Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ សាំ‌យូ‌អែល 21:2 - អាល់គីតាប

2 ទត​ឆ្លើយ​ទៅ​អ៊ីមុាំ​អហ៊ី‌ម៉ាឡេក​ថា៖ «ស្តេច​បាន​បង្គាប់​មក​ខ្ញុំ​ថា “កុំ​ឲ្យ​អ្នក​ណា​ម្នាក់​ដឹង​អំពី​កិច្ចការ​ដែល​យើង​បញ្ជា​ដល់​អ្នក ព្រម​ទាំង​ចាត់​អ្នក​ឲ្យ​ទៅ​បំពេញ​នេះ​ឡើយ”។ ខ្ញុំ​ក៏​បាន​ណាត់​ជួប​ទាហាន​របស់​ខ្ញុំ​នៅ​កន្លែង​មួយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

2 ដាវីឌ​ឆ្លើយ​ថា៖ «ស្តេច​បាន​បង្គាប់​ការ​មក​ខ្ញុំ​ថា "កុំ​ឲ្យ​អ្នក​ណា​ដឹង​អ្វី​ពី​ដំណើរ​ដែល​យើង​ចាត់​ឯង​ឲ្យ​ទៅ​ធ្វើ​នោះ ឬ​ពី​សេចក្ដី​ដែល​យើង​បាន​បង្គាប់​ដល់​ឯង​ឡើយ" ឯ​ខ្ញុំ​បាន​តម្រូវ​ឲ្យ​ពួក​កំលោះៗ​នៅ​ចាំ​ត្រង់​កន្លែង​មួយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

2 លោក​ដាវីឌ​ឆ្លើយ​ទៅ​លោក​បូជា‌ចារ្យ​អហ៊ី‌ម៉ាឡេក​ថា៖ «ព្រះ‌ករុណា​បាន​បង្គាប់​មក​ខ្ញុំ​ថា “កុំ​ឲ្យ​អ្នក​ណា​ម្នាក់​ដឹង​អំពី​កិច្ចការ​ដែល​យើង​បញ្ជា​ដល់​អ្នក ព្រម​ទាំង​ចាត់​អ្នក​ឲ្យ​ទៅ​បំពេញ​នេះ​ឡើយ”។ ខ្ញុំ​ក៏​បាន​ណាត់​ជួប​ទាហាន​របស់​ខ្ញុំ​នៅ​កន្លែង​មួយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

2 ដាវីឌ​ឆ្លើយ​ថា ស្តេច​ទ្រង់​បាន​បង្គាប់​ការ​មក​ខ្ញុំ ដោយ​ថា កុំ​ឲ្យ​អ្នក​ណា​ដឹង​អ្វី​ពី​ដំណើរ ដែល​អញ​ចាត់​ឯង​ឲ្យ​ទៅ​ធ្វើ​នោះ ឬ​ពី​សេចក្ដី​ដែល​អញ​បាន​បង្គាប់​ដល់​ឯង​ឡើយ ឯ​ខ្ញុំ​បាន​ដំរូវ​ឲ្យ​ពួក​កំឡោះៗ​នៅ​ចាំ​ត្រង់​កន្លែង​១​នោះ

សូមមើលជំពូក ចម្លង




១ សាំ‌យូ‌អែល 21:2
13 ការដាក់ឲ្យឆ្លើយតបគ្នា  

អ៊ីសា‌ហាក់​តប​វិញ​ថា៖ «កូន​បាញ់​សត្វ​បាន​រហ័ស​ណាស់!»។ យ៉ាកកូប​ឆ្លើយ​ថា៖ «មក​ពីអុលឡោះ‌តាអាឡា​ជា​ម្ចាស់​របស់​លោក​ឪពុក​បាន​ជួយ​កូន»។


គាត់​សួរ​បញ្ជាក់​ថា៖ «កូន​ពិត​ជា​អេសាវ​មែន​ឬ?» យ៉ាកកូប​ឆ្លើយ​ថា៖ «បាទ​មែន!»។


ណាពី​ចាស់​ពោល​ទៅ​អ្នក​នាំ​សារ​របស់​អុលឡោះ​ថា៖ «ខ្ញុំ​ក៏​ជា​ណាពី​ដែរ មាន​ម៉ាឡា‌អ៊ីកាត់​បាន​មក​ប្រាប់​ខ្ញុំ ក្នុង​នាម​របស់អុលឡោះ‌តាអាឡា​ដូច​ត​ទៅ: “ចូរ​ទៅ​នាំ​គាត់​មក​ផ្ទះ​អ្នក ដើម្បី​ឲ្យ​គាត់​បរិភោគ​អាហារ និង​ទឹក​ផង”»។ តាម​ពិត​គាត់​និយាយ​កុហក​ទេ។


អាណា‌ថោត ណូប ហាណា‌នា


សូម​នាំ​ខ្ញុំ​ចេញ​ឆ្ងាយ​ពី​ផ្លូវ​ខុស​ឆ្គង ហើយ​ជួយ​ឲ្យ​ខ្ញុំ​ប្រតិបត្តិ​តាម ហ៊ូកុំ​របស់​ទ្រង់!


