Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 27:24 - អាល់គីតាប

24 គាត់​សួរ​បញ្ជាក់​ថា៖ «កូន​ពិត​ជា​អេសាវ​មែន​ឬ?» យ៉ាកកូប​ឆ្លើយ​ថា៖ «បាទ​មែន!»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

24 អ៊ីសាក​សួរ​ទៀត​ថា​៖ “ឯង​ពិតជា​អេសាវ​កូនប្រុស​របស់ឪពុក​មែន​ឬ​?”។ គាត់​ក៏​ឆ្លើយថា​៖ “ខ្ញុំ​មែន”។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

24 តែ​លោក​សួរ​បញ្ជាក់​ថា៖ «កូនពិត​ជា​អេសាវ​កូន​ពុក​មែន​ឬ?» លោក​យ៉ាកុប​ឆ្លើយ​ថា៖ «បាទ​មែន»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

24 លោក​សួរ​បញ្ជាក់​ថា៖ «កូន​ពិត​ជា​អេសាវ​មែន​ឬ?» លោក​យ៉ាកុប​ឆ្លើយ​ថា៖ «បាទ​មែន!»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

24 តែ​គាត់​បញ្ជាក់​ថា ឯង​ជា​អេសាវ​កូន​អញ​ពិត​មែន​ឬ​អី រួច​យ៉ាកុប​ឆ្លើយ​ថា ខ្ញុំ​ពិត​មែន​ហើយ

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 27:24
16 ការដាក់ឲ្យឆ្លើយតបគ្នា  

គាត់​ពុំ​បាន​ដឹង​ថា​ជា​យ៉ាកកូប​ទេ ព្រោះ​ដៃ​គាត់​មាន​រោម​ដូច​ដៃ​របស់​អេសាវ​ដែរ។ ប៉ុន្តែ មុន​នឹង​ឲ្យ​ពរ


អ៊ីសា‌ហាក់​ក៏​និយាយ​ថា៖ «លើក​ម្ហូប​ឲ្យ​ឪពុក​មក ឪពុក​នឹង​បរិភោគ​សាច់​ដែល​កូន​បាញ់​បាន រួច​សឹម​ឪពុក​ឲ្យ​ពរ​កូន»។ យ៉ាកកូប​រៀប​ចំ​ជូន​ឪពុក​ពិសា គាត់​បាន​ចាក់​ទឹក​ទំពំាង​បាយ​ជូរ​ជូន​គាត់​ពិសា​ដែរ។


ទត​សួរ​ថា៖ «តើ​នាង​មាន​ការ​អ្វី?»។ នាង​ជម្រាប​ថា៖ «សូម​ជម្រាប​ថា​ខ្ញុំ​ជា​ស្រី​មេម៉ាយ ដែល​ប្ដី​ស្លាប់​ចោល!


ណាពី​ចាស់​ពោល​ទៅ​អ្នក​នាំ​សារ​របស់​អុលឡោះ​ថា៖ «ខ្ញុំ​ក៏​ជា​ណាពី​ដែរ មាន​ម៉ាឡា‌អ៊ីកាត់​បាន​មក​ប្រាប់​ខ្ញុំ ក្នុង​នាម​របស់អុលឡោះ‌តាអាឡា​ដូច​ត​ទៅ: “ចូរ​ទៅ​នាំ​គាត់​មក​ផ្ទះ​អ្នក ដើម្បី​ឲ្យ​គាត់​បរិភោគ​អាហារ និង​ទឹក​ផង”»។ តាម​ពិត​គាត់​និយាយ​កុហក​ទេ។


សេចក្ដី​ទុច្ចរិត​ជំរុញ​ឲ្យ​អ្នក​ស្រដី​ចេញ​មក អ្នក​ប្រើ​ពាក្យ‌ពេចន៍​របស់​មនុស្ស​មាន​ល្បិច។


ពាក្យ​ពិត​នៅ​មាន​តម្លៃ​រហូត រីឯ​ពាក្យ​ភូត‌ភរ​ស្ថិត​នៅ​តែ​មួយ​ប៉ប្រិច​ភ្នែក​ប៉ុណ្ណោះ។


