អេសាយ 66:2 - អាល់គីតាប2 គឺយើងទេតើដែលបានបង្កើតអ្វីៗទាំងនោះមក ហើយអ្វីៗទាំងនោះក៏សុទ្ធតែជា កម្មសិទ្ធិរបស់យើងដែរ - នេះជាបន្ទូលរបស់អុលឡោះតាអាឡា - យើងនឹងយកចិត្តទុកដាក់ចំពោះ ជនកំសត់ទុគ៌ត ដែលបាក់ទឹកចិត្ត និងធ្វើតាមពាក្យយើង ដោយញាប់ញ័រ។ សូមមើលជំពូកព្រះគម្ពីរខ្មែរសាកល2 ដ្បិតដៃរបស់យើងបានបង្កើតរបស់សព្វសារពើទាំងនេះ នោះរបស់សព្វសារពើទាំងនេះក៏កើតមាន”។ នេះជាសេចក្ដីប្រកាសរបស់ព្រះយេហូវ៉ា។ “ប៉ុន្តែមនុស្សបែបនេះវិញ ដែលយើងយកចិត្តទុកដាក់ គឺអ្នកដែលរាបទាប ហើយមានវិប្បដិសារីខាងឯវិញ្ញាណ ព្រមទាំងញាប់ញ័រចំពោះពាក្យរបស់យើង។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦2 ដ្បិតរបស់ទាំងនេះ គឺដៃយើងដែលបានបង្កើតមក គឺយ៉ាងនោះដែលរបស់ទាំងនេះបានកើតមានឡើង នេះជាព្រះបន្ទូលរបស់ព្រះយេហូវ៉ា ប៉ុន្តែ យើងនឹងយកចិត្តទុកដាក់ចំពោះមនុស្សយ៉ាងនេះវិញ គឺចំពោះអ្នកណាដែលក្រលំបាក និងមានចិត្តខ្ទេចខ្ទាំ ជាអ្នកញាប់ញ័រ ដោយឮពាក្យរបស់យើង។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥2 យើងទេតើដែលបានបង្កើតអ្វីៗទាំងអស់ ហើយអ្វីៗទាំងនោះក៏សុទ្ធតែជា កម្មសិទ្ធិរបស់យើងដែរ - នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់ - យើងនឹងយកចិត្តទុកដាក់ចំពោះ ជនកម្សត់ទុគ៌ត ដែលបាក់ទឹកចិត្ត និងធ្វើតាមពាក្យយើង ដោយញាប់ញ័រ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤2 ដ្បិតឯរបស់ទាំងនេះ គឺដៃអញដែលបានបង្កើតមក ហើយគឺយ៉ាងនោះដែលរបស់ទាំងនេះបានកើតមានឡើង នេះជាព្រះបន្ទូលនៃព្រះយេហូវ៉ា ប៉ុន្តែអញនឹងយកចិត្តទុកដាក់ចំពោះមនុស្សយ៉ាងនេះវិញ គឺចំពោះអ្នកណាដែលក្រលំបាក ហើយមានចិត្តខ្ទេចខ្ទាំ ជាអ្នកដែលញ័រញាក់ ដោយឮពាក្យរបស់អញ សូមមើលជំពូក |
យើងខ្ញុំសូមចងសម្ពន្ធមេត្រីជាមួយអុលឡោះជាម្ចាស់នៃយើងថា យើងខ្ញុំនឹងបោះបង់ប្រពន្ធសាសន៍ដទៃ ព្រមទាំងកូនដែលកើតពីស្ត្រីទាំងនោះទៀតផង។ យើងខ្ញុំសុខចិត្តធ្វើតាមសំណូមពររបស់លោកម្ចាស់ និងអស់អ្នកដែលគោរពកោតខ្លាច ចំពោះបទបញ្ជារបស់អុលឡោះជាម្ចាស់នៃយើង។ សូមឲ្យបានសម្រេចតាមហ៊ូកុំចុះ។
ដ្បិតអុលឡោះដ៏ខ្ពង់ខ្ពស់បំផុតដែលនៅ អស់កល្បជានិច្ច ហើយដែលមាននាមដ៏វិសុទ្ធបំផុត មានបន្ទូលថា: យើងស្ថិតនៅក្នុងស្ថានដ៏ខ្ពង់ខ្ពស់បំផុត និងជាស្ថានដ៏វិសុទ្ធមែន តែយើងក៏ស្ថិតនៅជាមួយមនុស្សដែលត្រូវគេ សង្កត់សង្កិន និងមនុស្សដែលគេមើលងាយដែរ ដើម្បីលើកទឹកចិត្តមនុស្សដែលគេមើលងាយ និងមនុស្សរងទុក្ខខ្លោចផ្សា។
អ្នករាល់គ្នាដែលស្ដាប់បន្ទូលរបស់អុលឡោះតាអាឡា ដោយញាប់ញ័រ ចូរនាំគ្នាស្ដាប់ទ្រង់។ បងប្អូនរបស់អ្នករាល់គ្នា ស្អប់ និងកាត់កាល់អ្នករាល់គ្នា ព្រោះតែអ្នករាល់គ្នាគោរពទ្រង់។ ពួកគេពោលថា “សូមអុលឡោះតាអាឡាសំដែង សិរីរុងរឿង ដើម្បីឲ្យយើងឃើញអំណរ របស់អ្នករាល់គ្នាផង!”។ អ្នកទាំងនោះមុខជាត្រូវអាម៉ាស់។
ហេតុនេះ បងប្អូនជាទីស្រឡាញ់អើយដូចបងប្អូនធ្លាប់តែស្ដាប់បង្គាប់ជារៀងដរាបមកហើយនោះ ចូរស្ដាប់បង្គាប់តទៅមុខទៀតទៅ គឺមិនត្រឹមតែពេលខ្ញុំនៅជាមួយប៉ុណ្ណោះទេ ជាពិសេសពេលខ្ញុំនៅឆ្ងាយសូមបងប្អូនខំប្រឹងធ្វើការ ទាំងគោរពកោតខ្លាច និងញាប់ញ័រ ស្របតាមការសង្គ្រោះដែលបងប្អូនបានទទួល