១ សាំយូអែល 27:10 - អាល់គីតាប ពេលស្តេចអគីសសួរទតថា «តើថ្ងៃនេះលោកទៅវាយស្រុកណាខ្លះ?» ទតតែងតែជម្រាបស្តេចថា «ខ្ញុំទៅវាយតំបន់ខាងត្បូងស្រុកយូដា»ឬ«ខាងត្បូងស្រុករបស់ពួកយេរ៉ាម្អែល» ឬក៏ «ខាងត្បូងទឹកដីរបស់ពួកកែន»។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពេលព្រះបាទអ័គីសសួរថា៖ «តើអ្នកបានវាយលុកចូលស្រុកណាខ្លះនៅថ្ងៃនេះ?» ដាវីឌតែងតែទូលថា៖ «បានទៅតំបន់ណេកិប ស្រុកយូដា» ឬ «តំបន់ណេកិបរបស់ពួកយេរ៉ាម្អែល» ឬក៏ «តំបន់ណេកិបរបស់ពួកកែន»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពេលព្រះបាទអគីសសួរលោកដាវីឌថា «តើថ្ងៃនេះ លោកទៅវាយស្រុកណាខ្លះ?» លោកដាវីឌតែងតែទូលស្ដេចថា «ទូលបង្គំទៅវាយតំបន់ខាងត្បូងស្រុកយូដា» ឬ«ខាងត្បូងស្រុករបស់ពួកយេរ៉ាម្អែល» ឬក៏ «ខាងត្បូងទឹកដីរបស់ពួកកែន»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ អ័គីសទ្រង់សួរថា តើអ្នកបានលុកចូលវាយស្រុកណាខ្លះនៅថ្ងៃនេះ រួចដាវីឌទូលឆ្លើយថា បានទៅខាងត្បូងស្រុកយូដា នឹងខាងត្បូងពួកយេរ៉ាម្អែល ហើយខាងត្បូងពួកកែន |
ពួកអ្នកដែលស្តេចអាប់សាឡុមចាត់ឲ្យដេញតាម បានមកដល់ផ្ទះស្ត្រីនោះ ហើយសួរថា៖ «តើលោកអហ៊ីម៉ាស់ និងលោកយ៉ូណាថាននៅឯណា?»។ គាត់ឆ្លើយថា៖ «ពួកគាត់ឆ្លងផុតទៅហើយ»។ ពួកគេរុករកតែពុំបានប្រទះឃើញអ្នកទាំងពីរទេ ដូច្នេះ ពួកគេត្រឡប់ទៅក្រុងយេរូសាឡឹមវិញ។
រីឯកូនចៅរបស់លោកយេរ៉ាមែល ជាកូនច្បងរបស់លោកហេស្រុនមាន រ៉ាម ជាកូនច្បង ប៊ូណា អូរេន អូសែម និងអហ៊ីយ៉ា។
សូមនាំខ្ញុំចេញឆ្ងាយពីផ្លូវខុសឆ្គង ហើយជួយឲ្យខ្ញុំប្រតិបត្តិតាម ហ៊ូកុំរបស់ទ្រង់!
ការភ័យខ្លាចមនុស្ស រមែងធ្វើឲ្យខ្លួនជាប់អន្ទាក់ រីឯអ្នកដែលផ្ញើជីវិតលើអុលឡោះតាអាឡាតែងតែបានសេចក្ដីសុខ។
ពេលឃើញជនជាតិកែន គាត់ថ្លែងថា៖ «អ្នកមានទីលំនៅដ៏រឹងមាំ ដូចសត្វធ្វើសំបុកនៅលើថ្មដា។
ហេតុនេះ សូមបងប្អូនឈប់និយាយកុហកទៅ «ម្នាក់ៗត្រូវនិយាយតែសេចក្ដីពិតទៅកាន់បងប្អូនឯទៀតៗ ដ្បិតយើងជាសរីរាង្គរបស់គ្នាទៅវិញទៅមក។
ជនជាតិកែន ជាពូជពង្សរបស់ឪពុកក្មេកម៉ូសា បានចាកចេញពីក្រុងយេរីខូ គឺក្រុងដើមលម៉ើរជាមួយកូនចៅយូដា ឆ្ពោះទៅវាលរហោស្ថានស្រុកយូដា ដែលនៅខាងត្បូងស្រុកអើរ៉ាត ហើយតាំងទីលំនៅក្នុងចំណោមប្រជាជននៅស្រុកនោះ។
លោកហេប៊ើរ ជាជនជាតិកែន បានបែកចេញពីជនជាតិកែនឯទៀតៗ ដែលជាពូជពង្សរបស់លោកហូបាប់ បងថ្លៃរបស់ម៉ូសា។ គាត់បោះជំរំ នៅក្បែរដើមជ្រៃស្អាណានឹម ជិតភូមិកេដែស។
សូមអុលឡោះប្រទានពរដល់នាងយ៉ាអែល ជាភរិយារបស់លោកហេប៊ើ ជនជាតិកែន លើសស្ត្រីទាំងឡាយ! សូមទ្រង់ប្រទានពរដល់នាង លើសស្ត្រីទាំងឡាយដែលរស់នៅក្នុងជំរំ។
បន្ទាប់មកស្តេចសូលបានបញ្ជាទៅជនជាតិកែនថា៖ «ចូរដកខ្លួនថយចេញពីពួកអាម៉ាឡេក ហើយរត់ចេញពីចំណោមពួកគេទៅ ក្រែងលោយើងសម្លាប់អ្នករាល់គ្នា ជាមួយពួកគេដែរ ព្រោះអ្នករាល់គ្នាបានប្រព្រឹត្តចំពោះជនជាតិអ៊ីស្រអែលដោយចិត្តសប្បុរស កាលពួកគេចាកចេញពីស្រុកអេស៊ីប»។ ដូច្នេះ ជនជាតិកែនចាកចេញពីចំណោមជនជាតិអាម៉ាឡេក។
ទតឆ្លើយទៅអ៊ីមុាំអហ៊ីម៉ាឡេកថា៖ «ស្តេចបានបង្គាប់មកខ្ញុំថា “កុំឲ្យអ្នកណាម្នាក់ដឹងអំពីកិច្ចការដែលយើងបញ្ជាដល់អ្នក ព្រមទាំងចាត់អ្នកឲ្យទៅបំពេញនេះឡើយ”។ ខ្ញុំក៏បានណាត់ជួបទាហានរបស់ខ្ញុំនៅកន្លែងមួយ។
ពេលនោះស្រាប់តែមានអ្នកនាំសារម្នាក់ មកជម្រាបស្តេចសូលថា៖ «សូមស្តេចទៅវិញជាប្រញាប់ ដ្បិតពួកភីលីស្ទីនកំពុងតែវាយលុកចូលស្រុកហើយ!»។
ទតពុំដែលទុកជីវិតឲ្យមនុស្សប្រុស ឬស្រី ដើម្បីនាំមកក្រុងកាថទេ ព្រោះគាត់ខ្លាចក្រែងឈ្លើយសឹកទាំងនោះរាយការណ៍ថា ពួកទត បានធ្វើដូច្នេះ ឬធ្វើដូច្នោះមួយ។ ក្នុងអំឡុងពេលដែលគាត់ស្នាក់អាស្រ័យនៅក្នុងស្រុកភីលីស្ទីន ទតតែងតែប្រើវិធីនេះជារៀងរហូត។
ទតសួរស្តេចអគីសថា៖ «សូមសួរស្តេចតើខ្ញុំធ្វើអ្វីខ្លះ? ចាប់តាំងពីពេលដែលខ្ញុំមកបម្រើស្តេច រហូតដល់ពេលនេះ តើស្តេចឃើញថា ខ្ញុំមានកំហុសអ្វីខ្លះដែរ បានជាខ្ញុំមិនអាចចេញទៅច្បាំងនឹងសត្រូវរបស់ស្តេចដូច្នេះ?»។
អះលីជំអះនៅរ៉ាកាល អះលីជំអះនៅភូមិរបស់ពួកយេរ៉ាម្អែល អះលីជំអះនៅភូមិរបស់ពួកកែន