អុលឡោះ‌តាអាឡា​ស្អប់​មនុស្ស​កុហក តែ​ទ្រង់​ពេញ​ចិត្ត​នឹង​មនុស្ស​ដែល​កាន់​ពាក្យ​សច្ចៈ។


សូម​កុំ​បណ្ដោយ​ឲ្យ​ខ្ញុំ​ចេះ​ពោល​ពាក្យ​កុហក​បោក​ប្រាស់។ សូម​កុំ​ឲ្យ​ខ្ញុំ​ក្រ​ពេក ឬ​ក៏​មាន​ពេក​ដែរ គឺ​សូម​ប្រទាន​ឲ្យ​ខ្ញុំ​មាន​អាហារ​បរិភោគ​គ្រប់​គ្រាន់​តែ​ប៉ុណ្ណោះ​បាន​ហើយ។


ចូរ​នាំ​គ្នា​ប្រតិបត្តិ​តាម​សេចក្ដី​ទាំង​នេះ ចូរ​និយាយ​ការ​ពិត​ចំពោះ​គ្នា​ទៅ​វិញ​ទៅ​មក។ នៅ​ពេល​កាត់​ក្ដី​ត្រូវ​វិនិច្ឆ័យ​តាម​សេចក្ដី​ពិត ហើយ​សំរុះ‌សំរួល​គ្នា​តាម​យុត្តិធម៌។


ហេតុ​នេះ សូម​បង​ប្អូន​ឈប់​និយាយ​កុហក​ទៅ «ម្នាក់ៗ​ត្រូវ​និយាយ​តែ​សេចក្ដី​ពិត​ទៅ​កាន់​បង​ប្អូន​ឯ​ទៀតៗ ដ្បិត​យើង​ជា​សរីរាង្គ​របស់​គ្នា​ទៅ​វិញ​ទៅ​មក។


កុំ​និយាយ​កុហក​គ្នា​ទៅ​វិញ​ទៅ​មក​ឡើយ ដ្បិត​បង​ប្អូន​បាន​ដោះ​ជីវិត​ចាស់ និង​ទម្លាប់​អាក្រក់​ទាំង​ប៉ុន្មាន​របស់​ជីវិត​នោះ​ចោល​ហើយ


គាត់​ធ្វើ​ជា​វិកល‌ចរិត​នៅ​ចំពោះ​មុខ​ជន‌ជាតិ​ភីលី‌ស្ទីន។ ពេល​ពួក​គេ​ចាប់​គាត់ គាត់​សំដែង​អាការៈ​លេលា ដោយ​លើក​ដៃ​គូស​វាស​ជា​សញ្ញា​នៅ​តាម​សន្លឹក​ទ្វារ ព្រម​ទាំង​បង្ហៀរ​ទឹក​មាត់​លើ​ពុក​ចង្កា​ទៀត​ផង។


ទត​ឆ្លើយ​ទៅ​អ៊ីមុាំ​អហ៊ី‌ម៉ាឡេក​ថា៖ «ស្តេច​បាន​បង្គាប់​មក​ខ្ញុំ​ថា “កុំ​ឲ្យ​អ្នក​ណា​ម្នាក់​ដឹង​អំពី​កិច្ចការ​ដែល​យើង​បញ្ជា​ដល់​អ្នក ព្រម​ទាំង​ចាត់​អ្នក​ឲ្យ​ទៅ​បំពេញ​នេះ​ឡើយ”។ ខ្ញុំ​ក៏​បាន​ណាត់​ជួប​ទាហាន​របស់​ខ្ញុំ​នៅ​កន្លែង​មួយ។


ពេល​ស្តេច​អគីស​សួរ​ទត​ថា «តើ​ថ្ងៃ​នេះ​លោក​ទៅ​វាយ​ស្រុក​ណា​ខ្លះ?» ទត​តែងតែ​ជម្រាប​ស្តេច​ថា «ខ្ញុំ​ទៅ​វាយ​តំបន់​ខាង​ត្បូង​ស្រុក​យូដា»ឬ«ខាង​ត្បូង​ស្រុក​របស់​ពួក​យេរ៉ា‌ម្អែល» ឬ​ក៏ «ខាង​ត្បូង​ទឹក​ដី​របស់​ពួក​កែន»។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម