Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ សាំ‌យូ‌អែល 27:11 - អាល់គីតាប

11 ទត​ពុំ​ដែល​ទុក​ជីវិត​ឲ្យ​មនុស្ស​ប្រុស ឬ​ស្រី ដើម្បី​នាំ​មក​ក្រុង​កាថ​ទេ ព្រោះ​គាត់​ខ្លាច​ក្រែង​ឈ្លើយ​សឹក​ទាំង​នោះ​រាយ‌ការណ៍​ថា ពួក​ទត បាន​ធ្វើ​ដូច្នេះ ឬ​ធ្វើ​ដូច្នោះ​មួយ។ ក្នុង​អំឡុង​ពេល​ដែល​គាត់​ស្នាក់​អាស្រ័យ​នៅ​ក្នុង​ស្រុក​ភីលី‌ស្ទីន ទត​តែងតែ​ប្រើ​វិធី​នេះ​ជា​រៀង​រហូត។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

11 ដាវីឌ​មិន​ទុក​គេ ទោះ​ប្រុស​ទោះ​ស្រី​ក្តី​ឲ្យ​នៅ​រស់ ដើម្បី​នឹង​នាំ​មក​ក្រុង​កាថ​ទេ ព្រោះ​ខ្លាច​ក្រែង​គេ​ផ្សាយ​ដំណឹង​ថា ដាវីឌ​បាន​ធ្វើ​ដូច្នេះ​មួយៗ ក៏​ធ្លាប់​ធ្វើ​ដូច្នោះ​ចាប់​តាំង​ពី​វេលា​ដែល​ចូល​មក​នៅ​ក្នុង​ស្រុក​ភីលី‌ស្ទីន​នេះ​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

11 លោក​ដាវីឌ​ពុំ​ដែល​ទុក​ជីវិត​ឲ្យ​មនុស្ស​ប្រុស ឬ​ស្រី ដើម្បី​នាំ​មក​ក្រុង​កាថ​ទេ ព្រោះ​លោក​ខ្លាច​ក្រែង​ឈ្លើយ​សឹក​ទាំង​នោះ​រាយ‌ការណ៍​ថា ពួក​លោក​ដាវីឌ​បាន​ធ្វើ​ដូច្នេះ ឬ​ធ្វើ​ដូច្នោះ​មួយ។ ក្នុង​អំឡុង​ពេល​លោក​ស្នាក់​អាស្រ័យ​នៅ​ក្នុង​ស្រុក​ភីលីស្ទីន លោក​ដាវីឌ​តែងតែ​ប្រើ​វិធី​នេះ​ជា​រៀង​រហូត។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

11 ដាវីឌ​មិន​ទុក​គេ ទោះ​ប្រុស​ទោះ​ស្រី​ក្តី​ឲ្យ​នៅ​រស់ ដើម្បី​នឹង​នាំ​មក​ឯ​ក្រុង​កាថ​ទេ ដោយ​ថា ខ្លាច​ក្រែង​គេ​ផ្សាយ​ដំណឹង​ថា ដាវីឌ​បាន​ធ្វើ​ដូច្នេះ​មួយៗ ក៏​ធ្លាប់​ធ្វើ​ដូច្នោះ​ចាប់​តាំង​ពី​វេលា​ដែល​ចូល​មក​នៅ​ក្នុង​ស្រុក​ភីលីស្ទីន​នេះ​ដែរ

សូមមើលជំពូក ចម្លង




១ សាំ‌យូ‌អែល 27:11
7 ការដាក់ឲ្យឆ្លើយតបគ្នា  

ពាក្យ​ពិត​នៅ​មាន​តម្លៃ​រហូត រីឯ​ពាក្យ​ភូត‌ភរ​ស្ថិត​នៅ​តែ​មួយ​ប៉ប្រិច​ភ្នែក​ប៉ុណ្ណោះ។


ការ​ភ័យ​ខ្លាច​មនុស្ស រមែង​ធ្វើ​ឲ្យ​ខ្លួន​ជាប់​អន្ទាក់ រីឯ​អ្នក​ដែល​ផ្ញើ​ជីវិត​លើអុលឡោះ‌តាអាឡា​តែងតែ​បាន​សេចក្ដី​សុខ។


ពេល​នោះ គ្មាន​នរណា​ដឹង​អំពី​ការ​ធ្វើ​ឃាត​លោក​កេដា‌លា​ទេ។ នៅ​ថ្ងៃ​បន្ទាប់


ទត​មាន​ប្រសាសន៍​ទៅ​កាន់​លោក​អបៀរ‌ថើរ​ថា៖ «ពី​ថ្ងៃ​មុន ពេល​ឃើញ​ដូអេក ជា​ជន‌ជាតិ​អេដុម​នៅ​ភូមិ​ណូប ខ្ញុំ​ដឹង​ថា គាត់​ប្រាកដ​ជា​ទៅ​រាយ‌ការណ៍​ជម្រាប​ស្តេច​មិន​ខាន។ ដូច្នេះ រូប​ខ្ញុំ​នេះ​ហើយ​ដែល​បាន​ធ្វើ​ឲ្យ​ក្រុម​គ្រួសារ​របស់​លោក​ស្លាប់​ទាំង​អស់​គ្នា។


ពេល​ស្តេច​អគីស​សួរ​ទត​ថា «តើ​ថ្ងៃ​នេះ​លោក​ទៅ​វាយ​ស្រុក​ណា​ខ្លះ?» ទត​តែងតែ​ជម្រាប​ស្តេច​ថា «ខ្ញុំ​ទៅ​វាយ​តំបន់​ខាង​ត្បូង​ស្រុក​យូដា»ឬ«ខាង​ត្បូង​ស្រុក​របស់​ពួក​យេរ៉ា‌ម្អែល» ឬ​ក៏ «ខាង​ត្បូង​ទឹក​ដី​របស់​ពួក​កែន»។


ហេតុ​នេះ​ហើយ​បាន​ជា​ស្តេច​អគីស​ជឿ​ទុក​ចិត្ត​លើ​ទត ព្រោះ​ស្តេច​គិត​ថា៖ «ទត​ប្រព្រឹត្ត​អំពើ​ដែល​ធ្វើ​ឲ្យ​អ៊ីស្រ‌អែល ជា​ជន‌ជាតិ​របស់​ខ្លួន​ស្អប់​យ៉ាង​ខ្លាំង។ ដូច្នេះ ទត​នឹង​បម្រើ​យើង​រហូត​ត​ទៅ»។


ហើយ​កៀរ​ពួក​ស្រីៗ និង​អស់​អ្នក​ដែល​រស់​នៅ​ក្រុង​នោះ ទាំង​ក្មេង ទាំង​ចាស់ នាំ​យក​ទៅ​ជា​ឈ្លើយ។ ពួក​គេ​មិន​បាន​សម្លាប់​នរណា​ម្នាក់​ឡើយ គឺ​គ្រាន់​តែ​កៀរ​យក​ទៅ​ជា​មួយ រួច​បន្ដ​ដំណើរ​ទៅ​មុខ​ទៀត។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម