួលខ្ពស់ៗ ហើយសង់បង្គោលរបស់ព្រះអាសេរ៉ា និងរូបបដិមា មុនពេលដែលស្តេចសារភាពអំពើបាបនោះ សុទ្ធតែមានកត់ត្រាទុកក្នុងសៀវភៅរបស់លោកហូសាយ។
គាត់ពុំបានសារភាពកំហុសដូចស្តេចម៉ាណាសេជាឪពុកបានសារភាពនោះឡើយ គឺស្តេចអាំម៉ូនប្រព្រឹត្តអំពើបាបជាងឪពុកទៅទៀត។
ពេលអ្នកឮសេចក្តីដែលយើងថ្លែងទាស់នឹងក្រុងយេរូសាឡឹម ព្រមទាំងទាស់នឹងប្រជាជននៅក្រុងនេះ អ្នកក៏បានបើកចិត្តទទួល ហើយដាក់ខ្លួននៅចំពោះយើង ទាំងហែកសម្លៀកបំពាក់យំសោក ដូច្នេះយើងក៏ស្តាប់អ្នកដែរ -នេះជាបន្ទូលរបស់អុលឡោះតាអាឡា។
ពេលលោកអែសរ៉ាក្រាបនៅមុខដំណាក់អុលឡោះគាត់ទូរអាអង្វរ និងលន់តួបាប ទាំងសម្រក់ទឹកភ្នែក ជនជាតិអ៊ីស្រអែលជាច្រើន ទាំងប្រុស ទាំងស្រី និងក្មេង នាំគ្នាមកជុំវិញគាត់ ហើយយំសោកយ៉ាងខ្លាំង។
ពេលខ្ញុំឮពាក្យទាំងនោះ ខ្ញុំអង្គុយចុះ ហើយយំសោក ព្រមទាំងកាន់ទុក្ខអស់រយៈពេលជាច្រើនថ្ងៃ។ ខ្ញុំតមអាហារ ហើយទូរអាអង្វរអុលឡោះជាម្ចាស់នៃសូរ៉កា។
ពេលប្រជាជនទាំងមូលឮបន្ទូលរបស់អុលឡោះដែលមាននៅក្នុងហ៊ូកុំ ពួកគេនាំគ្នាយំ។ ដូច្នេះ លោកទេសាភិបាលនេហេមា អ៊ីមុាំអែសរ៉ា ជាបណ្ឌិតខាងវិន័យ និងក្រុមលេវី ដែលមាននាទីបកស្រាយហ៊ូកុំ ពោលទៅកាន់ប្រជាជនទាំងមូលថា៖ «ថ្ងៃនេះជាថ្ងៃដ៏សក្ការៈជូនអុលឡោះតាអាឡា ជាម្ចាស់របស់អ្នករាល់គ្នា គឺមិនមែនជាពេលដែលត្រូវកាន់ទុក្ខ ឬសោកសង្រេងឡើយ!»។
គូរបានដែលទ្រង់ពេញចិត្ត ឲ្យខ្ញុំជូន គឺចិត្តសោកស្តាយ ទ្រង់តែងតែទទួលចិត្តសោកស្តាយ និងចិត្តលែងមានអំនួត។
ពេលនោះ ទ្រង់មុខជាពេញចិត្ត នឹងជំនូនដែលស្របតាមហ៊ូកុំរបស់ទ្រង់ គឺគូរបានដុត ហើយគេនឹងយកគោឈ្មោល មកជូននៅលើអាសនៈរបស់ទ្រង់ដែរ។
ម៉ូសា និងហារូនទៅជួបស្តេចហ្វៀរ៉អ៊ូន ហើយប្រាប់ថា៖ «អុលឡោះតាអាឡាជាម្ចាស់របស់ជនជាតិហេប្រឺ មានបន្ទូលដូចតទៅ: “តើអ្នកមិនព្រមដាក់ខ្លួននៅចំពោះមុខយើងដូច្នេះ ដល់កាលណាទៀត? ចូរបើកឲ្យប្រជារាស្ត្ររបស់យើងចេញទៅគោរពបម្រើយើង។
ដ្បិតអុលឡោះដ៏ខ្ពង់ខ្ពស់បំផុតដែលនៅ អស់កល្បជានិច្ច ហើយដែលមាននាមដ៏វិសុទ្ធបំផុត មានបន្ទូលថា: យើងស្ថិតនៅក្នុងស្ថានដ៏ខ្ពង់ខ្ពស់បំផុត និងជាស្ថានដ៏វិសុទ្ធមែន តែយើងក៏ស្ថិតនៅជាមួយមនុស្សដែលត្រូវគេ សង្កត់សង្កិន និងមនុស្សដែលគេមើលងាយដែរ ដើម្បីលើកទឹកចិត្តមនុស្សដែលគេមើលងាយ និងមនុស្សរងទុក្ខខ្លោចផ្សា។
គឺយើងទេតើដែលបានបង្កើតអ្វីៗទាំងនោះមក ហើយអ្វីៗទាំងនោះក៏សុទ្ធតែជា កម្មសិទ្ធិរបស់យើងដែរ - នេះជាបន្ទូលរបស់អុលឡោះតាអាឡា - យើងនឹងយកចិត្តទុកដាក់ចំពោះ ជនកំសត់ទុគ៌ត ដែលបាក់ទឹកចិត្ត និងធ្វើតាមពាក្យយើង ដោយញាប់ញ័រ។
អ្នករាល់គ្នាដែលស្ដាប់បន្ទូលរបស់អុលឡោះតាអាឡា ដោយញាប់ញ័រ ចូរនាំគ្នាស្ដាប់ទ្រង់។ បងប្អូនរបស់អ្នករាល់គ្នា ស្អប់ និងកាត់កាល់អ្នករាល់គ្នា ព្រោះតែអ្នករាល់គ្នាគោរពទ្រង់។ ពួកគេពោលថា “សូមអុលឡោះតាអាឡាសំដែង សិរីរុងរឿង ដើម្បីឲ្យយើងឃើញអំណរ របស់អ្នករាល់គ្នាផង!”។ អ្នកទាំងនោះមុខជាត្រូវអាម៉ាស់។
ប្រសិនបើអ្នករាល់គ្នាមិនព្រមស្ដាប់ទេ នោះខ្ញុំនឹងទៅពួនយំ សោកស្ដាយ ព្រោះឃើញអ្នករាល់គ្នានៅតែប្រកាន់អំនួត។ ខ្ញុំនឹងបង្ហូរទឹកភ្នែក សោកសង្រេង ព្រោះហ្វូងចៀមរបស់អុលឡោះតាអាឡា ត្រូវខ្មាំងចាប់យកទៅជាឈ្លើយសឹក។
ចូរអ្នកប្រកាសពាក្យនេះថា: “ទឹកភ្នែករបស់យើងហូរទាំងយប់ទាំងថ្ងៃ ឥតស្រាកស្រាន្តឡើយ ដ្បិតនាងព្រហ្មចារី គឺក្រុងនៃប្រជាជនរបស់យើង ត្រូវវិនាសអន្តរាយ និងត្រូវរបួសជាទម្ងន់។
យើងនឹងធ្វើឲ្យដំណាក់នេះវិនាស ដូចទីសក្ការៈនៅស៊ីឡូ ហើយយើងនឹងធ្វើឲ្យប្រជាជាតិទាំងអស់នៅលើផែនដីឃើញថា ក្រុងនេះជាក្រុងត្រូវបណ្ដាសា»។
លោកមីការៀបរាប់នូវសេចក្ដីទាំងប៉ុន្មាន ដែលគាត់បានឮលោកបារូកអានឲ្យប្រជាជនស្ដាប់។
ស្តេច និងនាម៉ឺនសព្វមុខមន្ត្រី បានឮបន្ទូលទាំងនោះ តែគ្មាននរណាភ័យញ័ររន្ធត់ ឬហែកសម្លៀកបំពាក់របស់ខ្លួនទេ។
អុលឡោះតាអាឡាពុំអាចទ្រាំនឹងអំពើអាក្រក់ ព្រមទាំងអំពើដ៏គួរឲ្យស្អប់ខ្ពើម ដែលអ្នករាល់គ្នាបានប្រព្រឹត្តនោះ តទៅមុខទៀតឡើយ ហេតុនេះហើយបានជាស្រុករបស់អ្នករាល់គ្នាក្លាយទៅជាគំនរបាក់បែក ជាទីស្មសាន ជាដីត្រូវបណ្ដាសា ហើយគ្មានមនុស្សរស់នៅដូចសព្វថ្ងៃ។
ប្រសិនបើខ្ញុំសម្បូណ៌ទឹកភ្នែក ហើយទឹកភ្នែកខ្ញុំអាចហូរដូចទឹកទន្លេ ម៉្លេះសមខ្ញុំយំទាំងថ្ងៃទាំងយប់ ស្រណោះសាកសពប្រជាជនរបស់ខ្ញុំ។
ទ្រង់មានបន្ទូលទៅគាត់ថា៖ «ចូរដើរកាត់ក្រុងយេរូសាឡឹម ហើយគូសសញ្ញាជើងក្អែកលើថ្ងាសអស់អ្នកដែលស្រែកថ្ងូរ និងព្រួយចិត្ត ដោយឃើញអំពើគួរឲ្យស្អប់ខ្ពើមទាំងប៉ុន្មាន ដែលអ្នកក្រុងនេះប្រព្រឹត្ត»។
ឱមនុស្សអើយ គេបានប្រៀនប្រដៅអ្នក ឲ្យស្គាល់ការណាដែលល្អ និងការណាដែលអុលឡោះតាអាឡា ពេញចិត្តឲ្យអ្នកធ្វើ គឺអ្នកត្រូវប្រតិបត្តិតាមយុត្តិធម៌ ស្រឡាញ់ភាពស្មោះត្រង់ ហើយយកចិត្តទុកដាក់ដើរ តាមមាគ៌ា របស់អុលឡោះជាម្ចាស់របស់អ្នក ដោយចិត្តសុភាព»។
ពេលនោះ មានបុរសម្នាក់ជនជាតិអ៊ីស្រអែលបាននាំស្ត្រីសាសន៍ម៉ាឌានម្នាក់ ចូលមកក្នុងចំណោមបងប្អូនរបស់ខ្លួននៅមុខម៉ូសា និងនៅមុខសហគមន៍អ៊ីស្រអែលទាំងមូល ក្នុងពេលដែលពួកគេកំពុងតែយំសោកនៅមាត់ទ្វារជំរំជួបអុលឡោះតាអាឡា។
កាលអ៊ីសាទៅជិតដល់ក្រុងយេរូសាឡឹម គាត់ឃើញទីក្រុង ហើយគាត់យំនឹកអាណិតក្រុងនោះ ទាំងនិយាយថា៖
ប្រជាជាតិទាំងអស់នឹងពោលថា “ហេតុអ្វីបានជាអុលឡោះតាអាឡាប្រព្រឹត្តដូច្នេះចំពោះស្រុកនេះ? ហេតុអ្វីបានជាទ្រង់ខឹងយ៉ាងខ្លាំងបែបនេះ?”។
ដូច្នេះ ប្រជាជនអ៊ីស្រអែលទាំងមូល នាំគ្នាឡើងទៅឯបេតអែល អង្គុយយំសោកនៅចំពោះអុលឡោះតាអាឡា។ ថ្ងៃនោះ ពួកគេបានតមអាហាររហូតដល់ល្ងាច។ ពួកគេបានយកសត្វមកធ្វើជាគូរបានដុតទាំងមូល និងគូរបានមេត្រីភាពចំពោះអុលឡោះតាអាឡា។
ប៉ុន្តែ ក្រោយពេលកាត់ជាយអាវវែងរបស់ស្តេចសូលរួចហើយ ចិត្តរបស់គាត់ញាប់ញ័រជាខ្លាំង។