១ ពង្សាវតារក្សត្រ 21:29 - អាល់គីតាប29 «អ្នកឃើញទេ អហាប់បន្ទាបខ្លួននៅចំពោះមុខយើងហើយ។ ដោយអហាប់បន្ទាបខ្លួនដូច្នេះ យើងនឹងមិនធ្វើឲ្យគ្រោះកាច កើតមានដល់គេក្នុងពេលដែលគេនៅមានជីវិតទេ តែយើងនឹងធ្វើឲ្យគ្រោះកាចកើតមានចំពោះពូជពង្សរបស់គេនៅជំនាន់ក្រោយ»។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦29 «តើឯងបានឃើញទេ អ័ហាប់បន្ទាបខ្លួននៅមុខយើងហើយ? ដូច្នេះ ដោយព្រោះបានបន្ទាបខ្លួននៅមុខយើង នោះយើងមិននាំសេចក្ដីវេទនាមកក្នុងពេលអ័ហាប់នៅមានជីវិតទេ គឺយើងនឹងនាំសេចក្ដីវេទនានោះមកលើជំនួរវង្សរបស់គេវិញ»។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥29 «អ្នកឃើញទេ អហាប់បន្ទាបខ្លួននៅចំពោះមុខយើងហើយ។ ដោយអហាប់បន្ទាបខ្លួនដូច្នេះ យើងនឹងមិនធ្វើឲ្យគ្រោះកាច កើតមានដល់គេក្នុងពេលដែលគេនៅមានជីវិតទេ តែយើងនឹងធ្វើឲ្យគ្រោះកាចកើតមានចំពោះពូជពង្សរបស់គេ នៅជំនាន់ក្រោយ»។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤29 ឯងបានឃើញឬទេ អ័ហាប់បន្ទាបខ្លួននៅមុខអញហើយ ដូច្នេះ ដោយព្រោះបានបន្ទាបខ្លួននៅមុខអញ នោះអញមិននាំសេចក្ដីវេទនានោះ មកក្នុងគ្រាព្រះជន្មទ្រង់ទេ គឺអញនឹងនាំសេចក្ដីវេទនានោះ មកលើជំនួរវង្សទ្រង់ក្នុងគ្រានៃបុត្រទ្រង់វិញ។ សូមមើលជំពូក |
ពេលអ្នកឮសេចក្តីដែលយើងថ្លែងទាស់នឹងក្រុងយេរូសាឡឹម ព្រមទាំងទាស់នឹងប្រជាជននៅក្រុងនេះថា “ពួកគេនឹងត្រូវវិនាសអន្តរាយ ហើយសាសន៍ដទៃនឹងយកឈ្មោះពួកគេទៅដាក់បណ្តាសាគ្នា” នោះអ្នកក៏បានបើកចិត្តទទួល ហើយដាក់ខ្លួននៅចំពោះយើង ទាំងហែកសម្លៀកបំពាក់ យំសោក ដូច្នេះយើងក៏ស្តាប់អ្នកដែរនេះជាបន្ទូលរបស់អុលឡោះតាអាឡា។
អ្នករាល់គ្នាដែលស្ដាប់បន្ទូលរបស់អុលឡោះតាអាឡា ដោយញាប់ញ័រ ចូរនាំគ្នាស្ដាប់ទ្រង់។ បងប្អូនរបស់អ្នករាល់គ្នា ស្អប់ និងកាត់កាល់អ្នករាល់គ្នា ព្រោះតែអ្នករាល់គ្នាគោរពទ្រង់។ ពួកគេពោលថា “សូមអុលឡោះតាអាឡាសំដែង សិរីរុងរឿង ដើម្បីឲ្យយើងឃើញអំណរ របស់អ្នករាល់គ្នាផង!”។ អ្នកទាំងនោះមុខជាត្រូវអាម៉ាស់។