ឱ​អុលឡោះ‌តាអាឡា​អើយ សូម​រក្សា​មាត់​ខ្ញុំ កុំ​ឲ្យ​ខ្ញុំ​ពោល​ពាក្យ អាក្រក់​សោះ​ឡើយ។


នៅ​ថ្ងៃ​ដដែល​នោះ ខ្មាំង​សត្រូវ​ទៅ​ដល់​ណូប គេ​ប្រើ​កម្លាំង​គំរាម​កំហែង​ភ្នំ​ស៊ីយ៉ូន គឺ​គំរាម​កំហែង​ក្រុង​យេរូ‌សាឡឹម។


លោក​យ៉ាកកូប​បាន​ចាត់​អ្នក​ខ្លះ​ឲ្យ​មក ហើយ​មុន​ពេល​ដែល​អ្នក​ទាំង​នោះ​មក​ដល់ លោក​ពេត្រុស​តែង​បរិភោគ​រួម​ជា​មួយ​ពួក​បង​ប្អូន​សាសន៍​ដទៃ តែ​ពេល​អ្នក​ទាំង​នោះ​មក​ដល់ គាត់​បែរ​ជា​ដក​ខ្លួន​ថយ​ចេញ​ដាច់​ឡែក ពី​បង​ប្អូន​សាសន៍​ដទៃ ព្រោះ​គាត់​ខ្លាច​បង​ប្អូន​សាសន៍​យូដា។


កុំ​និយាយ​កុហក​គ្នា​ទៅ​វិញ​ទៅ​មក​ឡើយ ដ្បិត​បង​ប្អូន​បាន​ដោះ​ជីវិត​ចាស់ និង​ទម្លាប់​អាក្រក់​ទាំង​ប៉ុន្មាន​របស់​ជីវិត​នោះ​ចោល​ហើយ


ស្តេច​សូល​សួរ​នាង​មិកាល់​ថា៖ «ហេតុ​ដូច​ម្តេច​បាន​ជា​ឯង​បញ្ឆោត​ឪពុក​បែប​នេះ? ហេតុ​ដូច​ម្តេច​បាន​ជា​ឯង​ទុក​ឲ្យ​សត្រូវ​របស់​ឪពុក​រត់​រួច?»។ នាង​មិកាល់​ជម្រាប​ថា៖ «គឺ​គាត់​ទេ​តើ​ដែល​ប្រាប់​ខ្ញុំ​ថា “ទុក​ឲ្យ​អញ​ទៅ​ចុះ! បើ​មិន​ដូច្នោះ​ទេ អញ​នឹង​សម្លាប់​ឯង​ចោល”»។


ឥឡូវ​នេះ​តើ​លោក​មាន​អ្វី​ខ្លះ? សូម​លោក​ផ្តល់​នំបុ័ង​ប្រាំ ឬ​អ្វី​ផ្សេង​ទៀត​ដែល​លោក​មាន​មក​ឲ្យ​ខ្ញុំ​ផង»។


ទត​មាន​ប្រសាសន៍​ទៅ​កាន់​លោក​អបៀរ‌ថើរ​ថា៖ «ពី​ថ្ងៃ​មុន ពេល​ឃើញ​ដូអេក ជា​ជន‌ជាតិ​អេដុម​នៅ​ភូមិ​ណូប ខ្ញុំ​ដឹង​ថា គាត់​ប្រាកដ​ជា​ទៅ​រាយ‌ការណ៍​ជម្រាប​ស្តេច​មិន​ខាន។ ដូច្នេះ រូប​ខ្ញុំ​នេះ​ហើយ​ដែល​បាន​ធ្វើ​ឲ្យ​ក្រុម​គ្រួសារ​របស់​លោក​ស្លាប់​ទាំង​អស់​គ្នា។


លោក​ដូអេក ជន‌ជាតិ​អេដុម ដែល​ឈរ​នៅ​ជា​មួយ​អ្នក​បម្រើ​របស់​ស្តេច​សូល ជម្រាប​ស្តេច​ថា៖ «ខ្ញុំ​បាន​ឃើញ​កូន​របស់​លោក​អ៊ីសាយ​ទៅ​ភូមិ​ណូប ជួប​នឹង​លោក​អហ៊ី‌ម៉ាឡេក ជា​កូន​របស់​លោក​អហ៊ី‌ទូប។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម